សមាគមសម្រាប់ជំនួយ និងសង្រ្គោះនៃប្រទេសជប៉ុន (AAR Japan)

សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (Association for Aid and Relief, Japan) បាន ធ្វើការដើម្បីជួយដល់ជនមានពិការភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ជនមានពិការភាព ក៏ដូចជាបង្កើតរោងជាងរទេះរុញនៅមជ្ឈមណ្ឌលជាតិស្តារ លទ្ធភាពជនមានពិការភាពគៀនឃ្លាំងនៅរាជធានីភ្នំពេញ។ តាមរយៈបទពិសោធន៍រយៈពេល៣០ឆ្នាំក្នុងការជួយគាំទ្រដល់ជនមានពិការភាព អង្គការ AAR Japan បានដឹងថាការអប់រំជាមូលដ្ឋានគឺជាតម្រូវការចាំបាច់សម្រាប់ជនមានពិការភាពដើម្បីបង្កើនសមត្ថភាពរបស់ពួកគេដែលអាចនាំឱ្យពួកគេមានការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមនាពេលអនាគត។ ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ អង្គការ AAR Japan បានអនុវត្តគម្រោងអប់រំបរិយាបន្នក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានទទួលជំនួយឥតសំណងពីក្រសួងការបរទេសនៃប្រទេសជប៉ុន។ តាមរយៈគម្រោង បរិយាកាសសាលារៀន និងការចូលរួមរបស់សហគមន៍ត្រូវបានកែលម្អ ហើយកុមារមានពិការភាពឥឡូវនេះមានឱកាសទទួលបានការអប់រំកាន់តែច្រើនជាងមុន។ ទោះជាពួកគេបានបញ្ចប់ការសិក្សានៅសាលារៀនយ៉ាងណាក៍ដោយ ឱកាស ការងារសម្រាប់ជនមានពិការភាពនៅមានកម្រិតនៅឡើយដោយសារហេតុផលផ្សេងៗដូចជា៖ ១) កង្វះទីកន្លែងដែលជនមានពិការភាពអាចរៀនជំនាញប្រកបដោយ គុណភាពដោយគ្រូបង្រៀនមានគុណវុឌ្ឍ និងមានការយល់ដឹងអំពីសារៈសំខាន់នៃ បរិយាបន្នកម្មពិការភាព ២) កង្វះប្រព័ន្ធចែករំលែកព័ត៌មានអំពីឱកាសបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈសម្រាប់ជនមានពិការភាព ៣) កង្វះការយល់ដឹងអំពីការងារសម្រាប់ជនមានពិការភាពក្នុងចំណោមកន្លែងធ្វើការដែលមានសក្តានុពល។ ក្នុងប្រទេសកម្ពុជា ស្ត្រី មានពិការភាពប្រឈមមុខនឹងបញ្ហាកាន់តែច្រើនក្នុងចំណោមក្រុមដទៃទៀតដោយសារការរើសអើងផ្អែកលើ ពិការភាព និងការរើសអើងភេទ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ អង្គការ AAR Japan នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី (WDC) ដែលមានទីតាំងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការគ្រប់គ្រងរបស់ក្រសួងកិច្ចការនារី។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីមានបទពិសោធន៍ច្រើនក្នុងការបង្កើនភាពអង់អាចដល់កុមារី និងស្ត្រីដែលនឹង អនុញ្ញាតឱ្យអង្គការ AAR Japan មានឱកាសបានចូលរួមចំណែកលើកកម្ពស់ក្មេងស្រី និងស្ត្រីមានពិការភាពដោយផ្ទាល់ ដែលជារឿយៗពួកគេត្រូវបានផាត់ចេញពីសង្គម។ តាមរយៈគម្រោងរយៈពេល៣ឆ្នាំនេះ អង្គការ AAR Japan នឹងអនុវត្តសកម្មភាពជាច្រើនដូចជា៖ សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល និងផ្តល់ឧបករណ៍ថ្មីសម្រាប់វគ្គបណ្តុះបណ្តាលដែលមានស្រាប់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នកម្មពិការភាព និងសមភាពយេនឌ័រ ផ្តល់វគ្គបណ្តុះបណ្តាលជំនាញសម្រាប់មន្ត្រី-បុគ្គលិកមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី រៀបចំការលើកកម្ពស់ការយល់ដឹងស្តីពីពិការភាពសម្រាប់សិក្ខាកាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំការងារជួយគាំទ្រគណៈកម្មការគាំទ្រជនមានពិការភាពឃុំ (CCPWD) ដើម្បីរៀបចំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងចែករំលែក ព័ត៌មានស្តីពីការងារព្រមទាំងសារសំខាន់នៃសមភាពយេនឌ័រ បណ្តាញទំនាក់ទំនងរវាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងកន្លែងធ្វើការដែលមានសក្តានុពល។

ពង្រឹងកិច្ចសហការ និងភាពជាដៃគូ ក្នុងការ ស្វែងរកវិធីសាស្រ្ត គំនិតផ្តួចផ្តើម និងដាក់ចេញជាសកម្មភាពជាក់លាក់ ក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុង វិស័យមុខងារសាធារណៈ និងការរៀបចំ ឯកសារកម្មវិធីជាតិ និង/ឬ យុទ្ធសាស្ត្រ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដើម្បី លើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចដល់ស្រ្តី សិក្ខាកាមទាំងអស់រួមទាំងជនមាន ពិការភាពដែលបានសិក្សាក្នុងមជ្ឈ មណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តកណ្តាល នឹងទទួលបានជំនាញ និងព័ត៌មាន ស្តីពីការស្វែងរកការងារធ្វើ ហើយការ យល់ដឹងស្តីពីការងារសម្រាប់ជនមាន ពិការភាព ក្នុងសហគមន៍នឹងត្រូវបាន ផ្សព្វផ្សាយ

ជនមាន ពិការភាព នៅស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល

  • ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
  • cabinet@mowa.gov.kh
  • (+៨៥៥) ២៣ ៨៨០ ៧៣៧

  • Trung Morn Street, Phum Dam Nak Thom III Sangkat Steung Meanchey, Phnom Penh, Kingdom of Cambodia
  • cabinet@mowa.gov.kh
  • (+855) 23 880 737