ប្រកាសរួម ស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី
ទាញយកឯកសារ៖ bit.ly/MediaCodeVW
ទាញយកឯកសារ៖ bit.ly/MediaCodeVW
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាចំនួន២ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាពោធិសត្វ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកអភិបាលស្រុកកណ្តាលស្ទឹង លោកស្រីមេឃុំពោធិសត្វ មេភូមិតាឡឹក លោកគ្រូ អ្នកគ្រូ និងតំណាងមាតាបិតាសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិសត្វសរុបប្រមាណជាង១០០នាក់។ អគារសិក្សាចំនួន២ខ្នងនេះ ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈក្រសួងកិច្ចការនារី ក្រោម «គម្រោងឆាប់ទទួលបានផល (Quick Impact Project) » ដែលមានទឹកប្រាក់សរុបចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និង សិស្សានុសិស្សចំនួន៣៣៥នាក់ ស្រី១៥៥នាក់ នឹងទទួលផលពីគម្រោងនេះ។ អគារសិក្សា២ខ្នងនេះ ចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៩…
លោកជំទាវរដ្ឋមន្ត្រី សូមផ្ញើសារនៅក្នុងកម្មវិធី ស្រ្តី និងកីឡា រត់ដើម្បីសេចក្តីស្រលាញ់ ជាពិសេសទៅកាន់ក្រុមយុវជនថា “សូមយើងទាំងអស់គ្នាបង្ហាញសេចក្តីស្រលាញ់ ប្រកបដោយភាពថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក” ។ Women and Sport “Run for Love” 14 February 2016
កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមនិងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាលើសម្មិទ្ធផលទាំងឡាយដែលគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តី និងកុមារ សម្រេចក្នុងឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត។ ជាមួយគ្នានេះដែរអង្គប្រជុំក៏បានស្វាគមន៍នូវការចូលរួមចែករំលែកនូវផែនការអាទិភាពឆ្នាំ2021-2022 ពីសំណាក់ដៃគូអភិវឌ្ឍន៍ចំនួន៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការសហការគាំទ្រ ក្នុងការអនុវត្តន៍នូវផែនការសកម្មភាពរបស់គណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ ឆ្នាំ២០២១-២០២៥ (ACWC Workplan 2021-2025)។ នៅរសៀលថ្ងៃដដែលនេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមកិច្ចប្រជុំ 8th ACWC-ACW Consultation Meeting តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់រវាងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) ជាមួយគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) លើសម្មិទ្ធផលការងារនៃគណៈកម្មាធិការនិងគណៈកម្មាការទាំងពីរនេះ ពាក់ព័ន្ធនឹងកិច្ចការស្រ្តីនិងកុមារក្នុងតំបន់។
ព្រឹត្តិបត្រ នារីរតនៈ ២០១៧ លេខ៥៧ ឆ្នាំទី១១ ទាញយកឯកសារ
សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ
ក្រសួងកិច្ចការនារីសហការជាមួយអង្គការ TPO បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សង្រ្គោះបឋមផ្លូវចិត្តតាមប្រព័ន្ធអនឡាញ” មានការគាំទ្រពីកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថា កម្មវិធី ACCESS ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មាន សមត្ថភាពផ្តល់ការគាំទ្របឋមផ្លូវចិត្តដល់ស្រ្តី ក្មេងស្រីដែលងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ-១៩ ។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្ត នៅថ្ងៃចន្ទ ៩កើត ដល់ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍