អង្គការ ហេឡែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ

– ប្រវត្តិសង្ខេបអង្គការ ហេឡែន ខេលល័រ អន្តរជាតិ៖ Helen Keller ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជានិមិត្តរូបនៃភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាដ៏ច្រើនលើសលប់។ តែនាងនៅតែ ធ្វើបានច្រើន។ ស្ត្រីម្នាក់ដែលមានបញ្ញាភ្លឺថ្លា មានមហិច្ឆតាខ្ពស់ និងសមិទ្ធិផលដ៏អស្ចារ្យ នាងត្រូវបានជំរុញដោយការអាណិតអាសូរដ៏ជ្រាលជ្រៅរបស់នាងចំពោះអ្នកដ៏ទៃ ក្នុងការលះបង់ជីវិតដើម្បី​ជួយ​ពួកគេឱ្យជម្នះឧបសគ្គសំខាន់ៗក្នុងការរស់នៅប្រកបដោយសុខភាព និងផលិតភាព។ Helen Keller intl បានបង្កើតឡើងក្នុងឆ្នាំ១៩១៥ ដោយសហស្ថាបនិក ពីររូបគឺ Helen Keller និង George Kessler ដើម្បីជួយដល់ទាហានដែលពិការភ្នែកក្នុងកំឡុងសង្គ្រាមលោកលើកទី១។ បច្ចុប្បន្ន អង្គការនេះផ្ដល់អាទិភាពខ្ពស់លើការជំរុញឱ្យមាន សុខភាពល្អ អាហារូបត្ថម្ភល្អ ភ្នែកមើលច្បាស់។ យោងគេហទំព័រ៖ https://helenkellerintl.org/who-we-are/helen-keller/
– ប្រវត្តិសង្ខេបអង្គការ GIZ៖ បានធ្វើការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៤ និងបានបើកការិយាល័យនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០១។ អង្គការនេះ មានគោលដៅចំបង៣ គឺការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាព ការការពារសុខភាពនិងសង្គម និងការផ្ទេរដោយត្រឹមត្រូវ។ យោងគេហទំព័រ៖ https://www.giz.de/en/worldwide/383.html

(១) បង្កបរិយាកាសងាយស្រួលដល់ មន្រ្តីរាជការជាស្រ្តីអាចបន្តបំបៅដោះ កូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ (២)ផ្តល់លទ្ធភាពដល់មន្ត្រី រាជការជាស្រ្តីមានកន្លែងច្របាច់ទឹកដោះរក្សាទុកដើម្បីបំបៅកូន ​(៣) មានបន្ទប់និងសម្ភារៈអប់រំ សម្រាប់ មន្រ្តីរាជការជាស្រ្តីអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និង កុមារនិង(៤)បង្កើនការអនុវត្តន៍ល្អៗនៅកន្លែងធ្វើការលើអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ ជាពិសេស ការបំបៅកូនដោយទឹកដោះម្តាយ។ 

មន្ត្រីរាជការនៃ ក្រសួងកិច្ចការនារីជាស្ត្រីដែលមានទារក និងកូនតូច

  • ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
  • cabinet@mowa.gov.kh
  • (+៨៥៥) ២៣ ៨៨០ ៧៣៧

  • Trung Morn Street, Phum Dam Nak Thom III Sangkat Steung Meanchey, Phnom Penh, Kingdom of Cambodia
  • cabinet@mowa.gov.kh
  • (+855) 23 880 737