មន្ទីរកិច្ចការនារីខេត្តរតនគិរី៖ កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ ។ ជនជាតិភាគតិចមួយចំនួនរៀបការនៅអាយុ ១០ ទៅ ១២ឆ្នាំ។ ការរៀបការវ័យក្មេងមានបញ្ហាប្រឈមមួយចំនួនដូចជា៖ (1) ចំណេះដឹងទាបធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តដើម្បីរៀបចំគ្រួសារមួយឱ្យមានសុភមង្គល។ (2) ប្រឈមនឹងមានកូនច្រើន ប៉ះពាល់ដល់សុខភាពម្តាយនិងទារក ដោយសារពុំមានផែនការគ្រួសារច្បាស់លាស់។ (3) អំពើហិង្សាក្នុងគ្រួសារ រួមមានហិង្សាផ្លូវកាយ ផ្លូវអារម្មណ៍ ផ្លូវភេទ និងសេដ្ឋកិច្ច។ ខេត្តរតនគិរីមានជនជាតិដើមភាគតិចចំនួន ៨ ជនជាតិ ដូចជា ទំពួន,គ្រឹង,ចារ៉ាយ,ព្រៅ, កាវែត, កាចក់, លុន, និងភ្នង។ មន្ទីរកិច្ចការនារខេត្តរត:គីរី នឹងសហការជាមួយ អង្គការ UNICEFដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ បញ្ហាប្រឈមក្នុងការផ្សព្វផ្សាយមានដូចជា៖ -ការផ្សព្វផ្សាយនៅតាមភូមិឃុំមិនទាន់បានទូលំទូលាយ -ត្រូវប្រើភាសាជនជាតិដើមភាគតិចដើម្បីទំនាក់ទំនងគ្នា។ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ បានចូលរួមយ៉ាងសកម្មដើម្បីជួយបកប្រែភាសារបស់ពួកគាត់។ -ពួកគាត់មានវប្បធម៌ប្រពៃណីខុសៗគ្នា ដូច្នេះយើងត្រូវរៀនពីពួកគាត់អោយបានច្រើន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី ដែលមានអ្នកចូលរួមចំនួន ១០នាក់ (ស្រី០៨នាក់)…