ក្រសួងកិច្ចការនារីបានប្រគល់អំណោយដែលឧបត្ថម្ភដោយ UNFPA ដល់មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ចាម

ក្រសួងកិច្ចការនារីបានប្រគល់អំណោយដែលឧបត្ថម្ភដោយ UNFPA ដល់មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ចាម

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ចាម   មន្ទីរកិច្ចការនារីខេត្ត បានទទួលអំណោយចំនួន ៥០ កញ្ចប់ក្នុងមួយខេត្ត ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រីងាយរងគ្រោះដោយអំពើហិង្សា ពីក្រសួងកិច្ចការនារី ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុស កូវីដ១៩នាពេលបច្ចប្បន្ន។ ការប្រគល់អំណោយនេះ ដឹកនាំដោយ លោកជំទាវ ញ្ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និងលោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម។ ក្នុងអំណោយមួយកញ្ចប់មាន ៖ ក្រម៉ា២, ច្រាស់ដុសធ្មេញ ១,ថ្នាំដុស២ ,ចែលលាងដៃ ១ដប, សារ៉ុង ២ ,សាប៊ូបោកខោអាវ ២កញ្ចប់ សម្រាប់ចែកជូនដល់ស្ត្រីងាយរងគ្រោះខេត្តត្បូងឃ្មុំ កំពង់ចាម និងស្ទឹងត្រែង។

សីលធម៌សង្គម និងបំណិនជីវិត

សីលធម៌សង្គម និងបំណិនជីវិត

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង៖   ប្រជាពលរដ្ឋចំនួន ១២៥នាក់ (ស្រ្តី ៦៨នាក់) រស់នៅស្រុកសំឡូត  កំរៀង បាណន់ ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានចូលរួមវេទិកាផ្សព្វផ្សាយស្ដីពី សីលធម៌សង្គម និងបំណិនជីវិតកាលពី ថ្ងៃ អង្គារ ៤រោច ដល់ថ្ងៃ ពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៩-១០ ខែ មិថុនា ឆ្នាំ២០២០ ។   វេទិកាផ្សព្វផ្សាយនេះមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋបានយល់ដឹងពី៖ ១.ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងពីសីលធម៌សង្គម និងបំណិនជីវិត ២.ឱ្យបានយល់ច្បាស់ពីភាពស្មើគ្នារវាងបុរស-ស្រ្ដី និងពីសារៈប្រយោជន៍នៃសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព។   យោងតាម  របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២០ បានបង្ហាញថា ទូទាំងប្រទេសកម្ពុជា ស្ថិតិនៃការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ (គិតត្រឹមឆ្នាំ២០១៩) សម្រេចបានសេវាសាធារណ និងសេវារដ្ឋបាលដូចខាងក្រោម៖ -សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើតមានចំនួន ១៧,០៥៤,៣២៥នាក់ (ស្រ្តី ៨,១០៦,៨៦២នាក់) -សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងពលរដ្ឋខែ្មរ…

គ្រួសារក្រីក្រ  ចំនួន១២គ្រួសារ  ទទួលអំណោយសប្បុរសធម៌

គ្រួសារក្រីក្រ ចំនួន១២គ្រួសារ ទទួលអំណោយសប្បុរសធម៌

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖   គ្រួសារក្រីក្រ  ចំនួន១២គ្រួសារ នៅ  ភូមិរោងស្នោរ៍  ឃុំអណ្តូងពោធិ៍  ស្រុករមាសហែក បានទទួលអំណោយសប្បុរសធម៌ កាលពីថ្ងៃទី  ១០  ខែ  មិថុនា  ឆ្នាំ២០២០  ។   គណៈប្រតិភូក្នុងពិធីសំណេះសំណាលមានដូចជា៖ -លោកជំទាវ  ចន្ទ  សេង  សមាជិកក្រុមប្រឹក្សាខេត្ត -លោកជំទាវ  ឈុន  សារឹម  តំណាងរាស្រ្តមណ្ឌលស្វាយរៀង -លោកស្វាយ  សុភាព  អភិបាលរងស្រុករមាសហែក  លោកស្រី  ទុំ  សារានី -លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង -និងសហការី  លោក  លោកស្រី  ថ្នាក់ដឹកនាំឃុំ  អណ្តូងពោធិ៍   ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះ  គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម  ទឹកត្រី  ១យួរ  ត្រីខ កំប៉ុង  ១យួរ  ប៊ីចេង  ១កញ្ចប់  សាប៊ូ២ដុំ  មី១កេះ  អាវយឺត១  ក្រម៉ា និងថវិកា២០០០០រៀល …

សីលធម៌សង្គម និងបំណិនជីវិត

សីលធម៌សង្គម និងបំណិនជីវិត

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង៖ វគ្គបណ្ដុះបណ្ដាលស្ដីពី សីលធម៌សង្គម និងបំណិនជីវិត រៀបចំដោយ មន្ទីរកិច្ចការនារីខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ សុំ ចិន្ដា អភិបាលរងខេត្ត ។ វគ្គនេះមានគោលបំណងដូចខាងក្រោម៖ (១) ដើម្បីលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (២) លុបបំបាត់ ការរើសអើង និងកសាងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គម ។ (៣) លើកកម្ពស់ សមត្ថភាពស្រ្តី ដើម្បីចូលរួមក្នុងគ្រប់ដំណើរភារៈកិច្ចអភិវឌ្ឍន៍ជាតិ ប្រកបដោយសមធម៌ និងឈានទៅដល់សមភាពក្នុងគ្រួសារ និងសង្គមជាតិ អ្នកចូលរួមជាប្រធាន ឬអ្នកតំណាង មកពីការិយាល័យសង្គមនិងសុខុមាលភាពសង្គមក្រុង/ស្រុកចំនួន១៤ សរុបមានចំនួន ៣៥នាក់ (ស្រ្តី ៣១នាក់) ។

ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានបង្រៀនដល់ប្រជាពលរដ្ឋនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន

ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានបង្រៀនដល់ប្រជាពលរដ្ឋនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ៖   ការផ្សព្វផ្សាយអំពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងស្តីពី ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។   ប្រជាពលរដ្ឋចំនួន៧៧ នាក់ (ស្រ្តី ៥៦នាក់)បានយល់ដឹងពី ផលប៉ះពាល់របស់អំពើហិង្សាក្នុងគ្រួសារ និងដឹងថាជនប្រព្រឹតិ្តអំពើហិង្សាត្រូវទទួលទោសចំពោះមុខច្បាប់ ។ ប្រជាពលរដ្ឋនឹងយល់ដឹងពីវិធីស្វែងរកជំនួយពីភូមិឃុំ ប្រសិនបើមានអំពើហិង្សាកើតឡើង។   ការផ្សព្វផ្សាយនេះ ធ្វើនៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ឧបត្ថម្ភដោយគម្រោងដីសម្បទានសង្គមកិច្ច ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តប៉ៃលិន បានបង្រៀនពីវិធីធ្វើនំសសៃសូត្រ និងទឹកពោត

មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តប៉ៃលិន បានបង្រៀនពីវិធីធ្វើនំសសៃសូត្រ និងទឹកពោត

មន្ទីរកិច្ចការនារីខេត្ត ប៉ៃលិន៖   មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តប៉ៃលិន បានបង្រៀនពីវិធីធ្វើនំសសៃសូត្រ និងទឹកពោតដល់ស្រ្តី នៅឃុំស្ទឹងកាច់ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ការបង្រៀនធ្វើនំនេះ មានរយះពេល ពីរថ្ងៃដល់ស្រ្តីក្រីក្រមានកូនច្រើននិងស្រ្តីមេម៉ាយ សរុបចំនួន៤០នាក់។   វគ្គនេះបានបង្តើតឡើងដើម្បីចូលរួមពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការផ្តល់ជំនាញបន្ថែមជូនពួកគាត់។ ជាមួយគ្នានេះ ពួកគាត់នឹងមានសមត្ថភាពធ្វើនំដែលមានរសជាតិឆ្ងាញ់ មានអនាម័យ និងត្រឹមត្រូវតាមស្តង់ដារ ។   ពួកគាត់អាចបង្កើតមុខរបបបន្ថែម និងទទួលបានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងឧបត្ថម្ភដល់ការសិក្សារបស់កូនៗ ។ លើសពីនេះទៅទៀត ពួកគាត់មិនប្រឈមនឹងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ឆ្ងាយពីគ្រួសារ ។

កសិករចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃផលិតផលកសិកម្ម សណ្តែកសៀង និងល្ពៅធ្វើភេសជ្ជះ និងសម្ងួតម្ទេស

កសិករចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃផលិតផលកសិកម្ម សណ្តែកសៀង និងល្ពៅធ្វើភេសជ្ជះ និងសម្ងួតម្ទេស

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖   វគ្គបណ្តុះបណ្តាលបច្ចេកទេសការកែច្នៃផលិតផលកសិកម្ម ទឹកសណ្តែកសៀងទឹកល្ពៅ និងម្ទេសសម្ងួត ដល់ កសិករដាំអាជីព និងពាក់កណ្តាលអាជីព សរុបចំនួន៩៩រូប(ស្រី្ត៩៥រូប) កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០។  ប្រជាកសិករមកពីភូមិគោលដៅ ចំនួន៥ភូមិ ក្នុងស្រុកចំនួន៣ ដូចជា ស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ក្រោមការឧបត្ថម្ភ និងគាំទ្រថវិកាដោយគម្រោង បន្លែ ផ្លែឈើ កម្ពុជា (ឈេន)។   វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង៖ បណ្ដុះបណ្ដាលការកែច្នៃអាហារខ្នាតតូចក្រោមកិច្ចសហការជាមួយគម្រោងបន្លែផ្លែឈើ កសិករក្នុងគម្រោងទទួលបានបច្ចេកទេសកែច្នៃផលិតផលពីចម្ការបន្លែទុកសម្រាប់ហូបនិងលក់ កសិករចេះសន្សំសំចៃ និងកាត់បន្ថយការបាត់បង់បរិមាណក្រោយប្រមូលផល   តាមរយៈការបណ្តុះបណ្តាល ក្រុមគោលដៅបានទទួលយកចំណេះដឹងពីការកែច្នៃ ទឹកល្ពៅ ទឹកសណ្តែក និងម្ទេសសម្ងួត ដែលមានរសជាតិឆ្ងាញ់។ ពួកគេដឹងវិធីសាស្រ្តធ្វើអនាម័យដូចជា ក្នុងការលាងសម្អាតដប ការបរិភោគភេសជ្ជៈមានអាហារូបត្ថម្ភក្នុងគ្រួសារ។ ដូច្នេះអាចកាត់បន្ថយការចំណាយលើភេសជ្ជៈផ្សេងៗ ពីព្រោះពួកគេអាចធ្វើដោយខ្លួនឯងបាន មិនប៉ះពាល់សុខភាព សម្រាប់កូនៗ​ និងសមាជិកគ្រួសារផ្សេងទៀតបរិភោគ។

ការអភិវឌ្ឍន៍សមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ស្រុក

ការអភិវឌ្ឍន៍សមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ស្រុក

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖   ការិយាល័យ សមភាពយេនឌ័រ  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី  ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំក្រុង/ស្រុក  ឃុំ/សង្កាត់  នៅសាលាស្រុក  កំពង់រោទិ៍  ក្រោមអធិបតីភាព លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្ត  និងលោកស្រី  ពេជ  ចាន់លីន  អភិបាលរងស្រុកកំពង់រោទិ៍។   វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១.បង្កើនការយល់ដឹងពីរបៀប ឬវិធីប្រមូលព័ត៌មានពីបញ្ហាប្រឈម ព្រមទាំងតម្រូវការរបស់ស្រ្តី និងកុមារនៅតាមមូលដ្ឋានរបស់ខ្លួន។ ២.ស្វែងយល់ និងវិភាគព័ត៌មានពាក់ព័ន្ធនានា   សិក្ខាកាមយល់ដឹងពីរបៀបធ្វើផែនការ វិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ  ការស្វែងរក និងប្រមូលព័ត៌មាន ដើម្បីជាប្រភពទិន្នន័យដើម្បីធ្វើផែនការ និងដឹងពីតួនាទីនិងភារកិច្ចដែលត្រូវបំពេញ។   សមាសភាពចូលរួមមាន  លោកស្រីជាក្រុមប្រឹក្សាស្រុក  លោកស្រីទទួលបន្ទុកកិច្ចការស្រ្តី និងកុមារឃុំ   ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក  កាលពី ថ្ងៃសុក្រ  ១៥កើត  ខែ ជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី  ០៥  ខែ  មិថុនា  ឆ្នាំ២០២០។

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖   កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់  ។  ជនជាតិភាគតិចមួយចំនួនរៀបការនៅអាយុ ១០ ទៅ ១២ឆ្នាំ។ ការរៀបការវ័យក្មេងមានបញ្ហាប្រឈមមួយចំនួនដូចជា៖ (1) ចំណេះដឹងទាបធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តដើម្បីរៀបចំគ្រួសារមួយឱ្យមានសុភមង្គល។ (2) ប្រឈមនឹងមានកូនច្រើន ប៉ះពាល់ដល់សុខភាពម្តាយនិងទារក ដោយសារពុំមានផែនការគ្រួសារច្បាស់លាស់។ (3) អំពើហិង្សាក្នុងគ្រួសារ រួមមានហិង្សាផ្លូវកាយ ផ្លូវអារម្មណ៍ ផ្លូវភេទ និងសេដ្ឋកិច្ច។   ខេត្តរតនគិរីមានជនជាតិដើមភាគតិចចំនួន ៨ ជនជាតិ  ដូចជា ទំពួន,គ្រឹង,ចារ៉ាយ,ព្រៅ, កាវែត, កាចក់, លុន, និងភ្នង។  មន្ទីរកិច្ចការនារខេត្តរត:គីរី នឹងសហការជាមួយ អង្គការ UNICEFដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។   បញ្ហាប្រឈមក្នុងការផ្សព្វផ្សាយមានដូចជា៖ -ការផ្សព្វផ្សាយនៅតាមភូមិឃុំមិនទាន់បានទូលំទូលាយ -ត្រូវប្រើភាសាជនជាតិដើមភាគតិចដើម្បីទំនាក់ទំនងគ្នា។ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ បានចូលរួមយ៉ាងសកម្មដើម្បីជួយបកប្រែភាសារបស់ពួកគាត់។ -ពួកគាត់មានវប្បធម៌ប្រពៃណីខុសៗគ្នា ដូច្នេះយើងត្រូវរៀនពីពួកគាត់អោយបានច្រើន។   កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  ដែលមានអ្នកចូលរួមចំនួន  ១០នាក់ (ស្រី០៨នាក់)…

ជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំងចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ ស្រី្ត និងកុមារីមានពិការភាព”

ជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំងចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ ស្រី្ត និងកុមារីមានពិការភាព”

មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយអង្គការសាអូរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី”សមភាពយេនឌ័រ ស្រី្ត និងកុមារីមានពិការភាពដល់ជនមានពិការភាពនៅក្នុងមូលដ្ឋាន។  លោកស្រី  កែ នី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និង លោកស្រីអ៊ុ អមរ៉ារ័ត្ន នាយិការប្រតិបត្តិអង្គការសាអូរី ក៏បានចូលរួមក្នុងពិធីបើកផងដែរ ដែលមានអ្នកចូលរួមសរុប  ៣៥ នាក់ (ស្រ្តី ២០ នាក់) ។   វគ្គបណ្តុះបណ្តាលមានគោលបំណងដូចខាងក្រោម៖ -ដើម្បីបញ្ចប់ការរិះគន់ ប្រឆាំងស្រ្តី និងក្មេងស្រីដែលមានពិការភាព -ដើម្បីបញ្ចប់ការប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ មានពិការភាព -ចូលរួមក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តពេញលេញ   ជនមានពិការភាពទទួលបានចំណេះដឹងស្តីពីយេនឌ័រ  ផលប៉ះពាល់របស់អំពើហិង្សាចំពោះសហគមន៍ និងគ្រួសារ ។ បន្ថែមពីនេះទៀតក្រុមគោលដៅយល់ដឹងពីភាពជាអ្នកដឹកនាំ។ ព្រមទាំង ពួកគាត់ត្រូវបានលើកទឹកចិត្តឱ្យចូលរួមដឹកនាំ និងធ្វើការសម្រេចចិត្ត ។   វគ្គបណ្តុះបណ្តាលធ្វើនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២-០៣ ខែ  មិថុនា  ឆ្នាំ២០២០  ក្រោមការឧបត្ថម្ភរបស់អង្គការជំនួយរបស់វិហារដាណឺម៉ាក និងសហភាពសហគមន៍អឺរ៉ុប។