ល្ខោនវិទ្យុរឿង៖ គ្រួសារល្អ
ក្នុងនាមជាមេគ្រួសារល្អ ប្តីត្រូវយកចិត្តទុកដាក់ចំពោះប្រពន្ធ ពេលមានផ្ទៃពោះ និងសម្រាលកូន និងជួយសម្រាលបន្ទុកការងារ និងការពារពីជំងឺផ្សេងៗ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ គ្រួសារល្អ។
ក្នុងនាមជាមេគ្រួសារល្អ ប្តីត្រូវយកចិត្តទុកដាក់ចំពោះប្រពន្ធ ពេលមានផ្ទៃពោះ និងសម្រាលកូន និងជួយសម្រាលបន្ទុកការងារ និងការពារពីជំងឺផ្សេងៗ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ គ្រួសារល្អ។
មានដៃគូរួមភេទច្រើន ប្រឈមនឹងជំងឺអេដស៍ និងជំងឺកាមរោគដទៃទៀតដូចជា ជំងឺស្វាយ ប្រម៉េះទឹកបាយ វីរុសសិរមាន់ និងចៃលើប្រដាប់ភេទជាដើម។ សូមពិនិត្យឈាមរកមេរោគអេដស៏មុនពេលរៀបអាពាហ៍ពិពាហ៍ ឬប្រសិនបើមានការសង្ស័យថាខ្លួនអ្នក ពុំបានការពារត្រឹមត្រូវពេលរួមភេទ ឬប៉ះពាល់ជាឈាមដែលមានផ្ទុកមេអេដស៍។ សូមអ្នកមានផ្ទុកមេរោគអេដស៏ ទៅទទួលថ្នាំពន្យាជីវិត នៅមន្ទីរពេទ្យបង្អែក ឱ្យបានទៀងទាត់។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ស្រមោលខ្ញុំ” ។ សូមអរគុណ!
ថ្ងៃ១៤កុម្ភៈ គឺជាថ្ងៃនៃសេចក្តីស្រលាញ់ ស្រលាញ់ប្រទេសជាតិ ក្រុមគ្រួសារ ជីដូនជីតា ឳពុកម្តាយ បងប្អូន មិត្តភក្តិ ជាដើម។ សូមកុំច្រលំថាថ្ងៃនេះគឺជាថ្ងៃបុណ្យសង្សារ នាំឱ្យយុវវ័យប្រព្រឹត្តអំពើមិនគួរគប្បី ដែលជះឥទ្ធិពលមិនល្អដល់គ្រួសារ ឬសង្គមជាតិ។
ស្រ្តី និងបុរសជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គម ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ឱកាសខ្ញុំ” ។ សូមអរគុណ!
សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “សំណាបយោងដី” ។ សូមអរគុណ!
មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ ភ្នំពេញ — អំពើ ហិង្សាលើកុមារនៅតែជាបញ្ហាដែលនាំឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វក្នុងឆ្នាំ២០១៣បានឲ្យដឹងថា ៥០ភាគរយនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទ។ ហើយវាក៏ជះឥទ្ធិពលជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលខាងសុខភាពនឹងសេដ្ឋកិច្ច។ យ៉ាង ហោចណាស់ មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទៀត ទឹកប្រាក់ចំនួនច្រើនជាង៨៣លានដុល្លារត្រូវបានបាត់បង់ ដោយសារមនុស្សជាច្រើនបាត់បង់ផលិតភាព ដែលបណ្តាលមកពីការទទួលរងអំពើហិង្សាកាលពីពួកគេនៅជាកុមារ។ នេះ ជាលើកដំបូងហើយដែលអង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃការ ខាតបង់ជាទឹកប្រាក់បណ្តាលមកពីអំពើហិង្សាលើកុមារនៅប្រទេស កម្ពុជា។ ការវាយតម្លៃអំពីការខាតបង់ជាទឹកប្រាក់នេះធ្វើឡើង ដោយយោងតាមរបាយការណ៍ដែលអង្គការនេះបានធ្វើការស្រាវជ្រាវទៅលើ បញ្ហាអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោក ស្រី ដេបូរ៉ាកូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា អំពើហិង្សាលើកុមារដែលជាការរំលោភសិទ្ធិកុមារនោះ នៅតែជាបញ្ហាកើតមានក្នុងពិភពលោក។ «អំពើហិង្សាទៅលើក្មេង ស្រី និងក្មេងប្រុសជាបញ្ហានៅក្នុងប្រទេសទាំងអស់។ នៅទូទាំងសកលលោកមានកុមារប្រមាណជិតមួយកោដិនាក់ក្លាយជាកម្មវត្ថុ ក្នុងការធ្វើទារុណកម្ម»។ លោកស្រីមានប្រសាសន៍ថា មានក្មេងស្រីជិត៧០លាននាក់ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះដោយអំពើហិង្សាលើរាងកាយនៅក្នុងទម្រង់ផ្សេងៗ។ ខណៈពេលដែលកុមារីប្រហែល១២០លាននាក់ជាកម្មវត្ថុនៃការបង្ខំឱ្យ ធ្វើសកម្មភាពផ្លូវភេទផ្សេងៗនោះ កុមារាក៏បានប្រឈមបញ្ហានេះដែរ ហើយពួកគេទទួលរងការឈឺចាប់ដោយអំពើហិង្សារាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ «អំពើហិង្សាលើកុមារកើតមាននៅគ្រប់ទី…
រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយជម្រុញ និងលើកទឹកចិត្តឱ្យកូនស្រី រៀនបានជ្រៅជ្រះ ។ ការអប់រំជាជម្រើសមួយអាចកែប្រែវាសនាយើងបាន។ យុវជនត្រូវក្តាប់ឱកាសនេះឱ្យបានល្អខិតខំសិក្សាអភិវឌ្ឍន៍ខ្លួន និងជៀសឱ្យផុតពីគ្រឿងញៀន។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ពន្លឺសុភមង្គល” ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍