សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសទីប្រឹក្សាផ្នែកច្បាប់រយៈពេលខ្លី
កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក ជាថ្នាក់ដឹកនាំ និងតំណាងក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួង ស្ថាប័នទាំង២៨។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា (ភ្នំពេញ) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជារួមអំពីវឌ្ឍនភាព កត្តាប្រឈមមេរៀនជាបទពិសោធន៏ និងដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ។ កម្មវិធីនេះរៀបចំដោយក្រសួងកិច្ចការនារី និងឧបត្ថម្ភដោយ UN WOMEN ប្រចាំកម្ពុជា។
កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២:៣០រសៀល ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) និងដោយមានការចូលរួមពីសហសម្របសម្រួលដោយលោកស្រី Sonali Dayaratne, UNDP Deputy Resident Representative និងលោកស្រី Ms. Kamei Haruko, ប្រធាន JICA ប្រចាំនៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាពីតំណាងក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍,អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបអ្នកចូលរួម១០៥នាក់ (ស្រ្តី៩០ បុរស១៥)។ កិច្ចប្រជុំផ្តោតលើ៖ របៀបវារៈទី១៖ បង្ហាញវឌ្ឍនភាពគន្លឹះៗ និងទិសដៅបន្ត • វឌ្ឍនភាពនៃសូចនាករតាមដានរួមគ្នា (JMI – Joint Monitoring Indicators) ស្តីពីយេនឌ័រ • ផែនទីបង្ហាញផ្លូវ…
សារលិខិតជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ ទាញយកបញ្ជីឈ្មោះជាទម្រង់ PDF ៖ bit.ly/mowaEx2017
សារលិខិតជូនពរ៖ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់។
ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារីរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១ ក្នុងនោះមានកម្មវិធីចែកថវិកាឧបត្ថម្ភ ចាប់រង្វាន់ សូត្រមន្ត និងរបាំត្រុដិ។ សូមទេព្តាឆ្នាំថ្មី ប្រទានពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍