
Similar Posts

កិច្ចប្រជុំតាមប្រពន្ធ័អនឡាញ ស្តីពី ” Roll-out of the ASEAN Gender Outlook and A Dialogue to Enhance the Complementarities between the ASEAN Community Vision 2025 and the 2030 Agenda for Sustainable Development through the Gender Lens in COVID-19 Recovery”
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការអាស៊ានដើម្បីស្រ្តី (ACW) ដឹកនាំក្រុមការងារក្រសួងកិច្ចការនារីចូលរួមកិច្ចប្រជុំតាមប្រពន្ធ័អនឡាញ ស្តីពី ” Roll-out of the ASEAN Gender Outlook and A Dialogue to Enhance the Complementarities between the ASEAN Community Vision 2025 and the 2030 Agenda for Sustainable Development through the Gender Lens in COVID-19 Recovery” ។ កិច្ចប្រជុំនេះមានគោលបំណងកំណត់វិស័យសំខាន់ៗក្នុងការបញ្ជ្រាបនិងដាក់បញ្ចូលសមភាពយេនឌ័រក្នុងការអនុវត្តផែនការមេ(២០២០-២០២៥) ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនិងក្របខណ្ឌអាស៊ានក្នុងការធ្វើឱ្យ មានភាពល្អប្រសើរឡើងវិញ។

លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមជាមួយនិងគណៈប្រតិភូកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកដល់កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»
កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ មន្រ្តីជាប់កិច្វសន្យា និងមន្រ្តីចូលនិវត្តន៍ ក្រសួងកិច្ចការនារី លោកជំទាវសមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត លោកស្រីអភិបាលរងរាជធានី ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តចំនួនប្រមាណជាង ៥១៩នាក់។ ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ…

សេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ
សេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ

ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង
ទិវាសហគ្រិនស្ត្រី WED បានប្រារព្ធឡើង ជាលើកទី៣ ជាមួយប្រធានបទ “ស្វែងយល់ពីភាព អស្ចារ្យរបស់ខ្លួន” និងជាការលើកទឹកចិត្ត ជាពិសេសជំរុញឲ្យ ស្ត្រីមានភាពអង់អាច ដើម្បីក្លាយជាសហគ្រិនស្ត្រីមួយរូប ដែលកើតចេញ ពីភាពអស្ចារ្យរបស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី វេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងសមាជិក សមាជិការ នៃស្ត្រីដែលជាសហគ្រិនជាច្រើនរូបទៀត បានចូលរួម ដែលកម្មវិធី បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ។ ទិវាសហគ្រិនស្ត្រី ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យពាណិជ្ជកម្ម ជាលក្ខណៈសកល ហើយក៏ជាថ្ងៃមួយ ដែលស្ត្រីដឹកនាំនៅក្នុងវិស័យ ពាណិជ្ជកម្មជួនជុំគ្នា និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដល់បណ្តាលអ្នកចូលរួម និងផ្សព្វផ្សាយតាមរយៈ សារព័ត៌មានផងដែរ។ នៅក្នុងកម្មវិធី នេះដែរ លោកស្រីវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឡើងថ្លែងសន្ទរកថាបើកមកម្មវិធី ហើយលោកស្រី ក៏បានផ្តល់នូវការគាំទ្រ ចំពោះសហគ្រិនស្ត្រីកម្ពុជា…

លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលា
ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេវាកម្ម បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងស្ថានទូត តំណាងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង ដៃគូអភិវឌ្ឍន៍ មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីទាំង១៤ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមផលិតក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៨០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទទួលបានការគាំទ្រនិងអនុសាសន៍ សំខាន់ៗសម្រាប់តំរង់ទិសសម្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាពពីអ្នកពាក់ព័ន្ធនានា។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមផលិតជាស្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈ គម្រោង ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក្រោមជំនួយ របស់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា បានបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងសេវា ប្រើប្រាស់កុំព្យូទ៍រ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សម្តេចម៉ែ…