
Similar Posts

ព្រឹត្តិបត្រ នារីរតនៈ (លេខពិសេស ឆ្នាំទី១១)
ព្រឹត្តិបត្រ នារីរតនៈ លេខពិសេស ឆ្នាំទី១១ ប្រចាំខែមីនា ឆ្នាំ២០១៧ ទាញយកឯកសារ

កិច្ចស្វាគមន៍រវាងលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ស៊ុហ្កាណុ យូអ៊ីជី ប្រធានចូលកាន់តំណែងថ្មីនៃទីភ្នាក់ងារ JICA
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក SUGANO Yuichi (ស៊ុហ្កាណុ យូអ៊ីជី) ប្រធានចូលកាន់តំណែងថ្មី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការកាន់តំណែងរបស់ លោក SUGANO Yuichi ក្នុងនាមជាប្រធានថ្មី និងកោតសសើរកិច្ចសហការរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារ JICA កន្លងមក។ លោក SUGANO Yuichi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់ដល់កិច្ចសហការការងាររវាងទីភ្នាក់ងារ JICA និងក្រសួងកិច្ចការនារីកន្លងមក និងសំណូមពររក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត។

សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់
សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់។

កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី
” ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្តីសុបិន្តឱ្យធំ (Dream Big) និងកំណត់គោលដៅរបស់ខ្លួនឱ្យធំ (Aim Big) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅសម្រចឱ្យបាននូវក្តីសុបិន្ត និងគោលដៅទាំងនោះ ” នេះជាការលើកឡើង របស់លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី៖ Be Your Owner Hero ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍសមត្ថភាព សក្តានុពល និងភាពអង់អាចរបស់ស្ត្រី និងយុវតីក្នុងភាពជាអ្នកដឹកនាំ ដែលកើតចេញពីកត្តាខាងក្នុងរបស់យើងម្នាក់ៗ។ សិក្ខាសាលានេះធ្វើឡើងនៅអគារ FACTORY Phnom Penh កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ ។

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
ខេត្ត រតនគិរី៖ នៅថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី ក្នុងគោលបំណង៖ ១. បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ២. ដើម្បីប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ជាតិតាមកាលកំណត់នៃអង្គការសហប្រជាជាតិ ៣. ស្វែងយល់ពីបញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាពស្ត្រី។ ដំណើរការនៃការចុះតាមដាន គណៈប្រតិភូបានចូលជួប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តដើម្បីស្វែងយល់ពីស្ត្រីដែលស្ថិតក្នុងមុខងារសាធារណៈ។ បន្ទាប់មកគណៈប្រតិភូបានសិក្សាស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រ្តី និងបញ្ហាប្រឈម ដំណោះស្រាយសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ ដោយជួបផ្ទាល់ជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី …

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់នារីមកពីបណ្តាក្រសួង-ស្ថាប័ននានា ដឹកនាំដោយលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅវិមានព្រឹទ្ធសភា។