
Similar Posts

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃចន្ទ៨រោច ខែមិគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម នៅសាលាខេត្ត និងមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ចាម សូមបញ្ជាក់ផងដែលថា លោកស្រី ស៊ាង វណ្ណលកិ្ខណា ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាមថ្មី ជំនួសលោកស្រី ឯម ថាវី ដែលទទួលមរណៈភាព។

កិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដោយលោកជំទាវ ឯកឧត្តម និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងគណៈកម្មការទី៨នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា រួមទាំងលោកជំទាវ និងឯកឧត្តមដែលជាសហការី ដើម្បីបង្ហាញជូននូវវឌ្ឍនភាពនិងលទ្ធផលការងាររបស់ក្រសួងកិច្ចការនារី ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការបានដឹកនាំសិល្បករ សិល្បការិនីជនមានពិការភាពទទួលស្វាគមន៍ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើជាប្រធានកិត្តិយសរបស់សមាគមតន្រ្តីសំនៀងជនពិការ បានដឹកនាំសិល្បករ សិល្បការិនីជនមានពិការភាពភ្នែកចំនួន ១០០នាក់ ទទួលស្វាគមន៍ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយក្រោមអធិបតីភាព លោកជំទាវ ហ៊ុន សុីណាត ដែលសហការរៀបចំដោយសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម សមាគមសិល្បករខ្មែរ និងសមាគមតន្ត្រីសំនៀងជនពិការ។

លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25)
នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD25) ក្រោយសន្និសីទអន្តរជាតិនៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅរួមចំណែកសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រីក្នុងប្រទេសកម្ពុជា។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គការUNFPA អង្គការសង្គមសុីវិល និងតំណាងយុវជននៃអង្គការសហប្រជាជាតិ សរុប១៨រូប បុរស៩រូប។

អង្គប្រជុំអន្តរក្រសួងចង្អៀត ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣
នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហប្រធាន បានដឹកនាំអង្គប្រជុំអន្តរក្រសួងចង្អៀត ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិការ អន្តរក្រសួង កាលពីព្រឹកថ្ងៃពុធ ១១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

កិច្ចស្វាគមន៍រវាងលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ស៊ុហ្កាណុ យូអ៊ីជី ប្រធានចូលកាន់តំណែងថ្មីនៃទីភ្នាក់ងារ JICA
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក SUGANO Yuichi (ស៊ុហ្កាណុ យូអ៊ីជី) ប្រធានចូលកាន់តំណែងថ្មី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការកាន់តំណែងរបស់ លោក SUGANO Yuichi ក្នុងនាមជាប្រធានថ្មី និងកោតសសើរកិច្ចសហការរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារ JICA កន្លងមក។ លោក SUGANO Yuichi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់ដល់កិច្ចសហការការងាររវាងទីភ្នាក់ងារ JICA និងក្រសួងកិច្ចការនារីកន្លងមក និងសំណូមពររក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត។