ល្ខោនវិទ្យុរឿង “ចេះមកពីរៀន”

ល្ខោនវិទ្យុរឿង “ចេះមកពីរៀន”

សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ចេះមកពីរៀន” ។ កុំអាងកូនអ្នកមាន ត្រូវប្រឹងរៀនឱ្យខ្ជាប់ខ្ជួន ។ សូមអរគុណ!

ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់”
|

ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់”

-ប្រច័ណ្ឌគ្មានហេតុផល ពុំមែនជាការបង្ហាញសេចក្តីស្រឡាញ់ ប៉ុន្តែ វាជាការបំពានផ្លូវចិត្ត។ -អំពើហិង្សាក្នុងគ្រួសារមានបួនប្រភេទ៖ អំពើហិង្សាផ្លូវកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និង អំពើហិង្សាសេដ្ឋកិច្ច។ -អ្នកប្រព្រឹត្តអំពើហិង្សានឹងទទួលទោសចំពោះមុខច្បាប់ ។ -ដើម្បីមានសុភមង្គលក្នុងគ្រួសារ យើងត្រូវចេះជួយទុក្ខធុរៈគ្នា យល់ចិត្តគ្នា និងស្តាប់ពីតម្រូវការគ្នាទៅវិញទៅមក ។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ផ្កាក្រវ៉ាន់” ។ ដោយមេត្រី! #លោខវិទ្យអប់រំ#អំពើហិង្សាក្នុងគ្រួសារ

ល្ខោនវិទ្យុរឿង “ពន្លឺសុភមង្គល”

ល្ខោនវិទ្យុរឿង “ពន្លឺសុភមង្គល”

រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយជម្រុញ និងលើកទឹកចិត្តឱ្យកូនស្រី រៀនបានជ្រៅជ្រះ ។ ការអប់រំជាជម្រើសមួយអាចកែប្រែវាសនាយើងបាន។ យុវជនត្រូវក្តាប់ឱកាសនេះឱ្យបានល្អខិតខំសិក្សាអភិវឌ្ឍន៍ខ្លួន និងជៀសឱ្យផុតពីគ្រឿងញៀន។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ពន្លឺសុភមង្គល” ។

ល្ខោនវិទ្យុរឿង “ស្រមោលខ្ញុំ”

ល្ខោនវិទ្យុរឿង “ស្រមោលខ្ញុំ”

មានដៃគូរួមភេទច្រើន ប្រឈមនឹងជំងឺអេដស៍ និងជំងឺកាមរោគដទៃទៀតដូចជា ជំងឺស្វាយ ប្រម៉េះទឹកបាយ វីរុសសិរមាន់ និងចៃលើប្រដាប់ភេទជាដើម។ សូមពិនិត្យឈាមរកមេរោគអេដស៏មុនពេលរៀបអាពាហ៍ពិពាហ៍ ឬប្រសិនបើមានការសង្ស័យថាខ្លួនអ្នក ពុំបានការពារត្រឹមត្រូវពេលរួមភេទ ឬប៉ះពាល់ជាឈាមដែលមានផ្ទុកមេអេដស៍។ សូមអ្នកមានផ្ទុកមេរោគអេដស៏ ទៅទទួលថ្នាំពន្យាជីវិត នៅមន្ទីរពេទ្យបង្អែក ឱ្យបានទៀងទាត់។ សូមតាមដានស្តាប់ល្ខោនវិទ្យុរឿង “ស្រមោលខ្ញុំ” ។ សូមអរគុណ!

ល្ខោនវិទ្យុរឿង “បងប្អូនស្រីខ្ញុំ”

ល្ខោនវិទ្យុរឿង “បងប្អូនស្រីខ្ញុំ”

→ បញ្ហាឪពុកម្តាយកាន់ជើងកូនប្អូន ធ្វើឱ្យកូនបងតូចចិត្តគិតថា ឪពុកម្តាយលំអៀង។ → តើឪពុកម្តាយសម័យថ្មីគួរធ្វើដូចម្តេច? ចម្លើយមួយចំនួន មាននៅល្ខោនវិទ្យុរឿង “បងប្អូនស្រីខ្ញុំ”។ សូមតាមដានស្តាប់ដោយមេត្រី!

គម្រោង​ថ្មី​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន
|

គម្រោង​ថ្មី​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន

គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​​រួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។ ភ្នំពេញ — ការ​រើស​អើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​ដាក់​ឲ្យ​ស្រ្តី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នៅ​លេខ​រៀង​ក្រោយ​គេ​ និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី គឺ​ជា​កត្តា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ចំនួន​តំណាង​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​នៅ​តែ​មាន​ចំនួន​តិច​តួច។ កង្វះ​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ បាន​ធ្វើ​ឲ្យ​គោល​នយោបាយ​ជាតិ​កម្ពុជា​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្តែង​របស់​ស្ត្រី​កម្ពុជា​បាន។ បើ​ទោះ​ជា​ស្ត្រី​នៅ​កម្ពុជា​មាន​៥២% នៃ​ចំនួន​ប្រជាជន​សរុប​ក្តី​ ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​កិច្ចការ​នយោបាយ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ​ការ​រើសអើង​លើ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​មិន​ឲ្យ​តម្លៃ​ស្ត្រី​ជា​បេក្ខនារី​ក្នុង​ការ​ដណ្តើម​យក​សំឡេង​ឆ្នោត និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ចម្បងៗ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ក្លាយ​ជា​តំណាង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​មួយ​ក្នុង​កម្មវិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នា​ថ្ងៃ​ពុធ​នេះ​ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​កាន់​តែ​ខិត​ជិត​មក​ដល់។​ គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាចរួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។ ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ការ​អនុវត្ត​គម្រោង​នេះ​ លោកជំទាវ​ អឹុង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លើក​ឡើង​ថា ​ចំនួន​ស្ត្រី​កម្ពុជា​ចូលរួម​ក្នុង​នយោបាយ ​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​អាស៊ាន។ លោកស្រី​លើក​ឡើង​ពី​មូលហេតុ​ ដែល​ស្រ្តី​គប្បី​ចូលរួម​នយោបាយ​ឲ្យ​កាន់​តែ​ច្រើន។ លោកស្រី​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖​«ស្ត្រី​ក៏​ចង់​បាន​ស្រ្តី​ជា​សំឡេង​ខ្លួន​ដែរ លើក​បញ្ហា​របស់​ខ្លួន​ឯង​ ដែល​កន្លង​មក​ស្ត្រី​ឃើញ​ថា ​អ្នក​ដែល​ធ្វើ​នយោបាយ​ លោក​មិន​បាន​លើក​បញ្ហា​ខ្លួន​ឲ្យ​ពិត​ជាក់ស្តែង ដោយសារ​លោក​មិន​បាន​ជួប​បញ្ហា​ហ្នឹង​ដោយ​ខ្លួន​គាត់។ ទី២​ ស្ត្រី​ដឹក​នាំ​ជីវិត​ខ្លួន​ខុស​ពី​បុរស។ យើង​ពាក់ព័ន្ធ​លើ​រឿង​សង្គមកិច្ច​ច្រើន។ ទី៣​ តាម​រដ្ឋធម្មនុញ្ញ​ចែង​ថា ​តាំង​ពី​កំណើត​មក​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ទាំង​បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា»។ លោកជំទាវ…

កម្ពុជា​បាត់បង់​ជាង​២០០​លាន​ដុល្លារ​ដោយ​សារ​អំពើ​ហិង្សា​លើ​កុមារ
|

កម្ពុជា​បាត់បង់​ជាង​២០០​លាន​ដុល្លារ​ដោយ​សារ​អំពើ​ហិង្សា​លើ​កុមារ

មាន​ការ​បាត់បង់​ថវិកា​ចំនួន​១៦៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផ្នែក​សុខភាព​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ។ ភ្នំពេញ — អំពើ ​ហិង្សា​លើ​កុមារ​នៅ​តែ​ជា​បញ្ហា​ដែលនាំ​ឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាល​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​។​ យោង​តាមរបាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ក្នុងឆ្នាំ២០១៣បាន​ឲ្យដឹង​ថា ​៥០​ភាគរយ​នៃ​កុមារ​កម្ពុជា​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវកាយ ​ផ្លូវចិត្ត​និង​ផ្លូវភេទ។​ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ជាអវិជ្ជមាន​យូរអង្វែង​ដល់​ប្រទេស​ទាំងមូលខាងសុខភាព​នឹងសេដ្ឋ​កិច្ច។ យ៉ាង ​ហោច​ណាស់​ មាន​ការ​បាត់បង់​ថវិកា​ចំនួន​១៦៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៣​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផ្នែក​សុខភាព​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ (UNICEF) ក្នុង​ឆ្នាំ២០១៣។​ បន្ថែម​ពី​លើ​នោះ​ទៀត​ ទឹក​ប្រាក់​ចំនួន​ច្រើន​ជាង​៨៣​លាន​ដុល្លារ​ត្រូវ​បាន​បាត់បង់ ​ដោយ​សារ​មនុស្ស​ជា​ច្រើន​បាត់​បង់​ផលិត​ភាព ​ដែល​បណ្តាល​មក​ពី​ការ​ទទួល​រង​អំពើ​ហិង្សា​កាល​ពី​ពួកគេ​នៅ​ជា​កុមារ។ នេះ ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​យូនីសេហ្វ​បាន​ចេញ​របាយការណ៍​វាយ​តម្លៃ​ការ​ ខាត​បង់​ជា​ទឹកប្រាក់​បណ្តាល​មក​ពី​អំពើ​ហិង្សា​លើ​កុមារ​នៅ​ប្រទេស​ កម្ពុជា។ ការ​វាយ​តម្លៃ​អំពី​ការ​ខាតបង់​ជា​ទឹក​ប្រាក់​នេះ​ធ្វើ​ឡើង​ ដោយ​យោង​តាម​របាយការណ៍​ដែល​អង្គការ​នេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ បញ្ហា​អំពើ​ហិង្សាលើ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣។ ​ លោក ​ស្រី​ ដេបូរ៉ា​កូមីនី​ នាយិកា​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ អំពើ​ហិង្សា​លើ​កុមារ​ដែល​ជា​ការ​រំលោភ​សិទ្ធិ​កុមារ​នោះ ​នៅ​តែ​ជា​បញ្ហា​កើត​មាន​ក្នុង​ពិភព​លោក។​ «អំពើ​ហិង្សា​ទៅ​លើ​ក្មេង​ ស្រី​ និង​ក្មេង​ប្រុស​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​ទាំង​អស់។ នៅ​ទូទាំង​សកល​លោក​មាន​កុមារ​ប្រមាណ​ជិត​មួយ​កោដិ​នាក់​ក្លាយ​ជា​កម្មវត្ថុ​ ក្នុង​ការ​ធ្វើ​ទារុណកម្ម»។ លោក​ស្រី​មាន​ប្រសាសន៍​ថា ​មាន​ក្មេង​ស្រី​ជិត​៧០​លាន​នាក់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាងកាយ​នៅ​ក្នុង​ទម្រង់​ផ្សេងៗ។ ខណៈ​ពេល​ដែល​កុមារី​ប្រហែល​១២០​លាន​នាក់​ជា​កម្មវត្ថុ​នៃ​ការ​បង្ខំ​ឱ្យ​ ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ផ្សេងៗ​នោះ កុមារា​ក៏​បាន​ប្រឈម​បញ្ហា​នេះ​ដែរ ហើយ​ពួក​គេ​ទទួល​រង​ការ​ឈឺចាប់​ដោយ​អំពើ​ហិង្សា​រាងកាយ ​ផ្លូវភេទ ​និង​ផ្លូវចិត្ត។ ​ «អំពើ​ហិង្សា​លើ​កុមារ​កើត​មាន​នៅ​គ្រប់​ទី​…