
Similar Posts

ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់”
-ប្រច័ណ្ឌគ្មានហេតុផល ពុំមែនជាការបង្ហាញសេចក្តីស្រឡាញ់ ប៉ុន្តែ វាជាការបំពានផ្លូវចិត្ត។ -អំពើហិង្សាក្នុងគ្រួសារមានបួនប្រភេទ៖ អំពើហិង្សាផ្លូវកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និង អំពើហិង្សាសេដ្ឋកិច្ច។ -អ្នកប្រព្រឹត្តអំពើហិង្សានឹងទទួលទោសចំពោះមុខច្បាប់ ។ -ដើម្បីមានសុភមង្គលក្នុងគ្រួសារ យើងត្រូវចេះជួយទុក្ខធុរៈគ្នា យល់ចិត្តគ្នា និងស្តាប់ពីតម្រូវការគ្នាទៅវិញទៅមក ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់” ។ ដោយមេត្រី! #លោខវិទ្យអប់រំ#អំពើហិង្សាក្នុងគ្រួសារ

ព្រឹត្តិបត្រនារីរតនៈ ២០២៤ លេខពិសេស ឆ្នាំទី១៨
ព្រឹត្តិបត្រនារីរតនៈ ២០២៤ លេខពិសេស ឆ្នាំទី១៨

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងកោតសរសើរ នូវការងារ និងសមិទ្ធិផលដែលសម្រេចបានរបស់ក្រសួងកិច្ចការនារី កន្លងមកនេះ។ សម្តេចក៏បានផ្តល់អនុសាសន៍គន្លឹះៗ ដូចខាងក្រោម៖ ១. សូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគ លើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន ។ ២. ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។ ៣. ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការ គ្របដណ្តប់សុខភាពជាសកល (Universal…
វគ្គបណ្តុះបណ្តាលស្តីពីគោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ
កាលពីព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រដល់មន្ត្រី ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រោមអធិបតីភាព លោកជំទាវ យ៉យ នីតា អនុរដ្ធលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ហៀក ហុីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ អឿ វ៉ាន់ថា សមាជិកក្រុមប្រឹក្សា និងជាប្រធាន ក.ក.ស.ក ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីថ្មីរបស់ក្រសួងមន្ទីរ និងការិយាល័យកិច្ចការនារី នូវចំណេះដឹងជាមូលដ្ឋានទាក់ទង គោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងការជំរុញ អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម ប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ក្រុង ស្រុក ខ័ណ្ឌ និងមន្ត្រីថ្មីមកពីក្រសួង មកពីក្រសួង និងមន្ទីរ កំពង់ស្ពឺ កំពត…