យុទ្ធសាស្ត្រទី៥ ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តលើកកម្ពស់ការវិនិយោគលើសមភាពយេនឌ័រនិង បង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី នៅក្នុងការដឹកនាំសាធារណៈ ដែលជាផ្នែកសំខាន់មួយ ក្នុងការលើក កម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន (ស្រង់ចេញពីមុំទី១បញ្ចកោណទី៤ នៃយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១)។
អភិបាលកិច្ចល្អ គឺជាតួអង្គស្នូលក្នុងការធានាថាសមភាពយេនឌ័រ ជាតម្លៃ និងកិច្ចការរបស់យើងទាំង អស់គ្នា។ អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំប្រកបដោយបរិយាប័ន្ន សំដៅលើកិច្ចការដែលចាត់ទុកការ ពង្រឹងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាអភិក្រមដ៏ចាំបាច់ ក្នុងការបង្កើនប្រសិទ្ធភាពនិង គណនេយ្យភាពរបស់អ្នកដឹកនាំនិងគ្រប់តួអង្គដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ ការពង្រឹង និងពង្រីកភាពជា អ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត នៅក្នុងវិស័យដែលនៅមានគម្លាតខ្ពស់ គឺជាកិច្ចការអាទិភាព ដើម្បីធានាថាប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស ឬមានជម្រើស និងទទួលបានតំណាងដែលគាត់ចង់បាន ឬមានភាពជាតំណាងប្រកបដោយសក្តានុពល ចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្រសួងកិច្ចការនារី នឹងបន្តសម្របសម្រួលក្នុងការអនុវត្តកម្មវិធីនិងគំនិតផ្តួចផ្តើមនានា ក្នុងការលើក កម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី រួមទាំងស្ត្រីវ័យក្មេងនិងក្មេងស្រី លើកកម្ពស់ការបញ្ជ្រាបយេនឌ័រនៅក្នុងកម្ម វិធីកែទម្រង់និងការពង្រឹងអភិបាលកិច្ច ព្រមទាំងបន្តដំណើរការក្រុមការងារបច្ចេកទេស ស្តីពីស្ត្រីក្នុងភាពជា អ្នកដឹកនាំនិងអភិបាលកិច្ច ដែលជាយន្តការបច្ចេកទេសក្នុងការលើកកម្ពស់ការចូលរួម និងទទួលខុសត្រូវរួម លើការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច។
ក្នុងបរិការណ៍នេះ នារីរតនៈទី ៦ ផ្តោតលើអាទិភាព និងវិធានការគន្លឹះ ដូចខាងក្រោម៖
១. ពង្រឹងការគាំទ្រផ្នែកគោលនយោបាយ យន្តការគាំទ្រ និងបរិយាកាសនៅកន្លែងធ្វើការ ក្នុងការ លើកកម្ពស់ការចូលរួមរបស់ស្ត្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចគ្រប់កម្រិត។
២. ពង្រីកកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំនិងបណ្ដាញរបស់ស្រ្តី នៅក្នុងវិស័យសាធារណៈ និង
នយោបាយ។
៣. បង្កើនការយល់ដឹង និងការគាំទ្រជាសាធារណៈ លើភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅ គ្រប់កម្រិត។
៤. លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈការអនុវត្តកម្មវិធី និងការផ្តួចផ្តើមថ្មីៗនៅ តាមគ្រឹះស្ថានសិក្សា និងនៅសហគមន៍។

  • ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
  • cabinet@mowa.gov.kh
  • (+៨៥៥) ២៣ ៨៨០ ៧៣៧

  • Trung Morn Street, Phum Dam Nak Thom III Sangkat Steung Meanchey, Phnom Penh, Kingdom of Cambodia
  • cabinet@mowa.gov.kh
  • (+855) 23 880 737