ជាមួយអ្នកតំណាងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា

ជាមួយអ្នកតំណាងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា

មន្ទីរកិច្ចការនារីខេត្តរតនគីរី៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា គ.ស២០២០ ថ្នាក់ដឹកនាំមន្ទីរកិច្ចការនារី បានជួបសម្ភាសន៍ជាមួយអ្នកតំណាងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅកម្ពុជា ។   កិច្ចប្រជុំនេះមានគោលបំណង៖ – កំណត់បញ្ហា និងលំនាំពាក់ព័ន្ធនានា រួមទាំងឬសគល់ដើមហេតុនៃអំពើហិង្សា – ធ្វើការវិភាគផ្លូវច្បាប់ វិភាគទៅលើការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះករណីទាំងនេះ – កំណត់គំរូដែលមានលទ្ធផលជាវិជ្ជមានកន្លងមក។

ការចិញ្ចឹមកូនតាមបែបវិជ្ជមាន

ការចិញ្ចឹមកូនតាមបែបវិជ្ជមាន

មន្ទីរកិច្ចការនារីខេត្តរតនគីរី៖ នៅថ្ងៃពុធ​​ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០  មន្រ្តីជំនាញរបស់មន្ទីរកិច្ចការនារីខេត្តរតនគីរី បានរៀបចំផ្សព្វផ្សាយស្ដីពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន ក្រោមប្រធានបទការប្រាស្រ័យទាក់ទងក្នុងគ្រួសារ ដល់ប្រជាពលរដ្ឋនៅតាមភូមិ នៅក្នុងស្រុកលំផាត់ និងស្រុកអូរជុំ ។ ការផ្សព្វផ្សាយនេះមានគោលបំណង ចង់ឱ្យសមាជិកនៅក្នុងគ្រួសារ ចេះចែករំលែកព័ត៌មាន ឱ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ ក៏ដូចជាមួយអ្នកដ៏ទៃ ដែលនៅជុំវិញខ្លួន ។ កុមាររៀន អ្វីល្អ អ្វីមិនត្រឹមត្រូវ និងទទួលការស្រលាញ់ ពីមនុស្សនៅជុំវិញខ្លួនរបស់ពួកគេ សង្កេតមើលពីការប្រាស្រ័យទាក់ទង របស់ជនគំរូ ដូចជា ឪពុកម្តាយ ពូមីង បងប្អូន ៕

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖   មន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គមនៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ក្រោមអធិបតីយភាព លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រី  សួស  សំអូន សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំ ថ្នាក់ដឹកនាំឃុំជាស្រ្តី  អ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ  ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក  សរុប ២០នាក់ (ស្រី្ត ១៩នាក់)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ ២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម ៣-យល់ដឹងអំពីសុខភាពបន្តពូជ  សុខភាពផ្លូវភេទ ៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ សម្រាប់កុមារ និងសម្រាប់មនុស្សចាស់ ៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការការចម្លងមេរោគអេដស៏ពីម្តាយទៅកូន។ ព្រមទាំងធ្វើការណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ចូលរួមយកចិត្តទុកដាក់កុំមានការធ្វេសប្រហែសក្នុងការថែរក្សាអនាម័យ និងរក្សា គម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ទាំងអស់គ្នា។   នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០។

សិក្ខាសាលាស្ដីពី ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ

សិក្ខាសាលាស្ដីពី ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ

មន្ទីរកិច្ចការនារីខេត្តប៉ៃលិន៖   សិក្ខាសាលាស្ដីពី ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ បានរៀបចំឡើងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង និង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៤ ព្រមទាំងមេភូមិ និងអនុភូមិសរុបចំនួន ៤០នាក់ (ស្រ្តី២៤នាក់) ។   សិក្ខាសាលានេះមានគោលបំណង៖ 1- លើកកម្ពស់ការយល់ដឹងជាទូទៅ ពីបញ្ហាដែលទាក់ទងនឹងអំពីហិង្សាក្នុងគ្រួសារ ប្រទូស្តកេរ្តិ៍ភេទ ការរំលោភសេពសន្ថវៈលើស្រ្តី និងកុមារ 2- ដើម្បីឱ្យថ្នាក់ដឹកនាំមូលដ្ឋានទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែម ហើយចូលរួមអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។   នៅថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែសីហា គ.ស២០២០ ។

ពិធីប្រគល់ទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងអំឡុងពេលកូវីដ-១៩

ពិធីប្រគល់ទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងអំឡុងពេលកូវីដ-១៩

មន្ទីរកិច្ចការនារីខេត្តរតនៈគីរី៖   ថ្នាក់ដឹកនាំរបស់មន្ទីរកិច្ចការនារីខេត្ត  បានចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ  ក្នុងអំឡុងពេលកូវីដ-១៩  នៅស្រុកអណ្ដូងមាស  និងស្រុកអូរយ៉ាដាវ  ដែលមានអ្នកចូលរួមសរុបចំនួន ៤០នាក់ ( ស្រ្តី១៤នាក់) ។ សម្ភារៈដែលចែកជូនមាន៖ ម៉ាស75ប្រអប់  អាកុល100ម.ល ចំនួន 355ដប សាប៊ូ  2800ដុំ ផ្លិត280 ផ្ទាំងរូបភាពផ្សព្វផ្សាយ1000សន្លឹក កូនសៀវភៅសម្រាប់អ្នកផ្ដល់សេវា75ក្បាល កាបូប 280 ។ សម្ភារៈទាំងអស់នេះនឹងត្រូវប្រើដើម្បីធ្វើការផ្សព្វផ្សាយ តាមភូមិឃុំ ដើម្បី៖   បង្កើនការយល់ដឹងដល់អ្នកផ្ដល់សេវា និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាជម្ងឺកូវីដ-19 និងវិធីការពារ ។ ផ្សព្វផ្សាយពីសេវាឆ្លើយតបទាន់ហេតុការណ៍ជួយជនរងគ្រោះដោយអំពើហិង្សទាក់ទងនឹងយេនឌ័រ ក្នុងកំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ-19 នេះ ។   នៅថ្ងៃសុក្រ ៣រោច និងថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ និងថ្ងៃទី១០ ខែសីហា គ.ស២០២០។

ការផ្សព្វផ្សាយអប់រំស្ដីពី ការទប់ស្កាត់ការជួញដូរស្រី្ត-កុមារ និងការចំណាកស្រុកដោយសុវត្ថិភាព

ការផ្សព្វផ្សាយអប់រំស្ដីពី ការទប់ស្កាត់ការជួញដូរស្រី្ត-កុមារ និងការចំណាកស្រុកដោយសុវត្ថិភាព

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ៖   មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំការផ្សព្វផ្សាយអប់រំស្ដីពី ការទប់ស្កាត់ការជួញដូរស្រី្ត-កុមារ និងការចំណាកស្រុកដោយសុវត្ថិភាព ក្នុងគោលបំណង៖   (១) លើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរស្រ្តី-កុមារ (២) របៀបនៃការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការយល់ដឹងពីស្ថានភាពនិងក្រុមមុខសញ្ញាដែលងាយរងគ្រោះដោយការរំលោភសេពសន្ថវ: (៣) មធ្យោបាយនៃការរំលោភសេពសន្ថវៈដល់សហគមន៍ ។   លើសពីនេះមន្ទីរកិច្ចការនារីខេត្តបានបន្តផ្សព្វផ្សាយបន្ថែម ពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។  មន្ទីរកិច្ចការនារីក៏បានធ្វើការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅតាមសហគមន៍ ដោយមន្ទីរបានធ្វើការផ្សព្វផ្សាយដល់ភូមិគោលដៅចំនួន ៣០ភូមិ ស្មើនឹង ១៨ឃុំ ក្នុងក្រុងស្រុកទាំង៥ ទូទាំងខេត្តឧត្តរមានជ័យ ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន ២៤៣០នាក់ (ស្រី្ត ១៦៣០នាក់) ។   ថ្ងៃពុធ ១រោច ដល់ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥-០៧ ខែសីហា ឆ្នាំ២០២០ ។

ការផ្តល់អំណោយដល់គ្រួសារស្រ្តីក្រីក្រងាយរងគ្រោះ របស់ UNFPA

ការផ្តល់អំណោយដល់គ្រួសារស្រ្តីក្រីក្រងាយរងគ្រោះ របស់ UNFPA

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖ នៅថ្ងៃទី៣១ កក្កដា និង៦សីហា ឆ្នាំ២០២០  លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្ដាល និងក្រុមការងារស្រុកខ្សាច់កណ្ដាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ ។ ក្រុមការងារក៏បាននាំយកអំណោយដែលឧបត្ថម្ភដោយ អង្គការUNFPA សម្រាប់ស្រ្តីងាយរងគ្រោះ គ្រួសារស្រ្ដីក្រីក្រ  និងស្រ្តីចាស់ជរា ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុស កូវីដ-១៩ ។ ក្នុង១គ្រួសារទទួលបានអំណោយ ១កញ្ចប់  រួមមាន៖ ក្រម៉ា២ ច្រាស់ដុសធ្មេញ១ ជែលលាងដៃ១ដប សារ៉ុង២ សាប៊ូបោកខោអាវ២កញ្ចប់ សាប៊ូដុះខ្លួន Protex  និង សាប៊ូLux២ដុំ ។ ក្រុមការងារបានជួយថវិកាបន្ថែមពីលើចំនួន ៥០,០០០៛ ផងដែរ។

ការសួរសុខទុក្ខអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

ការសួរសុខទុក្ខអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   មន្ទីរកិច្ចការនារីខេត្ត បានសហកាជាមួយរដ្ឋបាលស្រុកខ្សាច់កណ្ដាល អង្គការចិត្តសង្គម អន្តរវប្បធម៌(TPO) ដើម្បីសួរសុខទុក្ខ ប្រឹក្សាយោបល់ ពីសំណាក់គ្រួសារនៃអ្នកជំងឺ និង ពិនិត្យពីស្ថានភាពការវិវត្តរបស់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ចំនួន ៣នាក់ ។ អ្នកប្រឹក្សា និងគ្រូពេទ្យចិត្តសាស្រ្ត បានណែនាំពីរបៀប៖   (១) ថែទាំអ្នកជំងឺដោយសេចក្តីអត់ធ្មត់ ផ្តល់ថ្នាំឱ្យបានទៀងទាត់ លើកទឹកចិត្តអ្នកជំងឺ (២) អ្នកថែរក្សាផ្ទាល់ ពីវីធីសាស្រ្តថែទាំសុខាភាពផ្លូវចិត្តរបស់ខ្លួន (៣) ការសម្គាល់សញ្ញាគ្រាដំបូងដែលបញ្ជាក់ថាអ្នកជំងឺនឹងធ្វើទុក្ខខ្លាំង (៤) របៀបស្វែងរកជំនួយនៅជិតខ្លួន។   ការសួរសុខទុក្ខនេះមានការចូលរួមពី មន្រ្តីរបស់សុខាភិបាលស្រុក ក្រុមប្រឹក្សាឃុំការិយាល័យសង្គមកិច្ចស្រុក មេឃុំ  នារីឃុំ នាយប៉ុស្តិ៍  ។   ថ្ងៃព្រហស្បតិ៍  ២រោច  ខែស្រាពណ៌  ឆ្នាំជូត  ទោលស័ក  ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី  ៦ ខសីហា    ឆ្នាំ២០២០ ។

វគ្គបណ្តុះបណ្តាលស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាគ្រប់ទម្រង់លើស្រ្តីនិងកុមារ

វគ្គបណ្តុះបណ្តាលស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាគ្រប់ទម្រង់លើស្រ្តីនិងកុមារ

មន្ទីរកិច្ចការនារីខេត្តព្រៃវែង៖   មន្ទីរកិច្ចការនារីខេត្តព្រៃវែង បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងកុមារ ដល់ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីយភាពរបស់ លោកស្រី ងិន ពៅ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែង និងលោកស្រី ឃិន ម៉ាច អភិបាលរងនៃគណៈអភិបាលស្រុកកំចាយមារ និងចូលរួមពី មន្រ្តីមន្ទីរកិច្ចការនារីខេត្តចំនួនអ្នកចូលរួម សរុប ២៣ នាក់។   អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្សេងទៀតលើស្ត្រី និងកុមារ ដើម្បីឱ្យពួកគេរៀបចំផែនការសកម្មភាព ផ្សព្វផ្សាយនៅតាមមូលដ្ឋាន។   កិច្ចប្រជុំនេះធ្វើនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ សាលាស្រុកកំចាយមារ ខេត្តព្រៃវែង។

កិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់

កិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖   ប្រធាន មន្ទីរកិច្ចការនារីខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សា  ពង្រឹងវិធានការទប់ស្កាត់  និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់  នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត  ក្រោមអធិបតីភាពលោកជំទាវ  ឯក  សុវណ្ណភារៈ  អភិបាលរងនៃគណៈអភិបាលខេត្ត   និងជាអនុប្រធានអចិន្ត្រៃយ៍គ.ខ.ប.ជ។   កិច្ចប្រជុំនេះមានការចូលរួមពី លោក  លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ  និងអាជ្ញាធរច្រកព្រំដែនអន្តរជាតិបាវិត  វត្តមានសរុប  ២០ នាក់  (ស្រី្ត ៨នាក់) ។ កិច្ចប្រជុំនេះមានគោលបំណង  ពិភាក្សាពង្រឹងវិធានការទប់ស្កាត់  និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់  និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការវិលត្រឡប់  និងនីតិវិធីនៃការគ្រប់គ្រងលំហូរពលករឆ្លងកាត់ព្រំដែនដែលព្យាយាមឆ្លងដែនទៅមកដោយខុសច្បាប់  ព្រមទាំងផ្សព្វផ្សាយពីវិធានការលេខ  ១៣៩៦  ស.ជ.ណ. របស់ក្រសួងមហាផ្ទៃផងដែរ។   ថ្ងៃចន្ទ  ៧កើត  ខែស្រាពណ៍  ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី  ២៧  ខែ  កក្កដា ឆ្នាំ២០២០ ។