ល្ខោនវិទ្យុរឿង៖ ស្ត្រីភូមិយើង
សូមយកចិត្តទុកដាក់ចំពោះសុខភាពបន្តពូជ និងសូមទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់។
សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ ស្ត្រីភូមិយើង។
សូមយកចិត្តទុកដាក់ចំពោះសុខភាពបន្តពូជ និងសូមទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់។
សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ ស្ត្រីភូមិយើង។
រដូវភ្លៀងមកដល់! ជំងឺគ្រុនឈាម ងាយឆ្លងដល់កុមារ និងមនុស្សពេញវ័យ ។ សមាជិកគ្រួសារ គួរតែឆ្លៀតពេលចូលរួមជាមួយសកម្មភាពរបស់ ភូមិ ឃុំ ដើម្បីទទួលបានព័ត៌មានពីវិធីបង្ការជំងឺឆ្លង និងកម្មវិធីវ៉ាក់សាំងការពារផ្សេងៗ។ ១.សមាជិកគ្រួសារទាំងអស់ត្រូវគេងក្នុងមុង ។ ២.ត្រូវសំអាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានទឹកដក់ដែលជាជម្រកមូសខ្លា ។ ៣.មានអនាម័យនៅបន្ទប់គេង និងក្នុងផ្ទះត្រូវតែមានពន្លឺថ្ងៃពេញលេញ។ ព័ត៌មានលម្អិត សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ការពារប្រសើរជាងព្យាបាល” ។ សូមអរគុណ!
-ប្រច័ណ្ឌគ្មានហេតុផល ពុំមែនជាការបង្ហាញសេចក្តីស្រឡាញ់ ប៉ុន្តែ វាជាការបំពានផ្លូវចិត្ត។ -អំពើហិង្សាក្នុងគ្រួសារមានបួនប្រភេទ៖ អំពើហិង្សាផ្លូវកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និង អំពើហិង្សាសេដ្ឋកិច្ច។ -អ្នកប្រព្រឹត្តអំពើហិង្សានឹងទទួលទោសចំពោះមុខច្បាប់ ។ -ដើម្បីមានសុភមង្គលក្នុងគ្រួសារ យើងត្រូវចេះជួយទុក្ខធុរៈគ្នា យល់ចិត្តគ្នា និងស្តាប់ពីតម្រូវការគ្នាទៅវិញទៅមក ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់” ។ ដោយមេត្រី! #លោខវិទ្យអប់រំ#អំពើហិង្សាក្នុងគ្រួសារ
អំពើហិង្សាក្នុងគ្រួសារជាបទល្មើស! សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង ឈប់ទ្រាំ សេវាប្រឹក្សាទូទៅ៖ក្រសួងកិច្ចការនារី ០១១ ២១៧ ១២៣ សេវាប្រឹក្សាផ្លូវចិត្ត៖អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ០៩៧ ៩១១ ១៩១៨ ផ្នែកច្បាប់៖ អង្គការលីកាដូ ០៨៦ ៣៨២ ៦៦៦
ក្នុងនាមជាមេគ្រួសារល្អ ប្តីត្រូវយកចិត្តទុកដាក់ចំពោះប្រពន្ធ ពេលមានផ្ទៃពោះ និងសម្រាលកូន និងជួយសម្រាលបន្ទុកការងារ និងការពារពីជំងឺផ្សេងៗ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ គ្រួសារល្អ។
ក្នុងនាមជាប្តី ត្រូវចេះសម្រាលទុកការងារផ្សេងៗ និងយល់ទុក្ខធុរៈរបស់ប្រពន្ធ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង៖ យល់ចិត្ត។
→ បញ្ហាឪពុកម្តាយកាន់ជើងកូនប្អូន ធ្វើឱ្យកូនបងតូចចិត្តគិតថា ឪពុកម្តាយលំអៀង។ → តើឪពុកម្តាយសម័យថ្មីគួរធ្វើដូចម្តេច? ចម្លើយមួយចំនួន មាននៅល្ខោនវិទ្យុរឿង “បងប្អូនស្រីខ្ញុំ”។ សូមតាមដានស្តាប់ដោយមេត្រី!
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍