ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A
ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A ចំនួន ៩៥នាក់ ដែលមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ។
ក្រសួងកិច្ចការនារី រៀបចំពិធីប្រគល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាធ្វើដំណើរចូលរួមដល់សិស្សស្រីនិទ្ទេស A ចំនួន ៩៥នាក់ ដែលមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ។
នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារីនិងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមសន្និសីទ ស្ដីពី 10th ASEAN Social Work Consortium (ASWC) Conference តាមរយៈវីដេអូអនឡាញ។ សន្និសីទនេះមានគោលបំណងបង្កើតជាវេទិកាមួយ សម្រាប់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធនានា ពិភាក្សាអំពីប្រធានបទរួមដែលផ្ដោតទៅលើការងារសង្គមកិច្ច និងសេវាសង្គមកិច្ច ក្នុងការ បន្ស៊ាំជាមួយជីវភាពក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនអាស៊ានប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ -១៩ ក៏ដូចជាបង្ហាញអំពីការប្តេជ្ញាចិត្ត និងការគាំទ្រ ដើម្បីសម្រេចបាននូវការងារ ព្រមទាំងការរួមចំណែករបស់ ASEAN Social Work Consortium (ASWC) លើការអនុវត្តផែនការមេ the Road Map of the Ha Noi Declaration on Social Work។
នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំចាប់ពីប្រធាន/អនុប្រធានការិ យាល័យកិច្ចការនារីនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមកពី រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង សរុបចំនួន៥២ (ស្រ្តី ៤២នាក់) ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដោយប្រើប្រាស់ថវិកា ជាតិ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាស្តីទីខេត្ត ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។
សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់។
នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ទទួលបន្ទុកជាប្រធានក្រុមការងារ សហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធី “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ។ កម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នាសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។
លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានគោលបំណង៖ ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។ ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋមន្រ្តីក៏បាន ធ្វើការកោតសរសើរដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី (GCCC) សម្ព័ន្ធភាពនៃអង្គការ…
“កម្មវិធីថ្នាលបណ្តុះអាជីវកម្មថ្នាក់មូលដ្ឋាន និងការបណ្តុះបណ្តាលលើចំណេះដឹងផ្នែកឌីជីថលនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ គឺជាផ្នែកមួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ដែលចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការគាំទ្រអាជីករ សហគ្រាសកម្រិតមីក្រូនិងមធ្យម ជាពិសេសគាំទ្រដល់ស្រ្តីដែលជាម្ចាស់ អាជីវកម្ម និងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន” ប្រសាសន៍របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថ្នាលអភិវឌ្ឍន៍អាជីវកម្មមូលដ្ឋាន និងកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី “ចំណេះដឹងឌីជីថលនិងហិរញ្ញវត្ថុ ។ កម្មវិធីនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) United Nations ESCAP ក្នុងភាពជាដៃគូជាមួយសហគ្រាសសង្គម ស៊ី អ៊ិនវេសមិន ក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញដល់សហគ្រិននិងអាជីវករស្ត្រី ចំនួន១២៦នាក់ ទាំងនៅជនបទ និងទីប្រជ៉ំជន ។ #WEDC #women_enterpreneurship #Digital #Financial #Training #Incubator #MoWA, #UNESCAP, #SHEInvestments
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍