អំពើជួញដូរមនុស្ស
យុទ្ធនាការ១៦ថ្ងៃដើម្បីទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រីនៅតែមានសារៈសខាន់ និងចាំបាច់សម្រាប់ប្រជាជនកម្ពុជាចូលរួមយល់ដឹងបញ្ឈប់អំពើហិង្សានេះ។
យុទ្ធនាការ១៦ថ្ងៃដើម្បីទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រីនៅតែមានសារៈសខាន់ និងចាំបាច់សម្រាប់ប្រជាជនកម្ពុជាចូលរួមយល់ដឹងបញ្ឈប់អំពើហិង្សានេះ។
យុទ្ធនាការ១៦ថ្ងៃស្តីពីការលើកកម្ពស់ការយល់ដឹងពីអំពើហិង្សានៅលើអ៊ីនធឺណិតទាក់ទងនឹងស្ត្រី និងក្មេងស្រី។ យុទ្ធនាការនេះគឺធ្វើឡើងចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក៏ដូចអ្នកបង្កើតគោលនយោបាយទាំងឡាយយកចិត្តទុកដាក់ ក៏ដូចយកការបំពានជារឿងធំ។
តើសញ្ញាបៀតបៀនផ្លូវភេទវាមានអ្វីខ្លះ ហើយការបៀតបៀនផ្លូវភេទសឹងតែកើតឡើងរាល់ថ្ងៃ។ អ្នកដែលប្រឈមមុខរឿងហ្នឹងច្រើនជាងគេគឺស្ត្រី និងក្មេងស្រី។
អំពើហិង្សាទាក់ទងនឹងយេនឌ័រគឺជាការព្រួយបារម្ភ និងយកចិត្តទុកដាក់របស់បណ្តាប្រទេសទាំងឡាយនៅលើសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារីមានការយកចិត្តទុកដាក់ទៅលើការងារនេះច្រើន។ យុទ្ធនាការ១៦ថ្ងៃប្រឆាំងនឹងស្ត្រី និងក្មេងស្រីនៅតែមានភាពចាំបាច់នៅក្នុងប្រទេសកម្ពុជា។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមចំណែកក្នុងយុទ្ធនាការនេះតាមរយៈការដាក់ចេញនូវសកម្មភាពក៏ដូចជាគោលនយោបាយជាច្រើន។
ករណីសិក្សា អំពីសេវាសម្របសម្រួលការឆ្លើយតបជាពហុវិស័យ។
នៅពេលគេនិយាយដល់ហិង្សា គេស្រមៃថាវ៉ៃ ដំ មានបង្ករជាស្នាមរបួសជាដើម ប៉ុន្តែហិង្សាមានលើសពីនេះទៀត ការប្រច័ណ្ឌ ហួងហែង ការនិយាយថាអ្នកមិនគួរមានមិត្តភក្តិប្រុស ឬការតាមដានយើងមិនឱ្យដើរហើរ ក៏ចាត់ទុកថាជាហិង្សាដែរ។ ហិង្សាមាន៤ប្រភេទ គឺផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច។
Bodyright គឺជាសិទ្ធិក្នុងខ្លួនយើងម្នាក់ៗ នារីៗកុមារីដែលទទួលរងនូវអំពើហិង្សា យើងមិនត្រូវនៅទ្រាំទេ យើងត្រូវទៅរកសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីឱ្យគាត់ជួយ និងសម្រួលដល់យើង។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍