អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី ១៣-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦
អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី ១៣-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦
អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី ១៣-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦
សារលិខិតជូនពរ៖ សូមគោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គម្រប់៦៨ ឈានចូល៦៩ឆ្នាំ ។
លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានគោលបំណង៖ ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។ ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋមន្រ្តីក៏បាន ធ្វើការកោតសរសើរដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី (GCCC) សម្ព័ន្ធភាពនៃអង្គការ…
ថ្ងៃចន្ទ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្តា្រលីតាមរយៈកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស លើកទី៧ ជាមួយអង្គការដៃគូអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈអនឡាញ(Zoom) ។ កិច្ចប្រជុំ ដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរកិច្ចការនារីចំនួន ៣ខេត្ត និងអង្គការដៃគូអនុវត្តការងារ សរុប ៤៦នាក់ ស្រ្តីមាន៣១នាក់។ កិច្ចប្រជុំបានបង្ហាញអំពីសមិទ្ធផល និងដំណើរការរីកចម្រើន និងការប្រឈមនានានៃការអនុវត្តការងារក្នុងអំឡុងពេលរីករាលនៃជំងឺកូវីដ-១៩។ លោកជំទាវប្រធានអង្គប្រជុំបានសាទរចំពោះសមទ្ធិផល របស់ដៃគូដែលបានធ្វើឡើងតាមគន្លងថ្មី និងរួមគ្នាបន្តអនុវត្តការងារទៅមុខទៀតនៅក្នុងដំណាក់កាលទី២នៃកម្មវិធីACCESS ។
តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ។ —————- នៅទីស្តីការក្រសួងកិច្ចការនារី នារសៀលថ្ងៃ ចន្ទ ១០កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន Cambodia Beverage Company Ltd ពិធីចុះហត្ថលេខានេះ ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី និងលោកស្រី ឡាវ ស្រីដែត នាយិកាផែ្នកពាណិជ្ជកម្មប្រចាំប្រទេស ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី ។ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត មានទស្សនៈវិស័យរួមគ្នាក្នុងការជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, បណ្តុះស្មារតីជាសហគ្រិនភាពនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី…
គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយក្រសួងកិច្ចការនារី បានចូលរួមក្នុងកម្មវិធី JENESYS 2015 សម្រាប់ប្រទេសតំបន់មេគង្គ ទាំង៥។ តាមរយៈកម្មវិធីនេះពួកគេបានចូលរួមក្នុង សន្និសីទពិភពលោកស្តីពីស្ត្រី (WAW! 2015) ក៏ដូចជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ នៅទីក្រុងតូក្យូ និង ខេត្តឈីបា ប្រទេសជប៉ុន។
នាសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី (ACW) បានចូលរួម និងដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Project Steering Committee (PSC) Meeting on the Inception and Implementation of the Regional Programme on “Empowering women for sustainable peace: preventing violence and promoting social cohesion in ASEAN”។ កិច្ចប្រជុំនេះគឺជាជំនួបដំបូងក្នុងការចាប់ផ្ដើម និងរៀបចំកម្មវិធីថ្នាក់តំបន់ ស្ដីពី Empowering women for sustainable peace: preventing violence and promoting social cohesion in…
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍