សកម្មភាព ប្រមូលព័ត៌មាន ស្តីពីការងារបញ្ជ្រាបយេនឌ័រ ស្ថានភាពរបស់ស្រ្តី និងកុមារនៅថ្នាក់មូលដ្ឋាន

សកម្មភាព ប្រមូលព័ត៌មាន ស្តីពីការងារបញ្ជ្រាបយេនឌ័រ ស្ថានភាពរបស់ស្រ្តី និងកុមារនៅថ្នាក់មូលដ្ឋាន

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ៖   ថ្ងៃពុធ ១២រោច  ដល់ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧-២៤ ខែ មិថុនា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានចុះសម្ភាសន៍ជាមួយ លោកចៅសង្កាត់  លោក/លោកស្រីមេឃុំ  និង  អ្នកទទួលបន្ទុក កិច្ចការនារី  និងកុមារឃុំ /សង្កាត់ ដើម្បីចុះធ្វើការសិក្សា និង ប្រមូលព័ត៌មាន ស្តីពីការងារបញ្ជ្រាបយេនឌ័រ ស្ថានភាពរបស់ស្រ្តី និងកុមារនៅថ្នាក់មូលដ្ឋាន។ មន្ទីរកិច្ចការនារីបានបន្តប្រមូលទិន្នន័យអំពើហិង្សា  ការជួញដូរស្រ្តី  និង កុមារ  និង ការរំលោភសេពសន្ថវៈ នៅថ្នាក់ឃុំ/សង្កាត់ទាំង ២៤ ទូទាំង ខេត្តឧត្តរមានជ័យ។

អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យខេត្តត្បូងឃ្មុំ បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ

អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យខេត្តត្បូងឃ្មុំ បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ៖   មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារកម្មវិធី ACCESS រៀបចំ វគ្គបណ្តុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនិងយេនឌ័រ ដល់អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យ ចំនួន ២៥នាក់( ស្ត្រី ១២នាក់)។  អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ជាអ្នកសម្របសម្រួល ក្រោមការឧបត្ថម្ភថវិកាដោយ អង្គការ UNFPA ។   វគ្គបណ្តុះបណ្តាលនេះចង់អោយអ្នកផ្តល់សេវាមានជំនាញដើម្បីអនុវត្តទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត កាលពីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត។

ស្ត្រីងាយរងគ្រោះទទួលបានការបង្រៀនកែច្នៃចំណីអារហារ និងធ្វើបង្អែម ទឹកប្រទាលកន្ទុយក្រពើ

ស្ត្រីងាយរងគ្រោះទទួលបានការបង្រៀនកែច្នៃចំណីអារហារ និងធ្វើបង្អែម ទឹកប្រទាលកន្ទុយក្រពើ

មន្ទីរកិច្ចការនារីខេត្តប៉ៃលិន   មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និង មន្ទីរកិច្ចការនារីបានបង្រៀនកែច្នៃចំណីអារហារ និងធ្វើបង្អែម ទឹកប្រទាលកន្ទុយក្រពើ ដល់ស្រ្តីក្រីក្រ មានកូនច្រើន ស្រ្តីមេម៉ាយនៅឃុំស្ទឹងត្រង់ អ្នកចូលរួមសរុប20នាក់ នៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2020 ។   វគ្គបណ្តុះបណ្តាលនេះនឹងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការបន្ថែមមុខជំនាញដល់ពួកគាត់ ។ ពួកគាត់អាចផលិតទឹកប្រទាលកន្នុយក្រពើ មានរស់ជាតិឆ្ងាញ់ពិសារ និងមានអនាម័យ សម្រាប់អតិថិជន ព្រមទាំងអាចរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ ថវិកាកូនទៅសាលារៀន។

ពិធីសួរសុខទុកពលករចំណាកស្រុកមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី

ពិធីសួរសុខទុកពលករចំណាកស្រុកមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី

មន្ទីរកិច្ចការនារីខេត្តព្រៃវែង   កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ពលករចំណាកស្រុកមកពីប្រទេសចិនចំនួន២នាក់ បានទទួលឃីត១កញ្ចប់ ថវិកាម្នាក់ៗ១០០,០០០៛ និងពលករចំណាកស្រុកមកពីប្រទេសម៉ាឡេស៊ី  ចំនួន៤នាក់ ទទួលបានឃីត១កញ្ចប់ និងថវិកា ៥០,០០០៛ សម្រាប់ពលករម្នាក់ នៅទីបញ្ជាការស្រាលកំពង់លាវ ក្រុងព្រៃវែង ។ ពិធីសួរសុខទុក្ខ មានការចូលរួមពី  លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស ខេត្ត សមាជិក សមាជិកាគណៈកម្មាធិការ លោកស្រី ងិន ពៅ ប្រធាន និងលោកស្រីអនុប្រធាន មន្ទីរកិច្ចការនារី និងមន្រ្តីអង្គការអន្តរជាតិទេសសន្ទរប្រវេសន៍ (IOM)។   លោកជំទាវមានប្រសាសន៍ថា  រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដល់ប្រជាពលរដ្ឋ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសCovid-19 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រុមការងារបាន ណែនាំអំពីការចំណាកស្រុកស្របច្បាប់ ដល់ពលករដែលបានចាញ់បោកមេខ្យល់នាំយកទៅធ្វើជាប្រពន្ធជនជាតិចិន ហើយត្រូវបង្ខាំងទុកសម្រាប់បម្រើផ្លូវភេទ។ ប្រជាពលរដ្ឋ ត្រូវអនុវត្តពីរបៀការពារខ្លួន កុំឱ្យឆ្លងពី វីរុសកូវីដ១៩ ។   រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងចេះការពារខ្លួនពីការឆ្លងវីរុសCovid-19 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពិធីសួរសុខទុកពលករចំណាកស្រុកមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី

ពិធីសួរសុខទុកពលករចំណាកស្រុកមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង   គ្រួសារក្រីក្រចំនួន ០៥គ្រួសារ នៅឃុំរមាំងថ្កោល ស្រុកស្វាយទាបបានទទួលការឧបត្ថម្ភជាស្បៀងអាហារ និងថវិកាក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលរបស់លោកជំទាវ  ឈុន  សារឹម  តំណាងរាស្រ្តមណ្ឌលស្វាយរៀង  លោកជំទាវ  ចន្ទ  សេង  សមាជិកក្រុមប្រឹក្សាខេត្ត  លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង  និងសហការី  កាលថ្ងៃអង្គារ  ៣កើត  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤  ត្រូវនឹងថ្ងៃទី  ២៣  ខែ  មិថុនា  ឆ្នាំ២០២០  ។   ក្នុង១គ្រួសារទទួលបានអង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ ត្រីខ កំប៉ុង ១យួរ ប៊ីចេង ១កញ្ចប់ សាប៊ូ២ដុំ មី១កេះ អាវយឺត១ ក្រមា១ និងថវិកា២០,០០០រៀល ។ ក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងលើកឡើងពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ  ព្រមទាំងផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋចូលរួមកិច្ចប្រជុំ ស្តីពី សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារសហគមន៍

ប្រជាពលរដ្ឋចូលរួមកិច្ចប្រជុំ ស្តីពី សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារសហគមន៍

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖     មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយបុរសនិងស្រី្ត  ស្តីពីសន្តិសុខស្បៀងនិងបង្កើនប្រាក់ចំណូលគ្រួសារសហគមន៏បាន(ចំនួន០២លើក) នៅតាមភូមិគោលដៅចំនួន០៥ ក្នុងចំនួន០៣ឃុំ ស្រុកសៀមប៉ាង កាលពីថ្ងៃទី០៤ខែឧសភា និងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០។   កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងពីការបង្ករបង្កើនផលកសិកម្មលក្ខណៈគ្រួសារ អាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារសហគមន៍ អប់រំពីវិធីបង្ការការរីករាលដាលជំងឺកូវីដ ១៩ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានកសិករក្នុងក្រុម និងកសិករក្រៅក្រុមសរុបចំនួន៣៣០រូប(ស្រី្ត២៦២រូប)។   តាមរយៈកិច្ចប្រជុំនេះអ្នកចូលរួម ទទួលយកចំណេះនឹង ស្តីពីអាហារដែលមានសុខភាពល្អ ការកំណត់គោលដៅឆ្លាតវៃ អាហារូបត្ថម្ភ និងសមាជិកក្នុងគ្រួសារ ផែនការគ្រួសារព្រមទាំងបានយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងគ្រួសារ ។ កិច្ចប្រជុំនេះទទួលបានការឧបត្ថម្ភ និងគាំទ្រថវិកាដោយគម្រោងបន្លែ ផ្លែឈើ កម្ពុជា (ឈេន)។

គ្រួសារក្រីក្រ ចំនួន  ០៥គ្រួសារទទួលអំណោយរបស់រាជរដ្ឋាភិបាល

គ្រួសារក្រីក្រ ចំនួន ០៥គ្រួសារទទួលអំណោយរបស់រាជរដ្ឋាភិបាល

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖   នាព្រឹកថ្ងៃពុធ  ១២រោច  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា  គ.ស២០២០  លោកស្រី  វ៉ាត  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល  ចែកជូនដល់គ្រួសារក្រីក្រ ចំនួន  ០៥​ដែលរស់នៅក្នុងឃុំកក់  ស្រុកបរកែវ ។ ប្រធានការិយាល័យសុខុមាលភាពសង្គម  លោកមេឃុំ  និងសមាជិក  គ.ក.ស.ក  ស្រុកបរកែវ  ក៏បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយនេះដែរ។   ក្នុង១គ្រួសារទទួលបានរួមមាន៖  អង្ករ  ២៥គីឡូ  ,មី  ០១កេះ ,តង់  ០១ដុំ  ,ទឹកត្រី  ០១យួរ  ,ទឹកស៊ីអ៊ីវ  ០១យួរ  ,អំបិល  ០២ គីឡូ  , ប៊ីចេង  កន្លះគីឡូ  និងថវិកាមួយចំនួនទៀត  ៕

ការបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩  និងបញ្រ្ជាបការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់

ការបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ និងបញ្រ្ជាបការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖   នាថ្ងៃពុធ ១២រោច  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា  គ.ស២០២០  លោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  និងក្រុមការងារ បានសហការជាមួយ  គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំឡាមិញ  និង ឃុំកិះចុង រួមទាំងមេភូមិ បានចុះផ្សព្វផ្សាយស្ដីពី ការបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩  និងបញ្រ្ជាបការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់  ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រុំ និងភូមិជ្រុង  ស្រុកបរកែវ  ។   ប្រជាពលរដ្ឋបានយល់ដឹងពីវីរុសកូវីដ 19 និងមានការប្រុងប្រយ័ត្នជានិច្ច។ ជនជាតិដើមភាគតិចមានបញ្ហាប្រឈមនឹងការរៀបការវ័យក្មេង និងមានផ្ទៃពោះវ័យជំទង់ ដូច្នេះមន្ទីរកិច្ចការនារី និងអង្គការដៃគូបានចុះមកដល់មូលដ្ឋានដើម្បីផ្សព្វផ្សាយ ដល់ពួកគាត់៕

ការចែកអំណោយដល់ស្ត្រី មានជីវភាពខ្វះខាត ជនពិការ ចាស់ជរា ជួបការលំបាក ចំនួន49 គ្រួសារ

ការចែកអំណោយដល់ស្ត្រី មានជីវភាពខ្វះខាត ជនពិការ ចាស់ជរា ជួបការលំបាក ចំនួន49 គ្រួសារ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖   នៅថ្ងៃទី 14 ដល់ទី 17 ខែមិថុនា ឆ្នាំ 2020 លោកជំទាវ ម៉េត រ៉ា វីចិត្រ សុខ លូ ជាប្រធានកិត្តិយស និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្ត ជាប្រធានប្រតិបត្តិ និងសមាជិកគណៈកម្មការកិត្តិយស និងប្រតិបត្តិនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងចែកអំណោយ តាមខ្នងផ្ទះ ជូនដល់ស្ត្រីមានជីវភាពខ្វះខាត, ជនពិការ, ចាស់ជរា ជួបការលំបាក នៅក្នុងក្រុងស្រុកទាំង 9 សរុប ចំនួន 49 គ្រួសារ ដែលមានសម្ភារៈ និងថវិកា ក្នុងមួយគ្រួសារ មានដូចជា ៖ – អង្ករ ចំនួន 20 គីឡូ – មីចំនួន 1 កេះ – ទឹកត្រីចំនួន 1យួរ…

ការសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្រីក្រ ចំនួន  ០៤ គ្រួសារ

ការសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្រីក្រ ចំនួន ០៤ គ្រួសារ

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   នៅព្រឹកថ្ងៃទី  ១៧  ខែមិថុនា  ឆ្នាំ២០២០  លោកស្រី  ជុំ  ស៊ីណាត  ប្រធានមន្ទីរកិច្ចការនារីខេត្ត កណ្ដាល  និងលោកស្រី  ឡេង  សំបុណ្យ  អនុប្រធានមន្ទីរបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន  ០៤គ្រួសារ  នៅឃុំស្វាយរលំ  និងឃុំរកាខ្ពស់  ក្រុងតាខ្មៅ  ខេត្តកណ្តាល  ។ ក្រុមការងារបានយក អំណោយរបស់អង្គការUNFPA  ដែលបានជួយជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្រ្តីងាយរងគ្រោះ ដោយអំពើហិង្សាពីក្រសួងកិច្ចការនារី  ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុសកូវីត-១៩ ។   ក្នុង១គ្រួសារទទួលបានអំណោយ ១កញ្ចប់រួមមានក្រម៉ា២  ច្រាស់ដុសធ្មេញ១  ថ្នាំដុស២  ជែលលាងដៃ១ដប  សារ៉ុង២  សាប៊ូបោកខោអាវ  ២កញ្ចប់  ។ ក្នុង នោះលោកស្រី ប្រធានមន្ទីរបានជួយថវិកាបន្ថែមពីលើចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល )  ក្នុង១គ្រួសារដែលជាថវិការបស់មន្ទីរកិច្ចការនារីខេត្ត កណ្ដាល ។