សូមអញ្ជើញទស្សនា វេទិកាយុវវ័យជជែកពិភាក្សា

សូមអញ្ជើញទស្សនា វេទិកាយុវវ័យជជែកពិភាក្សា

សូមអញ្ជើញទស្សនា វេទិកាយុវវ័យជជែកពិភាក្សា ស្តីពីសមភាពយេនឌ័រ ដែលរៀបចំដោយក្រសួងកិច្ចការនារី នឹងចាក់ផ្សាយតាមកាលបរិច្ឆេទដូចខាងក្រោម ៖ -ថ្ងៃសុក្រទី ៤ វេលាម៉ោង ៩-១០ យប់ – ថ្ងៃអាទិត្យទី ៦ វេលាម៉ោង ១០-១១ ថ្ងៃ – ថ្ងៃច័ន្ទទី ៧ វេលាម៉ោង ១០-១១ ថ្ងៃ – ថ្ងៃអង្គារ ទី ៨ វេលាម៉ោង ១០-១១ ថ្ងៃ – ថ្ងៃ សុក្រ ទី ១១ វេលាម៉ោង ៩-១០ យប់ – ថ្ងៃ សុក្រ ទី ១៨ វេលាម៉ោង ៩-១០ យប់ តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)

លោកជំទាវរដ្ឋមន្រ្តី ចូលរួមបើកវគ្គតម្រង់ទិសដល់មន្រ្តីរាជការថ្មី

លោកជំទាវរដ្ឋមន្រ្តី ចូលរួមបើកវគ្គតម្រង់ទិសដល់មន្រ្តីរាជការថ្មី

លោកជំទាវរដ្ឋមន្រ្តី ចូលរួមបើកវគ្គតម្រង់ទិសដល់មន្រ្តីរាជការថ្មីរបស់ក្រសួងកិច្ចការនារីដែលទើបតែបានប្រលងជាប់។ ថ្លែងនៅក្នុងពិធីនេះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីរាជការថ្មីដែលជាយុវវ័យទាំងអស់ ត្រូវគោរពទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មានវិន័យ និងខិតខំកសាង និងបញ្ចេញសមត្ថភាពដើម្បីចូលរួមបំពេញបេសកកម្មជាមួយក្រសួងដើម្បី សម្រេចបាននូវសមភាពយេនឌ័រនៅកម្ពុជា។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតិក្នុងកម្មវិធីទស្សនៈកិច្ចមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្ររបស់ធនាគារ Maybank ស្ថិតក្នុងខេត្តតាកែវ ។ ក្នុងកម្មវិធីនេះ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុម ការងារធនាគារ Maybank ដែលបានខិតខំប្រឹងប្រែងបង្កើតនូវគម្រោង នេះឡើងដើម្បីជួយដល់សហគមន៍ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីអ្នកតម្បាញសូត្រ ។ ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវទៅដល់ក្រុមហ៊ុន និងវិស័យឯកជនដ៏ទៃទៀត សូមព្យាយាម បង្កើតនូវកម្មវិធីនានាដើម្បីជួយទៅដល់សហគមន៍ ជួយឲ្យសហគមន៍មានការរីកចម្រើនឡើង។ បើសហគមន៍ពុំមានការរីកចម្រើនទេ ក្រុមហ៊ុន និងវិស័យឯកជនក៏ពុំអាចទទួលការរីកចម្រើនបានឡើយ”, លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។

វគ្គបណ្តុះបណ្តាល ស្តីពី ការវិភាគយេនឌ័រនិងជំនាញសម្របសម្រួល

វគ្គបណ្តុះបណ្តាល ស្តីពី ការវិភាគយេនឌ័រនិងជំនាញសម្របសម្រួល

វគ្គបណ្តុះបណ្តាល ស្តីពី ការវិភាគយេនឌ័រនិងជំនាញសម្របសម្រួល ដល់មន្ត្រី មកពី ក្រសួងនិងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កណ្តាល ស្វាយរៀង ព្រៃវែង និងកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៤ ខែ ធ្នូ ឆ្នាំ២០១៥ នៅខេត្តពោធិ៍សាត់។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី និងប្រើប្រាស់ថវិកាតាមកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា។