ពិធីចែកម៉ាសដល់កម្មការិនីរោងចក្រដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

មន្ទីកិច្ចការនារីខេត្តកណ្តាល៖

 

ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកស្រី  ជុំ  ស៊ីណាត  ព្រមទាំង មន្ទីរ ជុំវិញខេត្ត  និងអជ្ញាធរក្រុងតាខ្មៅ  បានអមដំណើរលោកជំទាវ  ហ៊ុន  កុសនី  អភិបាលរងខេត្តកណ្តាល  ដើម្បីប្រគល់ម៉ាស និងសាប៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ។

 

អំណោយទាំងនេះនឹងចែកជូនដល់កម្មករ កម្មការិនី ចំនួន ២៥០នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ ក្រុមហ៊ុន Gawon Apparel CO.,LTD ដែលស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្នុងម្នាក់ៗ ទទួលបាន សាប៊ូ១ដុំ និងម៉ាសចំនួន២ (ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន) ។

 

លោកជំទាវបានលើកឡើងពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់  និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ យើងទាំងអស់គ្នា ត្រូវតែលាងដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ  ជែលលាងដៃ ឬទឹកអាកុលជាដើម ហើយត្រូវពាក់ម៉ាសជានិច្ច  ដើម្បីរក្សាសុខភាពឱ្យបានល្អ។ បើក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យ ថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅ អាជ្ញាធរ  ឬមន្ទីពេទ្យបង្អែកដែលនៅជិត ដើម្បីទទួលបានការធ្វើតេស្ត ពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *