Similar Posts

គេថា ស្ត្រីមេផ្ទះពូកែទុកលុយជាងប្តី?
សូមអញ្ជើញស្តាប់កិច្ចសម្ភាស៍ រវាង លោកស្រី យិន សារ៉ាត់ ប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី ក្នុងនាមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី ជំហានដំបូង នៅ ស្ថានីយវិទ្យុជាតិ ដូចតទៅ https://soundcloud.com/mowa-di/kzmti4mwody

យុទ្ធសាស្ត្រ ស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន
ទាញយកឯកសារ៖ http://bit.ly/mowaPPS

ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣
ផែនការជាតិនេះត្រូវបានចាប់ផ្តើមរៀបចំចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ដោយផ្អែកលើបទពិសោធន៍មេរៀននិងឧត្តមានុវត្តដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី២ (២០១៤-២០១៨) ឯកសារស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិលើកទី២នេះ រួមទាំងការសំយោគលទ្ធផលដែលបានមកពីការវិភាគលើឯកសារគោលនយោបាយ លិខិតូបករណ៍ ការសិក្សាស្រាវជ្រាវទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ កិច្ចប្រជុំពិគ្រោះយោបល់ កិច្ចសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធ ជាពិសេស កិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ដើម្បីប្រមូលធាតុចូលដែលមានមូលដ្ឋានត្រឹមត្រូវ ដែលធ្វើឱ្យផែនការជាតិនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ព្រមទាំងបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៧លើក ក្នុងនោះកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៣លើក ត្រូវបានធ្វើឡើងក្នុងកម្រិតក្រុមការងារឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលក្រុមការងារនេះមានសមាសភាពមកពី ១៦ក្រសួង ស្ថាប័ន ៤ដៃគូអភិវឌ្ឍ និង៣០អង្គការសង្គម ស៊ីវិល និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៤លើកថែមទៀតដែលចូលរួមដោយរដ្ឋលេខាធិការដែលមានសិទ្ធិសម្រេចពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ ផែនការនេះបានផ្តល់ អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ ដោយក្នុងនោះយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ដែលបានដាក់ចេញរួមមាន៖ ទី១- ការបង្ការទប់ស្កាត់ ទី២- កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ…