វេទិកាសហគមន៍ស្ដីពីការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ

វេទិកាសហគមន៍ស្ដីពីការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង   មន្ទីរកិច្ចការនារី បានសហការជាមួយរដ្ឋបាលឃុំ បានរៀបចំវេទិការសហគមន៍ស្ដីពីការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ នៅភូមិ ស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ក្រោមអធិបតីភាព លោក ខង អន ជំទប់ទី១ ឃុំតាឡាតព្រមទាំងប្រជាពលរដ្ឋសរុបអ្នកចូលរួមមានចំនួន១២៨នាក់ (ស្រ្ដី៧៣នាក់) នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០។   អង្គវេទិកានេះរៀបចំឡើងក្នុងគោលបំណង ៖   ១.ដើម្បីផ្ដល់ចំណេះដឹងពីតួនាទីរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ ក្នុងការកាត់បន្ថយបន្ទុកការងារផ្ទះរបស់ស្រ្ដី។ ២.ចែករំលែកចំណេះដឹងពីបញ្ហាប្រឈមនៅពេលស្វាមីភរិយាមិនប្រតិបត្តិតាមតួនាទីរបស់ខ្លួន។ ៣.ផ្តល់គំនិតថ្មី រៀបចំផែនការគ្រួសារទៅថ្ងៃខាងមុខទទួលបានជោគជ័យ(ប្រាក់ចំណូល ប្រាក់ចំណាយ សន្សំ គ្រួសាររីករាយ)

គ្រួសារចំនួន២៧ បានទទួលអំណោយឧបត្ថម្ភដោយ UNFPA

គ្រួសារចំនួន២៧ បានទទួលអំណោយឧបត្ថម្ភដោយ UNFPA

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង   កាលពី ថ្ងៃទី ៧-៨ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកិច្ចការនារី បានយកសម្ភារៈ ដែលឧបត្ថម្ភដោយ UNFPA ចែកជូនគ្រួសារក្រីក្រ ដែលរងគ្រោះ ឬងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ចំនួន២៧គ្រួសារ ។ ការចុះសួរសុខទុក្ខនេះ បានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត មន្រ្តី លោកស្រីអភិបាលរងស្រុក ថ្នាក់ដឹកនាំភូមិ មកពីភូមិចំនួន៨ ក្នុងស្រុកថាឡាបរិវ៉ាត់ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ចំនួន២៧គ្រួសារ ។ សម្ភារៈរួមមាន  អង្ករ ២០គីឡូ សារ៉ុង២ ក្រម៉ា២ សាប៊ូ ថ្នាំដុសធ្មេញ និងច្រាស២សម្រាប់  ចែលលាងដៃ និងសាប៊ូឡុច ២ដុំ ។

អំណោយរបស់រាជរដ្ឋាភិបាល  ចែកជូនដល់គ្រួសារក្រីក្រ

អំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារក្រីក្រ

មន្ទីរកិច្ចការនារីខេត្តរតនគិរី   នាព្រឹកថ្ងៃចន្ទ ០១រោច  ខែអាសាឍ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹថ្ងៃទី៦ ខែកក្កដា  គ.ស២០២០  លោកស្រី  កង  នា អនុប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល  ចែកជូនដល់គ្រួសារក្រីក្រ ចំនួន  ០២គ្រួសារ  ដែលរស់នៅក្នុងឃុំញ៉ាង  ស្រុកអណ្ដូងមាស ដោយមានការចូលរួមពីប្រធានការិសុខុមាលភាពសង្គម  និងសមាជិក  គ.ក.ស.ក  ស្រុកអណ្ដូងមាស ។ អំណោយទាំងនោះមានដូចជា អង្ករ២៥គីឡូ  មី០១កេះតូច  តង់០១ដុំ  ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ  អំបិល០២គីឡូ  និងថវិកាមួយចំនួនទៀត  ៕

វគ្គបណ្តុះបណ្តាលកែច្នៃចំណីអាហារដល់ស្រ្តី

វគ្គបណ្តុះបណ្តាលកែច្នៃចំណីអាហារដល់ស្រ្តី

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង វគ្គបណ្តុះបណ្តាលកែច្នៃចំណីអាហារដល់ស្រ្តី ចំនួន២៥ ត្រូវបានរៀបចំឡើងនៅអាគារបណ្តុះបណ្តាលវិជ្ជាជីវៈស្រុកសំឡូត កាលពី ថ្ងៃទី ០២- ០៣ ខែកក្កដា ឆ្នាំ២០២០ ។ វគ្គបណ្តុះបណ្តាលកែឆ្នៃចំណីអាហារមានគោលបំណងផ្តល់ ជំនាញកែច្នៃផលិតផលដែលមានស្រាប់ក្នុងសហគមន៍ដូចជា សណ្តែក ដំឡូង ត្រាវ ល្ពៅ ចេក ទៅជាចំណីអាហារប្រកបដោយគុណភាពនិងរក្សាទុកបានយូរ ។ ការកែច្នៃចំណីអាហានេះ អាចជាមុខរបរមួយបន្ថែមទៀត ជួយរកប្រាក់ចំណូលនៅក្នុងគ្រួសារ ។ ពួកគាត់អាចយកចំណេះដឹងដែលទទួលបានទៅចែករំលែកបន្តទៅដល់គ្រួសារនិងសហគមន៍ ។

វេទិកាផ្សព្វផ្សាយស្តីពី ជំនាញបំនិនជីវិតក្នុងការលើកកម្ពស់សីលធម៌សង្គមប្រកបដោយក្រមសីលធម៌ដល់ប្រជាពលរដ្ឋ

វេទិកាផ្សព្វផ្សាយស្តីពី ជំនាញបំនិនជីវិតក្នុងការលើកកម្ពស់សីលធម៌សង្គមប្រកបដោយក្រមសីលធម៌ដល់ប្រជាពលរដ្ឋ

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ក្រុមការងារបានសហការជាមួយអាជ្ញាធរមូលដ្ឋានបាន រៀបចំវេទិកាផ្សព្វផ្សាយស្តីពី ជំនាញបំនិនជីវិតក្នុងការលើកកម្ពស់សីលធម៌សង្គម ប្រកបដោយក្រមសីលធម៌ ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ មកពី ស្រុកចំនួន០៣ ដូចជា ស្រុកសៀមប៉ាង ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។ វេទិកាផ្សព្វផ្សាយនេះឧបត្ថម្ភដោយថវិការាជរដ្ឋាភិបាល និងរៀបចំឡើងក្នុងគោលបំណង៖ ១) ដើម្បីបង្កើនការយល់ដឹងអំពីសីលធម៌សង្គម ចំណេះដឹង បំនិនជីវិត ដំណើរជីវិត តួនាទីរបស់ភរិយា និងតួនាទីរបស់ឪពុកម្តាយ ។ ចំណេះដឹងទាំងនេះអាចយកទៅអនុវត្តក្នុងគ្រួសារ ប្រជាពលរដ្ឋរស់នៅប្រកបដោយការគោរពគ្នាទៅវិញទៅមក ។ សមាជិកគ្រប់រូបក្នុងគ្រួសារមាន សីលធម៌ល្អ នាំឱ្យកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ ដូច្នេះពួកគេមានពេលវេលាគ្រប់គ្រាន់ បង្កើនប្រាក់ចំណូលក្នុងគ្រួសារថែមទៀតផង។ សមាសភាពអញ្ជើញចូលរួមក្នុងអង្គវេទិកាផ្សព្វផ្សាយរួមមាន ប្រធានក្រុមប្រឹក្សាឃុំ អ្នកទទួលបន្ទុកកិច្ចការនារី​ និងកុមារឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងបុរស ស្រ្តីសរុបចំនួន ២៣៧រូប (ស្រី្ត ១៦៤រូប)។

កិច្ចប្រជុំបណ្ដាញការងារយេនឌ័រថ្នាក់ក្រោមជាតិ

កិច្ចប្រជុំបណ្ដាញការងារយេនឌ័រថ្នាក់ក្រោមជាតិ

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ១០កើត  ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០នេះ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំកិច្ចប្រជុំ បណ្ដាញការងារយេនឌ័រថ្នាក់ក្រោមជាតិ ប្រចាំឆមាសទី១ ក្រោមអធិបតី លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្លោម គឹមឡន សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) ។   កិច្ចប្រជុំនេះមានគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ទាក់ទងទៅនឹងការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី តាមមន្ទីរវិស័យដោយមានសមាសភាពចូលរួមជាង ៤០ (ស្រី្ត ៣៥នាក់) ។   មន្ទីរតាមវិស័យនីមួយៗ បានធ្វើការពិភាក្សាលើបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងអង្គភាព។ តារាងតាមដានភាពរីកចម្រើនស្ត្រីធ្វើសេចក្តីសម្រេចចិត្តនៅតាមមន្ទីរវិស័យត្រូវបានរៀបចំ ។

ការប្រមូលទិន្នន័យនិងវិភាគយេនឌ័រតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំដូង  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ការប្រមូលទិន្នន័យនិងវិភាគយេនឌ័រតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖ ការប្រមូលទិន្នន័យ និងវិភាគយេនឌ័រតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំដូង  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានធ្វើឡើងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០  ដែលមានការចូលរួមពីមន្រ្តីមកមន្ទីកិច្ចការនារីខេត្ត អភិបាលរងស្រុក និងមន្រ្តីសាលាស្រុក លោកមេឃុំ  មេភូមិ និងប្រជាពលរដ្ឋបានទទួលដីសម្បទានសង្គមកិច្ច សរុបចំនួន ៣១១នាក់ (ស្រី្ត ២៥០នាក់)។   ការប្រមូលទិន្នន័យនេះមានគោលបំណងដូចខាងក្រោម៖ ១-  ស្វែងរកពីតម្រូវការចាំបាច់ផ្នែកយេនឌ័ររបស់ប្រជាពលរដ្ឋ ពីព្រោះបុរស និងស្រ្តីមានតម្រូវការខុសៗគ្នា ២-  ស្វែងរកជម្រើសផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ និងលើកអនុសាសន៍

វេទិកាផ្សព្វផ្សាយស្តីពីសីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ ដល់ ប្រជាពលរដ្ឋតាមសហគមន៍

វេទិកាផ្សព្វផ្សាយស្តីពីសីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ ដល់ ប្រជាពលរដ្ឋតាមសហគមន៍

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ចំនួន១៨៥នាក់ (ស្រី្ត ១១៨នាក់)  មកពីឃុំព្រះដំរី និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំបានចូលរួមវេទិកាស្តីពី សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ ក្រោមអធិបតីភាពរបស់លោកជំទាវ លំ គន្ធារី អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ។ វេទិកានេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលមានគោលបំណងសីលធម៌សង្គម៖ បង្កើនចំណេះដឹងអំពីសីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ បង្កើនការយល់ដឹងពីតួនាទីរបស់ឪពុកម្តាយ តួនាទីរបស់បុត្រធីតា សីលធម៌សុជីវធម៌ក្នុងការរស់នៅ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយនូវបញ្ហា ដែលកើតមានក្នុងសហគមន៍ និងមានការរស់នៅប្រកបដោយសុត្ថិភាព។

វេទិកាផ្សព្វផ្សាយស្តីពី  ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ  ការរំលោភសេពសន្ថវៈ ការជួញដូរ

វេទិកាផ្សព្វផ្សាយស្តីពី ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ ការជួញដូរ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖ នៅថ្ងៃទី ២៣-២៥ ខែមិថុនា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ ចំនួន១៧០នាក់ (ស្រី្ត ១១០នាក់)  មកពីឃុំព្រះដំរី និងឃុំរុងរឿងស្រុកស្ទោងខេត្តកំពង់ធំ បានចូលរួមវេទិកាផ្សព្វផ្សាយស្តីពី  ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ  ការរំលោភសេពសន្ថវៈ ការជួញដូរ ដែររៀបចំដោយ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ វេទិកានេះទទួលការឧបត្ថម្ភពីរាជរដ្ឋភិបាលកម្ពុជា និងធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ លំ គន្ធារី អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ មានគោលបំណងដូចខាងក្រោម  ៖ 1- ផ្សព្វផ្សាយពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ 2- ការរំលោភសេពសន្ថវៈ 3- ផ្សព្វផ្សាយពីច្បាប់ទប់ស្កាត់ការជួញដូរ 4- ផ្សព្វផ្សាយពីផលប៉ះពាល់នៃអំពើង្សាក្នុងគ្រួសារ ប្រជាពលរដ្ឋបានយល់ដឹងពីសិទិ្ធរបស់ខ្លួន និងផលប៉ះពាល់នៃអំពើហិង្សាមកលើពួកគាត់ កូនៗ និងសហគមន៍។ ពួកគាត់បានចូលរួមឆ្លើយសំណួរចម្លើយក្នុងវេទិការតាមសហគមន៍ និងបានសំណូមពរចុះផ្សព្វផ្សាយឲ្យបានញឹកញាប់។

ការផ្សព្វផ្សាយអប់រំក្មេងវ័យជំទង់អាយុ១២ឆ្នាំ ដល់ ១៤ឆ្នាំ និងអ្នកចិញ្ចឹមបីបាច់ នៅ ភូមិកកោះ

ការផ្សព្វផ្សាយអប់រំក្មេងវ័យជំទង់អាយុ១២ឆ្នាំ ដល់ ១៤ឆ្នាំ និងអ្នកចិញ្ចឹមបីបាច់ នៅ ភូមិកកោះ

មន្ទីរកិច្ចការនារីខេត្តកំពង់ចាម៖   នៅថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអប់រំក្មេងវ័យជំទង់អាយុ១២ឆ្នាំ ដល់ ១៤ឆ្នាំ និងអ្នកចិញ្ចឹមបីបាច់ នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអ្នកចូលរួមសរុបចំនួន ៤២នាក់ (ស្រី្ត ៣៨នាក់) ប្រុស ៤នាក់  ។   កិច្ចប្រជុំនេះមានគោលបំណងចំនួន ០៤គឺ ៖ ១. លើកកម្ពស់ការយល់ដឹង និងការយល់ចិត្តក្នុងចំណោមអ្នកចិញ្ចឹមបីបាច់ក្មេងវ័យជំទង់ ២. ផលប៉ះពាល់នៃអំពើហិង្សាលើក្មេងជំទង់ ៣. លើកកម្ពស់ការបើកចិត្តទូលាយ ពីអ្នកចិញ្ចឹមបីបាច់ត្រូវមានទំនាក់ទំនងល្អក្នុងគ្រួសារជាមួយកូនៗ ពិសេសកូនក្នុងវ័យជំទង់ ៤. ស្វែងយល់ពីការទំនាក់ទំនងក្នុងការណាត់ជួបដៃគូទាំងវិជ្ជមាន និងអវិជ្ជមានរបស់ក្មេងវ័យ ជំទង់ និងចេះផ្តល់ឱកាសដល់ពួកគាត់ប្រសិនបើពួកគាត់មានការខុសឆ្គង