សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ
សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារីទាំងអស់ អញ្ជើញទៅដល់មណ្ឌលប្រលង ” វិទ្យាល័យជាស៊ីមសាមគ្គី” ឲ្យបានមុនម៉ោង ១២:៣០នាទីថ្ងៃត្រង់។
សូមបេក្ខជនដែលបានដាក់ពាក្យប្រលងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារីទាំងអស់ អញ្ជើញទៅដល់មណ្ឌលប្រលង ” វិទ្យាល័យជាស៊ីមសាមគ្គី” ឲ្យបានមុនម៉ោង ១២:៣០នាទីថ្ងៃត្រង់។
វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Edler លេខាទី 2 ស្ថានទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នៅក្រសួងកិច្ចការនារី ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មកពី ០៨ខេត្ត ចំនួន២៦នាក់ ក្នុងនោះ មាន ស្រ្តី២១នាក់ ។ ប្រធានបទដែលបានបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះគឺមានចំនួន ៦ប្រធានបទ សុទ្ធសឹងជាប្រធានបទដែលបង្ហាញពីការគាំទ្រផ្លូវចិត្តបឋមដល់ជនរងគ្រោះដែលមានវិបត្តិផ្លូវចិត្ត ជាពិសេសរបៀបគាំទ្រពីចំងាយដូចជាតាមទូរស័ព្ទ និងតាមប្រព័ន្ធអនឡាញផ្សេងទៀត ។ វគ្គបណ្តុះបណ្តាលនេះបានចែករំលែកបទពិសោធន៍ពីរបៀបដោះស្រាយដោយផ្តល់ការគាំទ្រ/សង្គ្រោះផ្លូវចិត្ត។ លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបិទវគ្គថា “ វគ្គនេះមានអត្ថន័យសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់ ជាពិសេសក្នុងស្ថានភាពកូវីតនេះ ដើម្បីធ្វើឱ្យស្ត្រីរង គ្រោះទទួលបានការគាំទ្រពេញលេញទោះក្នុងស្ថានភាពមានវិបត្តិនេះក៏ដោយ ។ លោកជំទាវក៏មានមតិស្នើឱ្យអ្នក ចូលរួមយក…
កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារគម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៤ (JCC) តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចនារី លោកជំទាវអភិបាលរងខេត្ត លោកជំទាវប្រធានគ.ក.ស.ក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ តំណាងក្រសួង-ស្ថាប័ន/មន្ទីរពាក់ព័ន្ធ តំណាង JICA ប្រចាំប្រទេសជប៉ុន និងប្រទេសកម្ពុជា រួមទាំងអ្នកជំនាញការជប៉ុន ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន ៨៨នាក់។ គោលបំណងសំខាន់ៗពីរនៃកិច្ចប្រជុំ គឺ៖ ១) ដើម្បីឱ្យសមាជិក JCC ទាំងអស់ ស្វែងយល់បន្ថែម អំពីវឌ្ឍនភាពនៃសកម្មភាព និងសមិទ្ធផលនានារបស់គម្រោង បន្ទាប់ពីខែធ្នូ ឆ្នាំ ២០១៩ រួមទាំងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅលើការអនុវត្តសកម្មភាពរបស់គម្រោង។ ២) ដើម្បីទទួលបានការអនុម័ត យល់ព្រមពីសមាជិក JCC…
កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ពិព័រណ៍គ្រឿងអលង្ការនិងត្បូងមានតម្លៃអន្តរជាតិ-កម្ពុជាលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលរៀបចំដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តាមរយៈកិច្ចសហការ រវាងមន្ទីរកិច្ចការនារីនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានធ្វើឡើង នៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យហ៊ុនសែនថ្មី(ស្រុកតំបែរ) វិទ្យាល័យជាស៊ីមកណ្តោលជ្រុំ(ស្រុកពញ្ញាក្រែក)និងវិទ្យាល័យសម្តេចម៉ែ(ស្រុកត្បូងឃ្មុំ)ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ ឡុងសុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម តាមរយៈការប្រើប្រាស់ថវិការាជរដ្ឋាភិបាល(PB)។
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងកិច្ចការនារី បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ កងកម្លាំងនារីកម្ពុជា ទាំងនារីដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងនារីដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោកនៅប្រទេសលីបង់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងតម្រង់ទិសកងកម្លាំងនារីក្លាហានកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ (ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១) ដើម្បីចែករំលែកពីបទពិសោធន៍ល្អ បញ្ហាប្រឈមក្នុងអំឡុងពេលបេសកកម្ម ជាពិសេសចែករំលែកនូវវីរភាពរបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងប្រទេសកំណើត ដើម្បីបុព្វហេតុសន្តិភាពទូទាំងពិភពលោក ហើយវីរៈភាពនេះគឺជាកម្លាំងចិត្តដ៏សំខាន់ ដើម្បីរួមចំណែកជំរុញឱ្យស្រ្តីនិងក្មេងស្រីកម្ពុជាផ្សេងទៀត មានភាពក្លាហានដើម្បីស្ម័គ្រចិត្តចូលរួមជាស្រ្តីមួកខៀវ សំដៅលើកកម្ពស់កិត្យានុភាពនិ ងមោទនភាពជាតិ ។ គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ មកត្រឹមឆ្នាំ២០២០ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៧១២៣នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៤១៩នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ…
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍