
Similar Posts

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងធនាជាតិនៃកម្ពុជា ដើម្បីអញ្ជើញចូលជួបជាមួយ ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទីស្តីការក្រសួងមហាផ្ទៃ អគារ S វេលាម៉ោង១៤:00 រសៀល។

លោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី វេទិកាអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ។ ……………….. លោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី វេទិកាអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាល័យទួលអំពិល និងវិទ្យាល័យប្ញស្សីកែវ ។ គោលបំណងវេទិកានេះ៖ រំលឹកពីការតស៊ូរបស់ស្ត្រីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិ សេរីភាពប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រី្ត និងពិនិត្យលើការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ សមាសភាពចូលរួមប្រមាណ ៤៥០នាក់មកពី៖ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកនាយកវិទ្យាល័យ អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស។ ឧបត្ថម្ភដោយ៖ រាជរដ្ឋាភិបាល…

សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក នៅទីស្តីការក្រសួងកិច្ចការនារី។
សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក នៅទីស្តីការក្រសួងកិច្ចការនារី។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting)
កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) បានចូលរួមនិងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាលើសម្មិទ្ធផលទាំងឡាយដែលគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តី និងកុមារ សម្រេចក្នុងឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត។ ជាមួយគ្នានេះដែរអង្គប្រជុំក៏បានស្វាគមន៍នូវការចូលរួមចែករំលែកនូវផែនការអាទិភាពឆ្នាំ2021-2022 ពីសំណាក់ដៃគូអភិវឌ្ឍន៍ចំនួន៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការសហការគាំទ្រ ក្នុងការអនុវត្តន៍នូវផែនការសកម្មភាពរបស់គណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ ឆ្នាំ២០២១-២០២៥ (ACWC Workplan 2021-2025)។ នៅរសៀលថ្ងៃដដែលនេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធាននៃគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមកិច្ចប្រជុំ 8th ACWC-ACW Consultation Meeting តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់រវាងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) ជាមួយគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) លើសម្មិទ្ធផលការងារនៃគណៈកម្មាធិការនិងគណៈកម្មាការទាំងពីរនេះ ពាក់ព័ន្ធនឹងកិច្ចការស្រ្តីនិងកុមារក្នុងតំបន់។

ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩
នៅថ្ងៃចន្ទ័១៣កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ Unicef ។

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនារីចំនួន ២៥០រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។ តាងនាមស្រ្តីកម្ពុជា លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកា សមាជិក នៃព្រឹទ្ធសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី។ ការបន្តគាំទ្ររបស់ព្រឹទ្ធសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងគាំទ្រទាំងស្រុង លើប្រធានបទទិវាអន្តរជាតិនារី…