ស្ត្រីគឺជាឃ្លាំងតែមួយគត់ដែលមានផ្ទុកនូវភាពស្វាហាប់ និងវឌ្ឍនភាព
ស្ត្រីគឺជាឃ្លាំងតែមួយគត់ដែលមានផ្ទុកនូវភាពស្វាហាប់ និងវឌ្ឍនភាព។ យើងមានចិត្តចង់ចូលរួមចែករំលែក និងហ៊ានមានក្តីស្រមៃ! (ប្រសាសន៍ថ្លែងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ ២០១២)។
ស្ត្រីគឺជាឃ្លាំងតែមួយគត់ដែលមានផ្ទុកនូវភាពស្វាហាប់ និងវឌ្ឍនភាព។ យើងមានចិត្តចង់ចូលរួមចែករំលែក និងហ៊ានមានក្តីស្រមៃ! (ប្រសាសន៍ថ្លែងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ ២០១២)។
ស្ត្រី គឺជាធនធានដ៏មានសក្តានុពលមួយដែលពុំទាន់បានប្រើប្រាស់នៅក្នុងពិភពលោក និងជាពិសេសនៅក្នុងតំបន់របស់យើង ប៉ុន្តែ ពួកគេពុំសូវ បានធ្វើជាតំណាង ឫគ្មានវត្តមានជាតំណាង នៅក្នុងវិស័យនយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចផ្សេងៗ ។ រាល់ការផ្លាស់ប្តូរសំខាន់ៗ និងយូរអង្វែងឆ្ពោះទៅរកកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព តម្រូវឱ្យមានសមភាពយេនឌ័រ និងការការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិនារីផងដែរ (ប្រសាសន៍ថ្លែងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ ២០០២)។
ការលើកកម្ពស់សមភាពយេនឌ័រ គឺជាតម្លៃ និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា “Gender Equality is Everyone Value and Business”
ខ្ញុំសូមកោតសរសើរនៅទីនេះក្នុងថ្ងៃនេះនូវតួនាទីរបស់អង្គការសង្គមស៊ីវិល ជាពិសេស អង្គការដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី ហើយខ្ញុំសូមសង្កត់ធ្ងន់នូវតម្រូវការក្នុងការបញ្ឈប់ការមិនយកចិត្តទុកដាក់ពីសង្គមចំពោះស្ត្រីដែលជាក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រីចាស់ជរា កុមារី ស្ត្រីពិការ ស្ត្រីមានផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ ស្ត្រីជាជនដើមភាគតិច ស្ត្រីស្រឡាញ់ភេទដូចគ្នា និងស្ត្រីទ្វេរភេទ ស្ត្រីរស់នៅតំបន់ដាច់ស្រយាល និងស្ត្រីធ្វើការនៅកន្លែងកំសាន្តរបស់បុរស (ប្រសាសន៍ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ខែតុលា ឆ្នាំ ២០១៣)។
យើងត្រូវកសាងសម្ព័ន្ធសាមគ្គីភាពជាបងប្អូនរវាងស្ត្រីទូទាំងសាកលលោក ។ នៅពេល ដែលស្រ្តីជួយគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចធ្វើឱ្យសម្រេចនូវគោលដៅកាន់តែធំ និងរួមចំណែកកាន់តែច្រើនធ្វើឱ្យសង្គមជាតិមានវឌ្ឍនភាព (ប្រសាសន៍ថ្លែងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ខែកញ្ញា ឆ្នាំ ២០១៤)។
នៅក្នុងបរិការណ៍កូវីដ-១៩ បានបង្រៀនយើងឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងរួបរួមគ្នាជំនះឧបសគ្គ ដើម្បីឆ្ពោះទៅកាន់អនាគតក្រោយវិបត្តិកូវីដ-១៩ ទទួលបានភាពរុងរឿង និងភាពរីកចម្រើនដោយបរិយាប័ន្ន។
“ស្មារតីជាសហគ្រិន” របស់ស្ត្រីគឺជាកត្តាជុំរុញដ៏សំខាន់សម្រាប់លើកស្ទួយសមត្ថភាពប្រទេសជាតិដើម្បីភាពជោគជ័យ ក្នុងការផ្លាស់ប្តូរដ៏ឆាប់រហ័ស និងពោរពេញដោយភាពប្រកួតប្រជែងនៅក្នុងទីផ្សារសាកល។ ដូច្នេះ ស្ត្រីគួរតែទទួលបាននូវការលើកទឹកចិត្តក្នុងការចាប់ផ្តើម និងពង្រឹងអាជីវកម្មរបស់ខ្លួនក្នុងនាម ជាសហគ្រិន ស្ត្រី” (ប្រសាសន៍ថ្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ខែសីហា ឆ្នាំ ២០១៤)។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍