
យុទ្ធសាស្ត្រទី៣ ការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងក្មេងសី្រ
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន ជាអាទិភាពមួយ (មុំទី៣) នៃបញ្ចកោណទី១ ស្ដីពីការអភិវឌ្ឍធនធានមនុស្ស នៅក្នុងនោះ ពាក់ព័ន្ធនឹងការលើកម្ពស់សុខភាពរបស់ស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់សមភាពយេនឌ័រ យុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ ក្នុងមុំទី១នៃបញ្ចកោណទី៤ ស្តីពីការអភិវឌ្ឍប្រកបដោយភាពធន់ រភាព និងបរិយាបន្ន ក៏បាន ចង្អុលបង្ហាញឱ្យបន្តពង្រឹងនិងពង្រីកវិសាលភាពសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ របស់យុវវ័យ ជាពិសេសស្ត្រីនិងក្មេងស្រី
បន្តអនុវត្តកម្មវិធីគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះនិងកុមារន គ្រួសារក្រីក្រ និងការបន្តលើកកម្ពស់អាហារូបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះនិងកុមារ។ ការណ៍នេះ ក្រសួងកិច្ចការ នារី បន្តដើរតួនាទីក្នុងការចូលរួមបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាក់ព័ន្ធនឹងសុខភាព និងសុខុមាលភាព ប្រជាជន ដោយរួមចំណែកក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី អំពីការយល់ដឹងនិងការប្រតិបត្តិ ត្រឹមត្រូវ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពសាធារណៈ អាហារូបត្ថម្ភ ព្រមទាំងការស្វែងរកនិង ការប្រើប្រាស់សេវាថែទាំសុខភាពបានត្រឹមត្រូវ។
ជាមួយគ្នានេះ ក្នុងនាមសមាជិករបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងកិច្ចការនារីនឹងបន្តចូលរួម ផ្តល់ធាតុចូល និងចូលរួមចំណែកសម្របសម្រួលការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ក្នុងការឈាន ទៅសម្រេចគោលដៅរួមរបស់កម្មវិធីជាតិ ក៏ដូចជាការពង្រីកការគ្របដណ្តប់នៃសេវាថែទាំសុខភាពដល់ស្តី និងក្រុមជនងាយរងគ្រោះប្រកបដោយបរិយាបន្ន។
ក្នុងបរិការណ៍នេះ នារីរតនៈទី ៦ នឹងផ្តោតលើអាទិភាព និងវិធានការគន្លឹះដូចខាងក្រោម៖ ១. ធ្វើបរិវត្តកម្មយេនឌ័រនៅក្នុងវិស័យសុខាភិបាល រួមមានគោលនយោបាយ ផែនការយុទ្ធសាស្ត ផែនការសកម្មភាព និងកម្មវិធីនានា ដូចជាកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា-ទារក សុខ ភាពផ្លូវចិត្ដ សុខភាពភ្នែក អាហារូបត្ថម្ភ សន្តិសុខស្បៀង ជំងឺឆ្លងនិងជំងឺមិនឆ្លង គ្រឿងញៀន និងគ្រឿងស្រវឹង។
២. លើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីយេនឌ័រនិងសុខភាព និងបង្កើនភាពអង់អាចដល់ ស្ត្រី ក្មេងស្រី ទៅទទួលយកសេវាសុខភាពប្រកបដោយគុណភាព។
៣. អភិវឌ្ឍសមត្ថភាពមន្ត្រីនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការទទួលខុសត្រូវលើការងារអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយេនឌ័រនិងសុខភាព។
៤. ចូលរួមក្នុងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងដំណើររៀបចំ និងអនុវត្តក្របខ័ណ្ឌកិច្ចគាំពារសង្គម។