
យុទ្ធសាស្ត្រទី៦ ស្ត្រី និងការប្រែប្រួលអាកាសធាតុ
ការជំរុញភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតង ត្រូវបានចាត់ទុកជាអាទិភាព ក្នុងរបៀបវារៈដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចូលរួមរបស់ស្រ្តីនិងក្មេងស្រី ដែលអាចក្លាយទៅ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ តាមរយៈតួនាទីរបស់ស្ត្រីក្នុងការអប់រំគ្រួសារ សហគមន៍ និងផ្លាស់ប្តូរទស្សនៈរបស់ សង្គម។ ក្នុងន័យនេះ ភាពចាំបាច់ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ រួមទាំងគោលនយោបាយ ច្បាប់ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាម វិស័យ ដើម្បីឱ្យកិច្ចការអន្តរវិស័យនេះ ត្រូវការការគាំទ្រនិងចូលរួមពីស្ថាប័ននិងដៃគូពាក់ព័ន្ធ។ ជាមួយគ្នានេះ យើងក៏ចាំបាច់ត្រូវបន្តស្វែងរកលទ្ធភាពនានា ដើម្បីជំរុញនិងលើកកម្ពស់តួនាទីស្ត្រី នៅក្នុងសកម្មភាព សេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផង និងឆ្លើយតបនឹងប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតងផង។ ក្រសួងកិច្ចការនារី បន្តពង្រឹងឯកទេស បច្ចេកទេស ក្នុងការចូលរួមនៅក្នុងរបៀបវារៈរបស់កម្មវិធីអភិវឌ្ឍន៍ដោយចីរភាព និងជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តាមរយៈបន្តអនុវត្តផែនការមេស្តីពីយេនឌ័រនិងការប្រែប្រួលអាកាសធាតុ ឆ្នាំ២០១៨-២០៣០ និង និងលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងការប្រែប្រួលអាកាសធាតុ និងវិស័យពាក់ព័ន្ធ។ ក្នុងមូលដ្ឋាននេះ នារីរតនៈទី៦ ផ្តោតអាទិភាព និងវិធានការគន្លឹះ ដូចខាងក្រោម៖
១. ពង្រឹងសមត្ថភាពបច្ចេកទេស និងការគាំទ្រពីថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រស្តីពីយេនឌ័រនិងការប្រែប្រួលអាកាសធាតុ ការកសាងសមត្ថភាពបន្សំនឹងការ
ប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
២. បន្តបញ្ជ្រាបយេនឌ័រក្នុងដំណើរការតាក់តែងនិងអនុវត្តគោលនយោបាយ កម្មវិធី និងផែនការ យុទ្ធសាស្រ្តពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ រួមទាំង តំបន់ជុំវិញទន្លេសាប និងទន្លេមេគង្គ
៣. គាំទ្រ និងបង្កើតគំនិត ផ្តួចផ្តើមក្នុងការលើកកម្ពស់តួនាទីស្ត្រី និងការឆ្លើយតបតម្រូវការស្ត្រី និង ក្រុមស្រ្តីនិងក្មេងស្រីដែលងាយរងគ្រោះ ក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និង ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ រួមទាំងក្នុងក្របខ័ណ្ឌកិច្ចគាំពារសង្គម ដើម្បីឆ្លើយ តបនឹងគ្រោះអាសន្ន។
៤. រៀបចំកម្មវិធីគ្រប់គ្រង និងចែករំលែកព័ត៌មាន ស្ដីពីផលប៉ះពាល់យេនឌ័រ ដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ។