
Similar Posts

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណៈភាពឯកឧត្តមទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន
លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណៈភាពឯកឧត្តមទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ និងអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តបណ្ឌិតអុឹង កន្ថាផាវី
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តបណ្ឌិតអុឹង កន្ថាផាវី រដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី ចូលរួមគោរពព្រះវិញ្ញាក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ឆ្នាំ ដោយព្រះរោគាពាធ ។

អាហារូបករណ៍អូស្ត្រាលីពានរង្វាន់សំរាប់ឆ្នាំ ២០១៨ (Australia Awards Scholarships intake 2018)
កម្មវិធីនឹងប្រកាសបើកឱ្យបេក្ខជនបំពេញពាក្យចាប់ពីថ្ងៃទី០១ ខែកុម្ភះ ២០១៧ សំរាប់អាហារូបករណ៍អូស្ត្រាលីពានរង្វាន់សំរាប់ឆ្នាំ ២០១៨។ អាហារូបករណ៍អូស្ត្រាលីពានរង្វាន់មានគោលបំណងក្នុងការលើកកម្ពស់ចំណេះដឹងតំណភ្ជាប់ការអប់រំនិងទំនាក់ទំនងដែលស្ថិតស្ថេរយូរអង្វែងរវាងមិត្តភាព អូស្ត្រាលី កម្ពុជា និងទំនាក់ទំនងទៅសហគមន៍ពិភពលោក។ ទាំងនេះគឺជាពានរង្វាន់ អន្តរជាតិបានផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវការអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បីជំរុញការផ្លាស់ប្តូរ និងកសាងសមត្ថភាពធនធានមនុស្សប្រកបដោយចិរភាព តាមរយៈជំនួយរដ្ឋាភិបាលអូស្រ្តាលី ។ សម្រាប់ព័ត៌មានលម្អិតទាក់ទង នឹងអាហារូបករណ៍ខាងលើ និងលក្ខខណ្ឌតិក្ខៈ សម្រាប់ការជ្រើសរើស ការដាក់ពាក្យ នីតិវិធីផ្សេងៗ អាចស្វែងរកបាន តាមរយៈគេហទំព័រ www.australiaawards.gov.au រឺ www.australiaawardscambodia.org

កម្ពុជាបាត់បង់ជាង២០០លានដុល្លារដោយសារអំពើហិង្សាលើកុមារ
មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ ភ្នំពេញ — អំពើ ហិង្សាលើកុមារនៅតែជាបញ្ហាដែលនាំឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វក្នុងឆ្នាំ២០១៣បានឲ្យដឹងថា ៥០ភាគរយនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទ។ ហើយវាក៏ជះឥទ្ធិពលជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលខាងសុខភាពនឹងសេដ្ឋកិច្ច។ យ៉ាង ហោចណាស់ មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទៀត ទឹកប្រាក់ចំនួនច្រើនជាង៨៣លានដុល្លារត្រូវបានបាត់បង់ ដោយសារមនុស្សជាច្រើនបាត់បង់ផលិតភាព ដែលបណ្តាលមកពីការទទួលរងអំពើហិង្សាកាលពីពួកគេនៅជាកុមារ។ នេះ ជាលើកដំបូងហើយដែលអង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃការ ខាតបង់ជាទឹកប្រាក់បណ្តាលមកពីអំពើហិង្សាលើកុមារនៅប្រទេស កម្ពុជា។ ការវាយតម្លៃអំពីការខាតបង់ជាទឹកប្រាក់នេះធ្វើឡើង ដោយយោងតាមរបាយការណ៍ដែលអង្គការនេះបានធ្វើការស្រាវជ្រាវទៅលើ បញ្ហាអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោក ស្រី ដេបូរ៉ាកូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា អំពើហិង្សាលើកុមារដែលជាការរំលោភសិទ្ធិកុមារនោះ នៅតែជាបញ្ហាកើតមានក្នុងពិភពលោក។ «អំពើហិង្សាទៅលើក្មេង ស្រី និងក្មេងប្រុសជាបញ្ហានៅក្នុងប្រទេសទាំងអស់។ នៅទូទាំងសកលលោកមានកុមារប្រមាណជិតមួយកោដិនាក់ក្លាយជាកម្មវត្ថុ ក្នុងការធ្វើទារុណកម្ម»។ លោកស្រីមានប្រសាសន៍ថា មានក្មេងស្រីជិត៧០លាននាក់ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះដោយអំពើហិង្សាលើរាងកាយនៅក្នុងទម្រង់ផ្សេងៗ។ ខណៈពេលដែលកុមារីប្រហែល១២០លាននាក់ជាកម្មវត្ថុនៃការបង្ខំឱ្យ ធ្វើសកម្មភាពផ្លូវភេទផ្សេងៗនោះ កុមារាក៏បានប្រឈមបញ្ហានេះដែរ ហើយពួកគេទទួលរងការឈឺចាប់ដោយអំពើហិង្សារាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ «អំពើហិង្សាលើកុមារកើតមាននៅគ្រប់ទី…

អបអរសាទរដល់សហគ្រិនស្រ្តី ដែលមកពីបណ្តាប្រទេសអាស៊ាន ចំនួន៣៨រូប ដែលទទួលពានរង្វាន់ពិសេសរបស់សហគ្រិនស្រ្តីអាស៊ាន (Special Awards for Outstanding ASEAN Women Entrepreneurs) នៅក្នុងព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ (Second ASEAN Women Leaders’ Summit)
អបអរសាទរដល់សហគ្រិនស្រ្តី ដែលមកពីបណ្តាប្រទេសអាស៊ាន ចំនួន៣៨រូប ដែលទទួលពានរង្វាន់ពិសេសរបស់សហគ្រិនស្រ្តីអាស៊ាន (Special Awards for Outstanding ASEAN Women Entrepreneurs) នៅក្នុងព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ (Second ASEAN Women Leaders’ Summit) ——————————————– ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្តល់ពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន»។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានលើកឡើងថា ពានរង្វាន់ពិសេសសហគ្រិនស្រ្តីអាស៊ាននេះ រៀបចំឡើងស្របតាមប្រធានបទនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដែលបានផ្តោតលើការលើកកម្ពស់សហគ្រិនភាពស្រ្តីអាស៊ាន ហើយនេះជាកំណត់ត្រាប្រវត្តិសាស្រ្តមួយរបស់អាស៊ាន។ សូមបញ្ជាក់ថា តាមរយៈកិច្ចសហការនិងគាំទ្រពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា, បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន កម្មវិធីនេះបានរៀបចំនិងជ្រើសរើសសហគ្រិនស្រ្តីដែលលេចធ្លោ ដើម្បីចូលរួមបានពានរង្វាន់នេះ ។ សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ។

លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
លិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលថ្លៃថ្លាឧត្តុងឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះពិធីចម្រើនព្រះជន្ម គម្រប់ព្រះជន្ម៦៨ យាងចូល៦៩ព្រះវស្សា។