
Similar Posts

កិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters
នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Briefing on the Development of the ASEAN Regional Plan of Action on Women, Peace and Security (ASEAN RPA on WPS) and Related Matters តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្កើតជាវេទិការមួយសម្រាប់សមាជិកអាស៊ានទាំងអស់ ក៏ដូចជាដៃគូអភិវឌ្ឍន៍បានចូលរួមពិភាក្សា និងផ្ដល់យោបល់ទៅលើគម្រោងនៃការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ។ កម្ពុជាតាមរយៈគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី ក៏បានស្ម័គ្រចិត្តធ្វើជាអ្នកដឹកនាំ និងសម្របសម្រួលក្នុងការបង្កើតផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិភាព នឹងគ្រោងបញ្ចប់រួចដាក់ជូនថ្នាក់ដឹកនាំអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន។

សារលិខិតជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សារលិខិតជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សារលិខិតជូនពរ៖ សូមគោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សារលិខិតជូនពរ៖ សូមគោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសហគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»
កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ មន្រ្តីជាប់កិច្វសន្យា និងមន្រ្តីចូលនិវត្តន៍ ក្រសួងកិច្ចការនារី លោកជំទាវសមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត លោកស្រីអភិបាលរងរាជធានី ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តចំនួនប្រមាណជាង ៥១៩នាក់។ ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ…

សេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ
សេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ

វគ្គបណ្តុះបណ្តាល ស្តីពី សុខមាលភាពសង្គម
ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានស្រ្តីនិងការអប់រំ នៃក្រសួងកិច្ចការនារី បានរៀបចំ នៅខេត្តរតនគីរី ក្រោមអធិបតីភាពលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីជួយឲ្យស្រ្តីនិងក្មេងស្រី បានយល់ដឹងពីសិទ្ធិទទួលបានការគ្រប់គ្រងអចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្ប:ក្នុងការរស់នៅប្រកបដោយសមធម៌យេនឌ័រ។ មេរៀនវគ្គបណ្តុះបណ្តាលមាន៖ ១.ភេទនិងយេនឌ័រ ២.តម្រូវការយេនឌ័រ ៣.សមធម៌និងសមភាពយេនឌ័រ ៤.ស្រ្តីនិងកម្មសិទ្ធិដីធ្លី ៥.សិល្ប:ក្នុងការនិយាយនិងចរចា ៦.ដំណើរជីវិត ៧.សិល្ប:ក្នុងការរស់នៅ ៨.ការប្រាស្រ័យទាក់ទង ៩.តួនាទីស្វាមីនិងភរិយា ១០.តួនាទីមាតាបិតា និងបុត្រធីតា ១១.អត្រានុកូលដ្ឋាន ១២.សំបុត្រកំណើត ១៣.សំបុត្រអាពាហ៏ពិពាហ៏ ១៣. សំបុត្របរណៈភាព សិក្ខាកាមចូលរួមសរុបចំនួន៤១នាក់ (ប្រុស៧នាក់)។