ល្ខោនវិទ្យុរឿង ស្វែងយល់ពីសុខភាព
សូមដានស្តាប់ល្ខោនវិទ្យុរឿង ស្វែងយល់ពីសុខភាព។
សូមដានស្តាប់ល្ខោនវិទ្យុរឿង ស្វែងយល់ពីសុខភាព។
→ បញ្ហាឪពុកម្តាយកាន់ជើងកូនប្អូន ធ្វើឱ្យកូនបងតូចចិត្តគិតថា ឪពុកម្តាយលំអៀង។ → តើឪពុកម្តាយសម័យថ្មីគួរធ្វើដូចម្តេច? ចម្លើយមួយចំនួន មាននៅល្ខោនវិទ្យុរឿង “បងប្អូនស្រីខ្ញុំ”។ សូមតាមដានស្តាប់ដោយមេត្រី!
ប្រពន្ធតែងតែចង់បានការយកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន ជាពិសេសស្វាមីរបស់គាត់ ។ ស្រ្តីមានផ្ទៃពោះ ត្រូវតាំងចិត្ត និងថែទាំសុខភាព ។ សញ្ញាគ្រោះថ្នាក់ពេលសម្រាលកូនមានច្រើនណាស់ ដូច្នេះស្វាមី និងភរិយាយគួរពិគ្រោះជាមួយគ្រូពេទ្យ ស្តាប់និងធ្វើតាមការណែនាំ ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “សង្រ្គោះបន្ទាន់” ។ សូមអរគុណ!
មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ ភ្នំពេញ — អំពើ ហិង្សាលើកុមារនៅតែជាបញ្ហាដែលនាំឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វក្នុងឆ្នាំ២០១៣បានឲ្យដឹងថា ៥០ភាគរយនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទ។ ហើយវាក៏ជះឥទ្ធិពលជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលខាងសុខភាពនឹងសេដ្ឋកិច្ច។ យ៉ាង ហោចណាស់ មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទៀត ទឹកប្រាក់ចំនួនច្រើនជាង៨៣លានដុល្លារត្រូវបានបាត់បង់ ដោយសារមនុស្សជាច្រើនបាត់បង់ផលិតភាព ដែលបណ្តាលមកពីការទទួលរងអំពើហិង្សាកាលពីពួកគេនៅជាកុមារ។ នេះ ជាលើកដំបូងហើយដែលអង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃការ ខាតបង់ជាទឹកប្រាក់បណ្តាលមកពីអំពើហិង្សាលើកុមារនៅប្រទេស កម្ពុជា។ ការវាយតម្លៃអំពីការខាតបង់ជាទឹកប្រាក់នេះធ្វើឡើង ដោយយោងតាមរបាយការណ៍ដែលអង្គការនេះបានធ្វើការស្រាវជ្រាវទៅលើ បញ្ហាអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោក ស្រី ដេបូរ៉ាកូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា អំពើហិង្សាលើកុមារដែលជាការរំលោភសិទ្ធិកុមារនោះ នៅតែជាបញ្ហាកើតមានក្នុងពិភពលោក។ «អំពើហិង្សាទៅលើក្មេង ស្រី និងក្មេងប្រុសជាបញ្ហានៅក្នុងប្រទេសទាំងអស់។ នៅទូទាំងសកលលោកមានកុមារប្រមាណជិតមួយកោដិនាក់ក្លាយជាកម្មវត្ថុ ក្នុងការធ្វើទារុណកម្ម»។ លោកស្រីមានប្រសាសន៍ថា មានក្មេងស្រីជិត៧០លាននាក់ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះដោយអំពើហិង្សាលើរាងកាយនៅក្នុងទម្រង់ផ្សេងៗ។ ខណៈពេលដែលកុមារីប្រហែល១២០លាននាក់ជាកម្មវត្ថុនៃការបង្ខំឱ្យ ធ្វើសកម្មភាពផ្លូវភេទផ្សេងៗនោះ កុមារាក៏បានប្រឈមបញ្ហានេះដែរ ហើយពួកគេទទួលរងការឈឺចាប់ដោយអំពើហិង្សារាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ «អំពើហិង្សាលើកុមារកើតមាននៅគ្រប់ទី…
សូមកុំឱ្យគ្រួសារមានបញ្ហាដោយសារប្រព្រឹត្តល្បែងរបស់យើង ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “មេឃស្រអាប់” ។
សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ កូនល្អ
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍