គន្លឹះ5យ៉ាងសម្រាប់ជួយស្រ្តី ដែលកំពុងជួបអំពើហិង្សាក្នុងគ្រួសារ អំឡុងពេលជំងឺកូវីដ-19
គន្លឹះ5យ៉ាងសម្រាប់ជួយស្រ្តី ដែលកំពុងជួបអំពើហិង្សាក្នុងគ្រួសារ អំឡុងពេលជំងឺកូវីដ-19 ។
គន្លឹះ5យ៉ាងសម្រាប់ជួយស្រ្តី ដែលកំពុងជួបអំពើហិង្សាក្នុងគ្រួសារ អំឡុងពេលជំងឺកូវីដ-19 ។
កិច្ចសន្ទនានារីរតនៈ, ប្រធានបទទាំង៦ខាងក្រោមនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា៖ ប្រធានបទទី១ ការលើកកម្ពស់ការអប់រំរបស់ស្ត្រី និងក្មេងស្រី ប្រធានបទទី២ ការលើកកម្ពស់សុខភាពរបស់ស្ត្រី និងក្មេងស្រី ប្រធានបទទី៣ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ប្រធានបទទី៤ ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យសាធារណៈ និងនយោបាយ ប្រធានបទទី៥ ការបញ្ជ្រាបយេនឌ័រ ក្នុងការប្រែប្រួលអាកាសធាតុ ប្រធានបទទី៦ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
តោះតាមដានស្តាប់កិច្ចសន្ទនានារីរតនៈ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល។
៖ អាជីវកម្មបងប្អូនស្ត្រីបច្ចុប្បន្នងាកមករកបណ្តាញសង្គមហ្វេសប៊ុក(Facebook) និងពាណិជ្ជកម្មអេឡិចត្រូនិច(e-Commerce)។ កិច្ចសន្ទនានេះផ្តោតទៅលើប្រធានបទបីគឺ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, បញ្ហាប្រឈម និងកាលានុវត្តភាព នៅកំឡុងពេល និងក្រោយវិបត្តកូវីដ-១៩។
យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី បង្កើនការវិនិយោគដើម្បីទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីក្នុងបរិបទកូវីដ19 ក្រុមអ្នកចម្រៀង ក្មេងខ្មែរ៖ អំពើហិង្សា ជាទង្វើខុសច្បាប់។
តើសហគ្រិនស្រ្តី ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះនៅក្នុងសេដ្ឋកិច្ចឌីជីថល? សូមអញ្ចើញទស្សនាជាមួយវីដេអូរបស់ លោកស្រី ផន សុធាន (Samanta), ស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និងផ្សព្វផ្សាយផលិតផល Laminate brand Formica។ លោកស្រីបានផ្តល់ជូននូវបទសម្ភោសន៍ស្តីពីប្រវត្ថិនៃការចាប់ផ្តើមអាជីវកម្ម និង ការកែប្រែពីការប្រកបអាជីវកម្មសេដ្ឋកិច្ចបែបប្រពៃណី ឲ្យទៅជាអាវជីកម្មឌីជីថល ស្របតាមបរិបទកូវីដ ១៩ និងបដិវត្តន៍ឧស្សាហកម្មទី៤។ វីដេអូនេះផងដែរបានផលិត សម្រាប់គម្រោង លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងស្រ្តីសហគ្រិន ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ដែលទទួលបានការគាំទ្រ ពីក្រុមហ៊ុនវីសា។ វីដេអូនេះក៏បានចាក់ផ្សាយនៅក្នុង វេទិកាជាសេរ៊ី ស្ដីពី “ចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ សម្រាប់បង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍសហគ្រិនភាពដល់ស្ត្រី” តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។
ចង់ដឹងថាតើសារសំខាន់ៗអ្វីខ្លះ កញ្ចនា ដែលជាអាយដលរបស់អ្នក បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលជុំវិញបញ្ហារើសអើង និងបញ្ហាប្រឈមនានាដែលស្ត្រីពលករចំណាកស្រុកជួបប្រទះក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា!
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍