កាលពីថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំទាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី ។ នៅក្នុងពិធីបិទ, លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរាយការណ៍ដោយសង្ខេបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីលទ្ធផលនៃសន្និបាតដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។ នៅក្នុងប្រសាសន៍សំណេះសំណាលនិងសុន្ទរកថាបិទ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា លោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយ ដោយឃើញលទ្ធផលការងារដែលអនុវត្តដោយក្រសួងកិច្ចការនារី ជាផ្លែផ្កានៅតែបន្ត និងដោយមានកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា បើទោះបីជានៅឆ្នាំ២០២០-២០២១កន្លងមក ជំងឺកូវីដ-១៩ នៅបន្តរីករាលដាលនៅកម្ពុជា ក៏ដូចជាជាសកល ប៉ុន្តែយើងនៅតែរក្សាបាននូវនិរន្តភាពនៃការអនុវត្តការងាររបស់យើង ជាពិសេសការផ្តល់សេវាឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមអនឡាញ និង ការផ្លាស់ប្តូររបៀបធ្វើការងារតាមបែបគន្លងថ្មី។ លោកជំទាវក៏បានស្នើឱ្យក្រសួងកិច្ចការនារីបន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀតជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង…