ដំណឹងការងារ
ក្រសួងកិច្ចការនារីត្រូវការអ្នកជំនាញផ្នែកយេនឌ័រដើម្បីបំពេញមុខងារ ដូចខាងក្រោម៖
ក្រសួងកិច្ចការនារីត្រូវការអ្នកជំនាញផ្នែកយេនឌ័រដើម្បីបំពេញមុខងារ ដូចខាងក្រោម៖
«គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ គឺដើម្បីបង្កើតបរិយាកាស និងលទ្ធភាពពេញលេញដល់ស្រ្តី និងបុរស ក្នុងការបង្កើតជម្រើសរបស់ខ្លួន សម្រាប់ចាប់យកការងារ មុខរបរ និងសកម្មភាពនានាក្នុងសង្គមដោយគ្មានការរើសអើង» ប្រសាសន៍ របស់លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក្នុងពិធីបិទទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥ (Women’s Entrepreneurship day) ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកម្ពុជាបានរៀបចំ «ទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥» ក្រោមប្រធានបទ «ស្រ្តី ក្នុងបរិយាកាសការងារប្រកួតប្រជែង – Women in the Context of Challenging Workforce» ដែលមានការចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីវាគ្មិនសំខាន់ៗ និងបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងស្រ្តីនៅកន្លែងធ្វើការ៖ បញ្ហាប្រឈម ការផ្លាស់ប្តូរដែលកើតឡើងដោយស្រ្តី តុល្យភាពរវាងការងារនិងជីវិតរស់នៅ និងតម្រូវការទីផ្សារការងារ ។
សេចក្តីថ្លែងការណ៍៖ ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងកិច្ចការនារី សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនៅទីស្តីការក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត នាសម័យប្រឡងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ សូមមកបង្ហាញខ្លួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅនាយកដ្ឋានរដ្ឋបាល បុគ្គលិក។ បើបេក្ខជនមិនបានបង្ហាញខ្លួនតាមពេលកំណត់ ក្រសួងពុំទទួលខុសត្រូវចំពោះការបាត់បង់ក្របខ័ណ្ឌឡើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០១៧ ៣៣៣ ៦១៣ / ០១៦ ៦១២ ៤៥៩
ឱកាសចូលរួមការប្រកួតជ្រើសរើសស្នាដៃ សរសេរអត្ថបទ ក្រោមប្រធានបទ ការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី និងក្មេងស្រី ។ ផ្ញើពាក្យសុំ និងអត្ថបទសំណេររបស់លោកអ្នក មកក្រសួងកិច្ចការនារី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩៕ **សូមទាញយកឯកសារ ពាក្យសុំ និងព័ត៌មានលម្អិត ពី link ខាងក្រោមនេះ https://asset.cambodia.gov.kh/mowa/2019/11/%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%9A%E1%9E%BD%E1%9E%98%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%BD%E1%9E%8F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9F%82%E1%9E%84%E1%9E%9F%E1%9E%9A%E1%9E%9F%E1%9F%81.pdf
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ០២នាក់ ដើម្បីបម្រើការនៅនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារីសម្រាប់ឆ្នាំ២០២០។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកពាក្យសុំ: https://asset.cambodia.gov.kh/mowa/2019/12/%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%85%E1%9E%BB%E1%9F%87%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%96%E1%9E%B6%E1%9E%9A%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B.pdf
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍