កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាប្រចាំគណៈកម្មាធិការស្រ្តី អាស៊ាន (ASEAN Committee on Women) បានចូលរួមក្នុងសន្និសីទអន្តរជាតិតាមរយៈ video conference នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីស្វែងយល់ពីលទ្ធផលអង្កេតស្តីពី “ផលប៉ះពាល់ដល់ស្រ្តីដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលរៀបចំដោយអង្គការ UNWomen នៅក្នុងប្រទេសចំនួន១៣។ ការអង្កេតនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់លក្ខណៈរហ័សនូវផលប៉ះពាល់បន្ទាន់នៃជំងឺកូវីដ១៩ ទៅលើស្រ្តី និងក្មេងស្រី ដែលអាចយក មកប្រើប្រាស់ក្នុងការរៀបចំជាផែនការកាត់បន្ថយនូវផលប៉ះពាល់ទាំងនេះឲ្យបានទាន់ពេលវេលា។ លទ្ធផលគន្លឹះៗ នៃការរកឃើញជាបឋមនេះ បានបង្ហាញដូចខាងក្រោម៖ ១. ស្រ្តី សន្តិភាព និងសន្តិសុខ (Women, Peace and Security): វិធានការនៃការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដោយប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ការបិទប្រទេស ការដាក់ប៉ុស្តិយោធាសម្រាប់ការត្រួតពិនិត្យ ការបិទព្រំដែន ការបិទការធ្វើដំណើរ ប្រៀបបាននឹងដាក់ស្រ្តី…