ក្រុមហ៊ុន អេអាយអេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (AIA)

ក្រុមហ៊ុនអេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (AIA) បានបង្កើតឡើងតាំងពីឆ្នាំ១៩១៩ ដែលស្ថាបនិកគ្រុបលោក Cornelius Vander Starr បានបង្កើត​ភ្នាក់ងារ​ធានារ៉ាប់រងមួយនៅទីក្រុងសៀងហៃ បានពង្រីកសាខាបន្ថែមនៅទីក្រុងហុងកុងនិងប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៣១ ប្រទេសនូវេលហ្សេឡង់ក្នុងឆ្នាំ១៩៨១ និងតំបន់ប៉ាស៊ីភិចក្នុងឆ្នាំ​២០០៨​។​ អេ អាយ អេ ខេមបូឌា សហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope លើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ តាមរយៈការឧបត្ថម្ភដល់ការប្រកួតបាល់ទាត់វិលជុំ AIA-ISF​ Youth League ដែលជាលីគបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេ​នៅ​កម្ពុជា។ អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេលបួនឆ្នាំជាប់គ្នា 2020, 2021, 2022 និង 2023។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅ​ខេត្តសៀម​រាប កំពត កំពង់ចាម និងបាត់ដំបង។ យោងគេហទំព័រ៖ https://www.aia.com.kh/km/about-aia/about-us/about-us

បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវកាយ ដូចជា មហារីកមាត់ស្បូន ជំងឺមហារីកសុដន់ អាហារូបត្ថម្ភ ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណភាពរបស់ស្ត្រី ដែល បណ្តាលមកពីជំងឺនេះ
បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងអំពីសុខភាពផ្លូវចិត្ត
-លើកកម្ពស់ការយល់ដឹងផ្នែកផែនការ គ្រួសារហិរញ្ញវត្ថុរយៈពេលវែងដើម្បី ឲ្យស្រ្តីនិងគ្រួសារសហគមន៍ មាន សុខភាពនិងជីវិតកាន់តែប្រសើរ។

ស្ត្រីនិងគ្រួសារ នៅខេត្តបាត់    ដំបង សៀមរាប កំព​ត និង កំពង់ចាម

  • ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
  • cabinet@mowa.gov.kh
  • (+៨៥៥) ២៣ ៨៨០ ៧៣៧

  • Trung Morn Street, Phum Dam Nak Thom III Sangkat Steung Meanchey, Phnom Penh, Kingdom of Cambodia
  • cabinet@mowa.gov.kh
  • (+855) 23 880 737