
យុទ្ធសាស្ត្រទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងសី្រ
អំពើហិង្សាលើស្រ្តី គឺជាការរំលោភសិទ្ធិស្ត្រីដែលជាសិទ្ធិមនុស្ស និងបានបង្កឧបសគ្គដ៏ចម្បងរារាំង ដល់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ដែលប្រការនេះផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយូរអង្វែងផ្នែក រាងកាយ ប្រាជ្ញាស្មារតី សុខភាពផ្លូវចិត្ត ផ្លូវភេទ និងសុខភាពបន្តពូជរបស់ស្ត្រីរងគ្រោះនិងកូនៗផងដែរ។ ផលវិបាកទាំងនេះ បានដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ សហគមន៍ និងសង្គម។ ការណ៍នេះ ការលុបបំបាត់អំពើហិង្សាលើស្រ្តី នៅតែបន្តជាកិច្ចការអាទិភាពចម្បងនៅក្នុងរបៀបវារៈនៃការ អភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិ។
ក្នុងន័យនេះ ក្រសួងកិច្ចការនារី បន្តដឹកនាំ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកឯកជន ក្នុងការតាក់តែងនិងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការ ទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី៤ ២០២៤-២០៣០។ ការទប់ស្កាត់និងឆ្លើយតបអំពើហិង្សាទាក់ទងនឹង យេនឌ័រ រួមទាំងការបំពារបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ អំពើជួញដូរមនុស្ស ជាពិសេសលើស្រ្តីនិងកុមារ ជាកិច្ចការដ៏ចាំបាច់សំដៅលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីនិងក្មេងស្រី ដើម្បីធានាថា ការលើក
កម្ពស់ និងការពារសិទ្ធិរបស់ពួកគេ។
ក្នុងបរិការណ៍នេះ នារីរតនៈទី ៦ នឹងផ្តោតលើអាទិភាពនិងវិធានការគន្លឹះ ដូចខាងក្រោម៖
១. បញ្ជ្រាបយេនឌ័រ នៅក្នុងដំណើរការតាក់តែង និងអនុវត្តច្បាប់និងកម្មវិធីកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌។
២. រៀបចំនិងជំរុញការអនុវត្តក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែល ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្តី្រ
និងក្មេងស្រី។
៣. រៀបចំ សម្របសម្រួល គាំទ្រ និងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើ ហិង្សាលើស្ត្រី ឆ្នាំ២០២៤-២០៣០ និងផែនការថ្នាក់ជាតិ តំបន់ អនុតំបន់ពាក់ព័ន្ធនឹងការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការរំលោភបំពាន អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច នានានិងការប្រើប្រាស់គ្រឿងញៀន និងយន្តការឆ្លើយតបសេវាពហុវិស័យជួយជនរងគ្រោះនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងពិនិត្យតាមដាន និងវាយតម្លៃឱ្យមានប្រសិទ្ធភាព។
៤. ពង្រឹងនិងពង្រីកការអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងយុទ្ធនាការបង្ការទប់ស្កាត់អំពើហិង្សាលើ
ស្ត្រីនិងក្មេងស្រី ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
និងកម្មវិធីតាមប្រព័ន្ធឌីជីថលដើម្បីទប់ស្កាត់និងឆ្លើយតបសេវាជួយជនរងគ្រោះ
៥. រៀបចំ សម្របសម្រួល គាំទ្រ និងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ និងពិនិត្យតាមដាន និងវាយតម្លៃ។