លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្រសួងកិច្ចការនារី សូមអញ្ជើញបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនៅទីស្តីការក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត នាសម័យប្រឡងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការតម្រង់ទិស ដល់មន្ត្រីរាជការថ្មី ក្រសួងកិច្ចការនារី” ដែលនឹងប្រព្រឹត្តទៅចាប់ទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកិច្ចការនារី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០១៧ ៣៣៣ ៦១៣ / ០១៦ ៦១២ ៤៥៩
នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងក្នុងគោលបំណងឆ្លុះបញ្ចាំងលើការអនុវត្តការងារកន្លងមក លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីដោយផ្តោតលើប្រសិទ្ធិភាពការងារ មេរៀនបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត និងចំណុចអាទិភាពសម្រាប់កិច្ចការរបន្ត។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកជំទាវ ឃឺម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ស៊ីន ណម សមាជិកក្រុមប្រឹក្សា និងជាតំណាងអភិបាលខេត្តសៀមរាប លោកស្រីបណ្ឌិត ប៉ែន រ៉ានី ប្រធានកម្មវិធី តំណាងUNDP និងសមាសភាពចូលរួមប្រមាណជា៧០រូបរួមមាន៖ ប្រធាន អនុប្រធាននាយកដ្ឋានក្រសួងកិច្ចការនារី ប្រធានមន្ទីរកិច្ចការនារីរាជធានីខេត្ត ក្រុមការងារកម្មវិធីដំណើរឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ មជ្ឈមណ្ឌលរដ្ឋលីឌីង និងតំណាងUNDP។
ថ្ងៃពុធ ៥រោច ដល់ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័របានបើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គមនៅខេត្តកំពង់ធំ ដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ/សង្កាត់ ចំនួន០៨ខេត្ត (ខេត្តកោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី) សរុបចំនួន ៥១នាក់ (ស្ត្រី ៤៣នាក់) ក្នុងគោលបំណងអភវិឌ្ឍសមត្ថភាពដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គុណភាពនិងទាន់ពេលវេលា។
នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ាន ដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំ ស្ដីពី “Brainstorming Workshop on ASEAN Mapping Exercise to Promote Synergy with Other Relevant ASEAN Sectoral Bodies, and Entities Associated with ASEAN on Disaster Management” ដើម្បីពិភាក្សាពីលទ្ធភាពនៃការចូលរួមរបស់ផ្នែកពាក់ព័ន្ធនានារបស់អាស៊ាន ដើម្បីឆ្ពោះទៅរកគោលដៅ “One ASEAN” ក្នុងការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់ និងពិភាក្សាពិគ្រោះយោបល់ ស្វែងរកវិធីពង្រឹងក្រុមការងាររួម (Joint Task Force) ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្វែងរកវិធីសាស្រ្តរួមមួយលើការគ្រប់គ្រងគ្រោះមហន្តរាយ។
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្រ្តីរបស់ក្រសួងកិច្ចការនារី បានជួបពិភាក្សាជាមួយក្រុមហ៊ុន Ocean Technology Co., Ltd ដើម្បីពិភាក្សានិងស្វែងរកលទ្ធភាពរៀបចំកម្មវិធីជំរុញ និងគាំទ្រដល់ស្រ្តីនៅតាមសហគមន៍ ក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន នៅក្នុងក្របខណ្ឌពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រកបដោយបរិយាបន្ន។ កិច្ចការនេះ ជាកម្មវិធីមួយនៃគំនិតផ្តួចផ្តើមដែលមានកំណត់ក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) លើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) តាមរយៈប្រព័ន្ធឌីជីថល និងឆ្លើយតបនឹងបរិបទនៃការរីរាលដាលនៃជំងីកូវីដ-១៩។ កម្មវិធីម្ភោធជាផ្លូវការ នឹងប្រព្រឹត្តណ៍ទៅ នាពេលខាងមុខឆាប់ៗនេះ!
លោកជំទាវ វេជ្ជ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវរដ្ឋមន្រ្តី ក្រសួងសមភាពយេនឌ័រនិងគ្រួសារ នៃសាធារណរដ្ឋកូរ៉េ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការងារពង្រឹងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (The cooperation in the field of gender equality and women’s empowerment) រវាងប្រទេសទាំងពីរ ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍