
Similar Posts

កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ របស់ គណៈកម្មាការអាស៊ានដើម្បីស្រ្តី
នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ ខណៈពេលដែលប្រទេសកម្ពុជាទទួលតំណែងជាប្រធានគណៈកម្មាការអាស៊ានស្ដីពីស្រ្តីចាប់ពីចុងខែធ្នូឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសាឡឹម បានផុតអាណិត្តនៅក្នុងឆ្នាំ២០២០។ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមប្រធានបទ “ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមកររបស់ស្រ្តីលើឆាកនយោបាយ” នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធានរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី។ កិច្ចប្រជុំប្រចាំឆ្នាំ បានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើសេចក្ដីព្រាងផែនការសកម្មភាពថ្មីរបស់គណៈកម្មាការអាស៊ានស្ដីពីស្រ្តី ឆ្នាំ ២០២១-២០២៥ ដើម្បីដាក់ជូន រដ្ឋមន្រ្តីស្រ្តីអាស៊ាន ដើម្បីពិនិត្យនិងសម្រេចនៅត្រីមាសទី១ ឆ្នាំ២០២១។ កិច្ចប្រជុំបានឯកភាពលើការដាក់ចេញនូវឯកសារសំខាន់ៗមួយចំនួនក្នុងការអនុវត្តនិងធានាថាយេនឌ័រត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គណៈកម្មាធិការអាស៊ានក្នុងការលើកកម្ពស់និងការការពារសិទ្ធដល់ស្រ្តី និងកុមារ ស្ថាប័នអន្តរវិស័យអាស៊ាន ក៏ដូចជាការចូលរួមពីសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធស្រ្តី និងក្មេងស្រី។ ស្របពេលក្នុងកិច្ចប្រជុំគណៈកម្មាការអាស៊ានដើម្បីស្រ្តីនេះផងដែរ វត្តមានរបស់អាស៊ានបូកបី ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១២របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តីបូកបី តាមរយៈប្រព័ន្ធវីដេអូ ។ សិក្ខាសាលាចំនួនពីរបានរៀបចំឡើង ១) សិក្ខាសាលា ស្ដីពី ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមលើឆាកនយោបាយនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងទទួលបានធាតុចូលលើ ភាពជោគជ័យ និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងនយោបាយក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន…

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប
(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តសៀមរាប ដែលអមដំណើរដោយលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប រួមទាំងមន្ត្រីរាជការមន្ទីរខេត្ត ។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព និងតម្រូវការបន្ថែមរបស់មជ្ឈមណ្ឌល នៅពេលស្ថានការក្រោយ Covid-19ត្រូវបញ្ចប់ ដើម្បីបង្កើនចង្វាក់ផលិតកម្ម និងស្វែងរកទីផ្សារ ដូចជា៖ រៀបចំវេទិការជាមួយនឹងវិស័យឯកជនដើម្បីឲ្យតំណាងមជ្ឈមណ្ឌល វិស័យឯកជន អ្នកផលិតក្នុងសហគមន៍ និងសហគ្រិនមានឱកាសពិគ្រោះយោបល់លើតម្រូវការទីផ្សារ។ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនទៅលើការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភស្ត្រីផ្នែកបច្ចេកវិទ្យាបន្ថែមទៅលើការអភិវឌ្ឍធុរកិច្ចតាមអនឡាញក្រោយ Covid-19។ ចំពោះវគ្គបណ្តុះបណ្តាលដែលបានធ្វើកន្លងមក លោកជំទាវបានសំណូបពរឲ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា ផ្នែកសិប្បកម្មឲ្យទាន់សម័យទៅលើតម្រូវការទីផ្សារ។ ក្នុងនោះផងដែរលោកជំទាវបានណែនាំប្រធានមជ្ឈមណ្ឌលឲ្យរៀបចំសកម្មភាពឲ្យមានភាពទាក់ទាញដៃគូឲ្យមករៀបចំសឹក្ខាសាលានៅក្នុងមជ្ឈមណ្ឌល និងភ្ញៀវទេសចរណ៍ឲ្យចុះទស្សនកិច្ខមជ្ឈមណ្ឌលដោយបង្ហាញសកម្មភាពផលិតកម្ម និងផលិតផលចុងក្រោយរបស់ខ្មែរ រួមទាំងការធ្វើបដសណ្ឋារកិច្ច។ ហើយនារសៀលថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីបានបន្តដំណើរទស្សនកិច្ចការជួសជុលប្រសាទកណ្តាលស្រះស្រង់ និងដឹកនាំក្រុមការងារជិះកង់នៅបរិវេណប្រសាទអង្គរដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍វប្បធម៌ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព ។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសា
នាថ្ងៃសុក្រ-សៅរ៍ ១០-១១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤-១៥ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសានៅខេត្តស្ទឹងត្រែង ដែលនេះជាលើកទី៣ហើយ បន្ទាប់ពីវគ្គនេះត្រូវបានផ្ដល់កន្លងមកនៅខេត្តសៀមរាប និងក្រចេះ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពី លោក អែម កំណាន់ ប្រធាននាយកដ្ឋាននីតិកម្ម ពីធនាគារជាតិនៃកម្ពុជា និងលោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានជូនដល់មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរពាក់ព័ន្ធ រួមមាន៖ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧នាក់…

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងក្នុងកម្មវិធីជ្រើសរើសមន្ត្រីរាជការសុីវិលក្របខ័ណ្ឌក្រសួងកិច្ចការនារី ឆ្នាំ២០២១
នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងក្នុងកម្មវិធីជ្រើសរើសមន្ត្រីរាជការសុីវិលក្របខ័ណ្ឌក្រសួងកិច្ចការនារី ឆ្នាំ២០២១ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) កម្មវិធីប្រឡងធ្វើឡើងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។

សារលិខិតជូនពរ៖ សូមគោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សារលិខិតជូនពរ៖ សូមគោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសហគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។