វគ្គពង្រឹងសមត្ថភាពស្តីពី ការលេីកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

វគ្គពង្រឹងសមត្ថភាពស្តីពី ការលេីកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖   ថ្នាក់ដឹកនាំឃុំ  អ្នកទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារឃុំ  ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម នៅសាលាស្រុក  រមាសហែក  ខេត្តស្វាយរៀង  កាលពីថ្ងៃទី០២  ខែមិថុនា  ឆ្នាំ២០២០  ។   វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖ ១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ ២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម ៣-យល់ដឹងអំពីសុខភាពបន្តពូជ  សុខភាពផ្លូវភេទ ៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភសម្រាប់កុមារ និងសម្រាប់មនុស្សចាស់ ៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។   លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រី  កែវ  សោភ័ណ  អភិបាលរងស្រុករមាសហែក បានចូលរួមជាគណៈធិបតីក្នុងវគ្គបណ្តុះបណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន 19នាក់ ។

មន្រ្តី ឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែងទទួលការពង្រឹងសមត្ថភាពស្តីពី ការអប់រំសុខុមាលភាពសង្គម

មន្រ្តី ឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែងទទួលការពង្រឹងសមត្ថភាពស្តីពី ការអប់រំសុខុមាលភាពសង្គម

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖   វគ្គបណ្តុះបណ្តាលស្តីពីការអប់រំសុខុមាលភាពសង្គមប្រកបដោយសមធម៌យេនឌ័រជូន ដល់មន្រ្តីពាក់ព័ន្ធនៅឃុំ សង្កាត់ និងក្រុង ស្រុក នៅសាលប្រជុំសាលាក្រុង និងស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង ជួយស្ត្រី និងក្មេងស្រី ឱ្យយល់ដឹងពីសិទ្ធិ ការទទួលបានការគ្រប់គ្រង លើអចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្បៈក្នុងការរស់នៅប្រកបដោយសមធម៌។   នេះជាឱកាសដល់សិក្ខាកាមយល់ដឹងបន្ថែម និងមានយោបល់ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ពីការអនុវត្តសកម្មភាពដែលទាក់ទងទៅនឹងប្រធានបទខាងលើ។ ចំណេះដឹងទាំងនេះមានសារៈប្រយោជន៍ដល់ពួកគាត់សម្រាប់អនុវត្តក្នុងតួនាទីការងារ និងក្នុងគ្រួសារ ព្រមទាំងផ្សព្វផ្សាយដល់គ្រួសារនៅតាមសហគមន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។   សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលរងក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ប្រធាន និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់សរុបចំនួន២៣២ រូប(ស្រី្ត១០១រូប)។   វគ្គបណ្តុះបណ្តាលនេះជាកិច្ចសហការរវាងរដ្ឋបាលក្រុង ស្រុក ជាមួយនឹងមន្ទីរកិច្ចការនារីខេត្ត កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០ និងទទួលបានការឧបត្ថម្ភ និងគាំទ្រថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយតួនាទីភារៈកិច្ចរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ  ខេត្តរតនគិរី

កិច្ចប្រជុំផ្សព្វផ្សាយតួនាទីភារៈកិច្ចរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តរតនគិរី

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖   សមាជិកក្នុងក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ  (GVB Working Group) ខេត្តរតនគិរី  មានដូចជា លោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  លោកស្រីអនុប្រធានមន្ទីរ  លោកស្រីប្រធាន  អនុប្រធានការិយាល័យជំនាញ  ក្នុងមន្ទីរកិច្ចការនារីខេត្ត  ដែល  បានចូលរួមកិច្ចប្រជុំតាមរយៈកម្មវិធីZOOM (អនឡាញ)  ។   កិច្ចប្រជុំមានគោលបំណង ដូចខាងក្រោម៖ ១.  ជម្រាបជូនអំពីគោលបំណងនៃការបង្កើតក្រុមការងារ ២.  ប្រកាសសមាសភាពរបស់ក្រុមការងារ  និងតួនាទី  ភារកិច្ច ៣.  គោលការណ៍ និងគុណតម្លៃរបស់អ្នកផ្តល់សេវា  និងពិភាក្សាអំពីជំហ៊ានត្រូវអនុវត្តបន្ដ។   កិច្ចប្រជុំនេះមាន អ្នកចូលរួមប្រមាណ៤០នាក់  អញ្ចើញមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងដឹកនាំដោយមន្រ្តីជំនាញរបស់ក្រសួងកិច្ចការនារី សហការជាមួយប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី  និងកុមារខេត្តរតនគិរី ។ ក្រសួងកិច្ចការនារីជាភាគីគាំទ្របច្ចេកទេស ចំណែកថវិការឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី #DFAT តាមរយៈកម្មវិធី  #ACCESS ។ អង្គការឃែរអន្តរជាតិប្រចាំប្រទេស កម្មវិធី #CARE គម្រោងសេវាសុវត្ថិភាពសម្រាប់ជនជាតិដើមភាពតិច #SSMP ក៏បានចូលរួមអនុវត្តផងដែរ។ កិច្ចប្រជុំធ្វើនៅថ្ងៃសុក្រ …

ពិធីចែកម៉ាសដល់កម្មការិនីរោងចក្រដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ពិធីចែកម៉ាសដល់កម្មការិនីរោងចក្រដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

មន្ទីកិច្ចការនារីខេត្តកណ្តាល៖   ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកស្រី  ជុំ  ស៊ីណាត  ព្រមទាំង មន្ទីរ ជុំវិញខេត្ត  និងអជ្ញាធរក្រុងតាខ្មៅ  បានអមដំណើរលោកជំទាវ  ហ៊ុន  កុសនី  អភិបាលរងខេត្តកណ្តាល  ដើម្បីប្រគល់ម៉ាស និងសាប៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ។   អំណោយទាំងនេះនឹងចែកជូនដល់កម្មករ កម្មការិនី ចំនួន ២៥០នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ ក្រុមហ៊ុន Gawon Apparel CO.,LTD ដែលស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្នុងម្នាក់ៗ ទទួលបាន សាប៊ូ១ដុំ និងម៉ាសចំនួន២ (ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន) ។   លោកជំទាវបានលើកឡើងពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់  និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩…

ពិធីចែកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ

ពិធីចែកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ

មន្ទីរកិច្ចការនារីខេត្តព្រៃវែង៖ ពិធីចែកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ   ចាស់ជរាគ្មានទីពឹង ពិការ បានទទួលអំណោយមនុស្សធម៌តាមរយៈ មន្ទីរកិច្ចការនារីខេត្តព្រៃវែងដល់ប្រជាពលរដ្ឋនៅស្រុកពោធិ៍រៀង ដើម្បីចូលរួមជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយមនុស្សធម៌ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានដូចជា មុង ភួយ កន្ទេល អង្ករ មី ត្រីខ និងថវិកាសរុប ១៧៣ ៨៤៩ ៤០០៛។   លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងមានប្រសាសន៍ផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋដូចខាងក្រោម៖ “សូមចេះការពារខ្លួនពីការឆ្លងវីរុសកូវីដ-19 ។ គ្រួសារនីមួយៗគួរបន្ថែមមុខរបរ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងរស់នៅមានអនាម័យជាប្រចាំ។  ជាពិសេសបងប្អូនស្រ្តី បើមានបញ្ហាសុខភាព ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ចៀសវៀងទៅរកពេទ្យបុរាណដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមការងារ និងពិសេសរាជរដ្ឋាភិបាលកម្ពុជា។ លោកមិនទុកប្រជាពលរដ្ឋឱ្យនៅឯកោ និងភាពអត់ឃ្លាននោះទេ ។ បើទោះស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ ។”   ពិធីចែកអំណោយនេះមានការចូលរួមពី មន្រ្តីមន្ទីរកិច្ចការនារី ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ អាជ្ញាធរពាក់ពន្ធ័និង ប្រជាពលរដ្ឋ…

ពិធីសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីត្បាញកន្ទេល ផ្អាវ

ពិធីសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីត្បាញកន្ទេល ផ្អាវ

មន្ទីរកិច្ចការនារីខេត្តសៀមរាប៖   នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ២០២០ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តយស និងលោកជំទាវ ស៊ិន ណម ប្រធានប្រតិបត្តិព្រមទាំងក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តសៀមរាប ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីត្បាញកន្ទេល ផ្អាវ ។   ក្នុងឱកាសនោះដែរ ក្រុមការងារបានផ្សព្វផ្សាយវិធីការពារជំងឺកូវីដ១៩ លើកកម្ពស់អនាម័យ ដល់កូនៗនិងជុំវិញផ្ទះសម្បែង គោរពតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ល។ ពិធីសំណេះសំណាលធ្វើនៅភូមិ កំពេញរាជ ភូមិសំរោង និងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ សរុប ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេះ សារុង១ និងថវិកា ២០,០០០រៀល។

វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន

វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន

មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ៖   វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន ដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ទាំង៨ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមកិច្ចសហការណ៍ជាមួយការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងរដ្ឋបាលខណ្ឌ៧មករា ។   វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឆ្លុះបញ្ចាំងពី ការចិញ្ចឹមបីបាច់ដែលពួកគាត់បានធ្លាប់ឆ្លងកាត់ផ្ទាល់កាលនៅកុមារភាព និងដើម្បីឱ្យពួកគាត់ពិចារណា អំពីវិធីសាស្រ្តដែលពួកគាត់បានប្រើក្នុងការចិញ្ចឹមកូននាពេលបច្ចុប្បន្ន។ ព្រមទាំងពួកគាត់ដឹងថា ការប្រៀនប្រដៅកូនបែបអវិជ្ជមាន ដោយការរំលោភបំពាន នឹងបង្កផលប៉ះពាល់យ៉ាងច្រើន ដល់ការវិវឌ្ឍន៍របស់កូនពិតប្រាកដមែន ។   អ្នកចូលរួម ចំនួន ៤៧នាក់ (ស្រី្ត ៣៧នាក់) បានយល់ដឹងកាន់តែច្បាស់អំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដោយបានបញ្ចេញនូវមតិយោបល់យ៉ាងផុលផុស ។ ពួកគាត់បេ្តជ្ញាថានឹងយកនូវចំណេះដឹងដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរថែមទៀត។ ចំពោះវគ្គអប់រំផ្សព្វផ្សាយនេះទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលសាលា ខណ្ឌ៧មករា និងធ្វើឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលាខណ្ឌ៧មករា។

ពិធីសំណេះសំណាល និងចែកម៉ាស សាប៊ូលាងដៃ ដល់កម្មករ កម្មការនី

ពិធីសំណេះសំណាល និងចែកម៉ាស សាប៊ូលាងដៃ ដល់កម្មករ កម្មការនី

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   ដើម្បីចូលរួមពង្រឹងក្នុងការការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ លោកស្រី  ជុំ  ស៊ីណាត  បាន អមដំណើរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ បានចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការនី ចំនួន ២២១នាក់ កំពុងបម្រើការងារក្នុងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ឌឹ ប៊ែកសាក់ ឯ.ក (The Bagsac Co.LTD) ។   សូមបញ្ជាក់ថា ក្នុងការចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការិនីទាំង ២២១នាក់ ក្នុងម្នាក់ទទួលបានសាប៊ូ១ដុំ និងម៉ាសចំនួន២ (ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន)។ ពិធីសំណេះសំណាលនេះ ធ្វើនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និង ខ្វះខាតស្បៀង

ពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និង ខ្វះខាតស្បៀង

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖   ដើម្បីចូលរួមពង្រឹងក្នុងការការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចុះជួយសង្កាត់តាខ្មៅ ។ ក្រុមការងារ ដឹកនាំដោយលោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយអជ្ញាធរភូមិ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់តាខ្មៅ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រី ក្រ ខ្វះខាតស្បៀងចំនួន ៤៦គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។   ក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន១០គីឡូក្រាម មីចំនួន ១កេស ម្សៅសាប៊ូចំនួន១កញ្ចប់ និងម៉ាសចំនួន១០។  លោកស្រីប្រធានមន្ទីរបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ អំពីវិធីសាស្ត្រក្នុងការបង្ការ និងទប់ស្កាត់  និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។   យើងទាំងអស់គ្នា ត្រូវតែលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬទឹកអាកុលជាដើម ជាពិសេសត្រូវពាក់ម៉ាសជានិច្ច ដើម្បីរក្សាសុខភាពឱ្យបានល្អ។…

សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន

សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន

សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី នៅម៉ោង ៣-៦ រសៀល ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆា្នំ២០១៥ នៅសួនច្បារមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។