មជ្ឈមណ្ឌល បណ្តុះបណ្តាលសហគមន៍ព្រៃឈើសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (RECOFTC)

មជ្ឈមណ្ឌលបណ្តុះ បណ្តាលសហគមន៍ព្រៃឈើសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (RECOFTC) គឺជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល ដែលមានបេសកកម្ម សម្របសម្រួលដល់ការគ្រប់គ្រង ព្រៃឈើ ដោយមានការចូលរួមពីសហគមន៍តាមរយៈសហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ សុខុមាលភាព របស់ប្រជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិសេសផ្តោតលើសិទ្ធិ សមត្ថភាព និងសេដ្ឋកិច្ចរបស់ស្ត្រី និងក្រុមងាយរង គ្រោះដទៃទៀត។

ចូលរួម​ចំណែក​លើកកម្ពស់ សមភាព យេនឌ័រ​ និង​ភាពជាអ្នកដឹកនាំរបស់ ស្រ្តី  នៅក្នុងវិស័យព្រៃឈើ និង បរិស្ថាន ស្របតាមការកំណត់​ និងការ ចង្អុលបង្ហាញនៅក្នុង​យុទ្ធសាស្រ្ត ចតុកោណ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ផែនការ​យុទ្ធសាស្រ្ត នារីរតនៈ ផែនការ​យុទ្ធសាស្រ្ត​បញ្ជ្រាបយេនឌ័រក្នុងវិស័យ​ព្រៃឈើ និង បរិស្ថាន និងគោលដៅ​អភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់​អង្គការ សហប្រជាជាតិ និងកម្ពុជា។

-ស្ត្រីជាថ្នាក់ដឹក នាំ និងយុវជន ដើម្បីលើកកម្ពស់យេនឌ័រក្នុង វិស័យព្រៃឈើ និងបរិស្ថាន
-សហគមន៍ និង ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះនិង ស្ទឹងត្រែង

  • ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
  • cabinet@mowa.gov.kh
  • (+៨៥៥) ២៣ ៨៨០ ៧៣៧

  • Trung Morn Street, Phum Dam Nak Thom III Sangkat Steung Meanchey, Phnom Penh, Kingdom of Cambodia
  • cabinet@mowa.gov.kh
  • (+855) 23 880 737