កម្មវិធីយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ បង្កើនការស្វែងរកការគាំទ្រមតិក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រីពីថ្នាក់ដឹកនាំ

កម្មវិធីយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ បង្កើនការស្វែងរកការគាំទ្រមតិក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រីពីថ្នាក់ដឹកនាំ

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖ នាព្រឹក ថ្ងៃ ចន្ទ ៧រោច ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ  ២០២០ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំកម្មវិធីយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ បង្កើនការស្វែងរកការគាំទ្រមតិក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រីពីថ្នាក់ដឹកនាំ។ ក្រុមការងារពហុវិស័យថ្នាក់ខេត្ត ថ្នាក់ស្រុកបានចូលរួមបំពាក់បូណ៌ពណ៌សថតរូប ប្តេជ្ញាចិត្តដើម្បីបញ្ឃប់អំពើហិង្សា លើស្រ្តីនិងក្មេងស្រី ។   យុទ្ធនាការនេះទទួលបានការឧបត្ថម្តពី អង្កការ UNFPA ក្នុងគោលបំណង ៖ ១.បង្កើនការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ២.ការលើកកម្ពស់ការឆ្លើយតបសេវារបស់អ្នកពាក់ព័ន្ធក្នុងការជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ៣.លើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់អំពើហិង្សាលើស្រី្ត និងក្មេងស្រី ។   យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី ប្រធានកិត្តិយស លោកជំទាវ កែវ សាវឿនប្រធានប្រតិបតិ្ត  លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត …

វេទិការផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនតាមបែបវិជ្ជមានការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

វេទិការផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនតាមបែបវិជ្ជមានការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖   នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា គ.ស២០២០  ក្រុមការងារមន្ទីរកិច្ចការនារីខេត្ត បានចុះផ្សព្វផ្សាយស្ដីពី ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់ ដល់ប្រជាពលរដ្ឋ តាមភូមិនៅក្នុងស្រុកលំផាត់ អូរជុំ និងស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុបចំនួន ៤៣៦នាក់ ( ស្រី្ត៦០នាក់) ។   ការផ្សព្វផ្សាយនេះមានគោលបំណង៖ ១) យល់ដឹងពីកិច្ចការពារកុមារឱ្យជៀសផុតពីអំពើហិង្សាគ្រប់រូបភាព និងការពារពីការរំលោភបំពានផ្សេងៗ ២) ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីផលវិបាក នៃការរៀបការនៅវ័យក្មេង ៣) ប្រជាពលរដ្ឋក្នុងសហគមន៍ រួមគ្នាលុបបំបាត់នូវទំលៀមទំលាប់ចាស់ៗ ដែលឱ្យកូនៗរៀបការនៅវ័យក្មេង  ៕

វេទិការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

វេទិការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   ព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមវេទិកាផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល និងមានការចូលរួមពីប្រជាពលរដ្ឋសរុប ១១០នាក់ (ស្រី្ត ៧៨នាក់) ។   វេទិការផ្សព្វផ្សាយមានគោលបំណង៖ លុបបំបាត់ការធ្វើអំពើជួយដូរមនុស្ស និងរក្សាសេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ។ លោកជំទាវបានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការអនុត្តន៍ច្បាប់តឹងរឹង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាជន ។  ក្នុងនេះដែរ លោកជំទាវបានថ្លែង អំណរគុណ ចំពោះក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ជួយសម្របសម្រួលដោះស្រាយជូនបងប្អូនធ្វើចំណាកស្រុកខុសច្បាប់ ដែលមកពីក្រៅប្រទេស ដោយបានរួមគ្នាទប់ស្កាត់បានល្អប្រសើរ ពិសេសបានអប់រំផ្សព្វផ្សាយវិធានការ…

ការពិនិត្យ និងតាមដានការផ្សព្វផ្សាយនៅថ្នាក់សហគមន៍ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិត1) ស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន

ការពិនិត្យ និងតាមដានការផ្សព្វផ្សាយនៅថ្នាក់សហគមន៍ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិត1) ស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   មន្ទីរកិច្ចការនារី និងមន្រ្តីជំនាញមកពីក្រសួងកិច្ចការនារី បានមកពិនិត្យ និងតាមដានការផ្សព្វផ្សាយនៅថ្នាក់សហគមន៍ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិត1) ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន នៅភូមិ រំលេច  ឃុំទួលព្រេជ ស្រុកអង្គស្នួល នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ។   ការពិនិត្យនិងតាមដានការផ្សព្វផ្សាយនេះមានគោលបំណង៖ ១) ជួយជម្រុញ និងលើកទឹកចិត្តដល់ឪពុកម្តាយ ឬអាណាព្យាបាលក្នុងការការពារកូន ឬកុមារតូច ដើម្បីចៀសផុតពីភាពអវិជ្ជមានផ្សេងៗ ដែលកើតចេញជាយថាហេតុ។ ២) យល់ដឹងពីកិច្ចការពារកុមារឱ្យរួចផុតពីអំពើហិង្សាគ្រប់រូបភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីកុមារ ព្រមទាំងការរំលោភបំពានផ្សេងៗ ។   អ្នកចូលរួមកិច្ចប្រជុំនេះរួមមាន៖ អនុប្រធានការិយាល័យអប់រំសុខមាលភាពសង្គមនៃក្រសួងកិច្ចការនារី មន្រ្តីក្រសួងកិច្ចការនារី ជំទប់ទី១ និងជាអ្នកទទួលបន្ទុកកិច្ចការនារីឃុំ អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម សរុបវត្តមាន ៣៥នាក់ (ស្រី្ត៣២នាក់ ) ។

ការសួរសុខទុក្ខគ្រួសារក្រីក្រ

ការសួរសុខទុក្ខគ្រួសារក្រីក្រ

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកណ្តាល បានសួរសុខទុកកុមារីរងគ្រោះ និងគ្រួសារក្រីក្រ មានកូនភ្លោះ ក្រោមការដឹកនាំរបស់លោកជំទាវ នួន នារតី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ។   គ្រួសារចំនួន២ ទទួលអំណោយដូចជា៖ – គ្រួសារក្រីក្រមានកូនភ្លោះ ទទួលបាននូវ អង្ករ៥០គីឡូ មី១កេស ត្រីខ១ដុំ ទឹកត្រី១យួរ ម្ស៉ៅទឹកដោះគោឌុយមិច ២កំប៉ុង និងថវិកា១០ម៉ឺនរៀល។ – គ្រួសាររបស់កុមារីរងគ្រោះ ទទួលបាននូវ អង្ករ ៥០គីឡូ មី១កេស ត្រីខ១ដុំ ទឹកត្រី១យួរ និងថវិកា១០ម៉ឺនរៀល។

ពិធីប្រគល់សម្ភារៈ

ពិធីប្រគល់សម្ភារៈ

មន្ទីរកិច្ចការនារីខេត្តកែប៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរកិច្ចការនារីខេត្តកែប បានទទួលសម្ភារ:ការពារជំងឺកូវីដ-១៩ និងសម្ភារ:ផ្សព្វផ្សាយពត៌មានស្តីពី ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ អាពាហ៍ពិពាហ៍វ័យកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន ដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ពីក្រសួងកិច្ចការនារី ។   ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ញាណ សុចិត្រា អគ្គនាយកអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងស្រុកដំណាក់ចង្អើរ និងសហការី (សម្ភារៈនេះសម្រាប់ផ្តល់ជូន ភូមិចំនួន ០៥ ក្នុងឃុំពងទឹក) ។   សម្ភារៈដែលបានផ្តល់ជូនរួមមាន: សាប៊ូ ខិតប័ណ្ណ ផ្ទាំងរូបភាព និងUSB។

វគ្គបណ្តុះបណ្តាលស្ដីពី ការជួយជនរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ

វគ្គបណ្តុះបណ្តាលស្ដីពី ការជួយជនរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖   មន្ទីរកិច្ចការនារីខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការជួយជនរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ នៅស្រុកសៀមប៉ាង ក្រោមអធិបតីភាពរបស់ លោកស្រី ធី ផល្លីដា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ផាត់ រ៉ាណា អភិបាលរងស្រុកសៀមប៉ាង នៅថ្ងៃ អង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០។   វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១) បង្ហាញអំពីរបៀបនៃការឆ្លើយតប ជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា ។ ២) បង្កើនជំនាញក្នុងការគ្រប់គ្រង់ទិន្នន័យ ដោយផ្ដោតលើគោលការណ៍យកចិត្តទុកដាក់ លើជនរងគ្រោះ និងបញ្ជូនជនរងគ្រោះផ្អែកលើគោលការណ៍បញ្ជូន។   វគ្គបណ្តុះបណ្តាលនេះផ្តល់ជូនអភិបាលរងស្រុកជាស្ត្រី មេឃុំ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីមកពីការិយាល័យសុខុមាលភាពសង្គម នាយករងរដ្ឋបាលស្រុក ប៉ុស្តិ៍រដ្ឋបាល អធិការស្រុក ជំនួយការរាជអាវុធហត្ថ សរុបរួមមានចំនួន២៧នាក់ (ស្រ្ដី ១២នាក់) ។

វគ្គបណ្តុះបណ្តាលស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាជាមូលដ្ឋាន

វគ្គបណ្តុះបណ្តាលស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាជាមូលដ្ឋាន

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖ មន្ទីរកិច្ចការនារីខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាជាមូលដ្ឋាន ដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ នៅសាលាស្រុកថាឡាបរិវ៉ាត់នា ដោយមានការគាំទ្រថវិការរបស់អង្គការ UNFPA ។   គោលបំណង ៖ ១-ផ្តល់ការយល់ដឹងអំពី បទដ្ឋានអប្បបរមា សម្រាប់ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រី្ត និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនិងយេនឌ័រ ។ ២-បង្ហាញអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនិងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។   វគ្គបណ្តុះបណ្តាលបានរៀបចំឡើង ក្រោមអធិបតីភាព លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោក ចែម សុឃឿន អនុប្រធានការិយាល័យសុខភាពបន្តពូជ លោកស្រី ម៉ែន ស៊ីណា អភិបាលងស្រុកថាឡាបរិវ៉ាត់ សមាសភាពអញ្ជើញចូលរួមមានក្រុមការងារថ្នាក់ក្រសួង ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុក សរុបមានចំនួន  ៤០នាក់ (ស្រ្ដី២១នាក់) កាលពី ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ០៩-១០ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣-១៤ខែ សីហា ឆ្នាំ…

វេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ និងសុខភាពភ្នែក

វេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ និងសុខភាពភ្នែក

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកណ្តាល បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ និងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋ នៅឃុំបួរមាស ស្រុកមុខកំពូល ដោយមានការឧបត្ថម្ភថវិកាពីអង្គការមូលនិធិហ្រេ្វតហូឡូ។  វេទិការនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឡេង មោនីភាព ប្រធាននាយកដ្ឋានស្រ្តី និងសុខភាព និងលោកស្រី ដឹម អេង អភិបាលរងស្រុក សរុបចំនួន ៤៥នាក់ (ស្រី្ត ១៦នាក់) ។   គោលបំណង៖ – ដើម្បីបង្កើន និងពង្រឹងការយល់ដឹងស្តីពី យេនឌ័រ និងភេទ – ស្វែងយល់ពីសារៈប្រយោជន៍ភ្នែក និងការថែទាំភ្នែក – ទីតាំងផ្តល់សេវា និងការបញ្ជូនទៅរកសេវាសុខភាពភ្នែកដល់ក្រុមបុរស និងក្មេងប្រុស ជនពិការ និងកុមារ។

ពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

មន្ទីរកិច្ចការនារីខេត្តសៀមរាប៖   នៅព្រឹកថ្ងៃ សុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាស្រុកបន្ទាយស្រីនិងរដ្ឋបាលសាលាស្រុក សូទ្រនិគមន បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់មូលដ្ឋាន ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថាកម្មវិធី ACCESS។   ពិធីប្រគល់សម្ភារៈនេះបាន គោលបំណង បង្កើនការយល់ដឹងដល់អ្នកផ្តល់សេវា និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាជំងឺកូវីដ-១៩ និងវិធីសាស្រ្តការពារ ធ្វើការផ្សព្វផ្សាយពីសេវាឆ្លើយតបទាន់ហេតុការណ៍ជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងកំឡុងពេលនៃការរីករាលដាលបញ្ហាជំងឺឆ្លងកូវីដ-១៩ ដល់អ្នកផ្តល់សេវា GBV នៅថ្នាក់មូលដ្ឋាន និងស្រ្តីដែលងាយរងគ្រោះ ។   កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីជាថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្ត  លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក ព្រមទាំងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី មេឃុំ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំដែលមានចំនួនចូលរួមសរុប ៤៤ នាក់ (ស្រ្តី ៣១នាក់)។ សម្ភារសរុបដែលបានចែកជូនទៅដល់អ្នកផ្តល់សេវាថ្នាក់ស្រុក ឃុំ និងសម្រាប់ចែកជូនបន្តដល់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីដែលមានពិការភាព…