សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន
សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ
សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ
អាហាររូបករណ៍សម្រាប់សិស្សស្រី ថ្នាក់បរិញ្ញាបត្រសិក្សានៅសហរដ្ឋអាមេរិក ក្រោមកម្មវិធី SHECAN. ផុតកំណត់ទទួលពាក្យ៖ ១ វិច្ឆិកា ២០១៨ សម្រាប់ព័ត៌មានលម្អិត សូមចុចតំណរភ្ជាប់ខាងក្រោម៖ https://www.shecan.global/become-a-scholar.html
អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក! World Press Freedom Day 2016 #WPFD2016 ក្នុងឱកាសនៃទិវានេះ ក្រសួងកិច្ចការនារី សូមបង្ហាញការគាំទ្រឲ្យមានការទទួលបានព័ត៌មានស្មើភាពគ្នារវាងបុរស និងស្ត្រី។ លើសពីនេះក្រសួងសូមគាំទ្របណ្តាញព័ត៌មានដែលមិនរើសអើង និងមិនបន្តរក្សាផ្នត់គំនិតដែលរើសអើងលើស្ត្រី និងក្មេងស្រី។
ក្រសួងកិច្ចការនារី សម្ដែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្ដាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គមផង និងផ្ដល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ស្ត្រីអាស៊ាន” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ ព័ត៌មានទូទៅ ឈ្មោះគម្រោង៖ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ ដឹកនាំគម្រោង៖ ក្រសួងកិច្ចការនារី និង ESCAP ទីតាំងអនុវត្ត៖ រាជធានីភ្នំពេញ (តាមប្រព័ន្ធអនឡាញ) ប្រើប្រាស់ភាសា៖ ខ្មែរ រយៈពេល៖ ចាប់ពីខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមគោលដៅ៖ ស្ត្រីនៅជនបទ និងតំបន់ទីក្រុង ១. សេចក្តីផ្តើម ក្រសួងកិច្ចការនារី (MoWA) មានចក្ខុវិស័យ ធានាឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នា ស្របតាមច្បាប់ ជាពិសេសស្រ្តីនិងក្មេងស្រី ទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចការសង្គម មានភាពអង់អាចនិងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដោយស្មើភាពគ្នាជាមួយបុរសនិងក្មេងប្រុស ដើម្បីធានាបាននូវភាពម្ចាស់លើខ្លួនឯងនិងមានសុខមាលភាពពេញលេញនៅក្នុងគ្រួសារ និងសង្គមជាតិ។ ក្រសួងកិច្ចការនារី មានបេសកម្មក្នុងការដឹកនាំ ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងដំណើរឆ្ពោះទៅសម្រេចសមភាពយេនឌ័រនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី និងក្មេងស្រីគ្រប់រូបភាពក្នុងសង្គម ។ ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍភាពជាសហគ្រិនរបស់ស្រ្តី ជាផ្នែកសំខាន់មួយ ដើម្បីឈានទៅរកសមភាពយេនឌ័រនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២១នេះ ស្ថិតក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី របស់ក្រសួងកិច្ចការ-នារី បានសហការជាមួយគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិ បង្កើតភាពជាដៃគូជាមួយសហគ្រាសសង្គម ស៊ី…
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍