សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន
សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី នៅម៉ោង ៣-៦ រសៀល ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆា្នំ២០១៥ នៅសួនច្បារមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រាំម៉ាឌីហ្សូន ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី នៅម៉ោង ៣-៦ រសៀល ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆា្នំ២០១៥ នៅសួនច្បារមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
មន្ទីរកិច្ចការនារីខេត្តរតនគិរី៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស២០២០ លោកស្រី វ៉ាត អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ០៥ដែលរស់នៅក្នុងឃុំកក់ ស្រុកបរកែវ ។ ប្រធានការិយាល័យសុខុមាលភាពសង្គម លោកមេឃុំ និងសមាជិក គ.ក.ស.ក ស្រុកបរកែវ ក៏បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយនេះដែរ។ ក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូ ,មី ០១កេះ ,តង់ ០១ដុំ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០១យួរ ,អំបិល ០២ គីឡូ , ប៊ីចេង កន្លះគីឡូ និងថវិកាមួយចំនួនទៀត ៕
មន្ទីរកិច្ចការនារីខេត្តប៉ៃលិន៖ សិក្ខាសាលាស្ដីពី ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ បានរៀបចំឡើងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង និង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៤ ព្រមទាំងមេភូមិ និងអនុភូមិសរុបចំនួន ៤០នាក់ (ស្រ្តី២៤នាក់) ។ សិក្ខាសាលានេះមានគោលបំណង៖ 1- លើកកម្ពស់ការយល់ដឹងជាទូទៅ ពីបញ្ហាដែលទាក់ទងនឹងអំពីហិង្សាក្នុងគ្រួសារ ប្រទូស្តកេរ្តិ៍ភេទ ការរំលោភសេពសន្ថវៈលើស្រ្តី និងកុមារ 2- ដើម្បីឱ្យថ្នាក់ដឹកនាំមូលដ្ឋានទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែម ហើយចូលរួមអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែសីហា គ.ស២០២០ ។
មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារកម្មវិធី ACCESS រៀបចំ វគ្គបណ្តុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនិងយេនឌ័រ ដល់អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យ ចំនួន ២៥នាក់( ស្ត្រី ១២នាក់)។ អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ជាអ្នកសម្របសម្រួល ក្រោមការឧបត្ថម្ភថវិកាដោយ អង្គការ UNFPA ។ វគ្គបណ្តុះបណ្តាលនេះចង់អោយអ្នកផ្តល់សេវាមានជំនាញដើម្បីអនុវត្តទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត កាលពីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត។
មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖ ថ្នាក់ដឹកនាំឃុំ អ្នកទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារឃុំ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម នៅសាលាស្រុក រមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖ ១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ ២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម ៣-យល់ដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភសម្រាប់កុមារ និងសម្រាប់មនុស្សចាស់ ៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ លោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី កែវ សោភ័ណ អភិបាលរងស្រុករមាសហែក បានចូលរួមជាគណៈធិបតីក្នុងវគ្គបណ្តុះបណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន 19នាក់ ។
មន្ទីរកិច្ចការនារីខេត្តកំពត៖ លោកស្រី សឿន សារី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តីរាជការ នៃមន្ទីរកិច្ចការនារីខេត្តកំពត បានរៀបចំ ពិធីចែកអំណោយដល់គ្រួសារស្ត្រីងាយរងគ្រោះ និងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ នៅឃុំទូកមាសខាងលិច និងឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានគណៈអធិបតី និងមានអ្នកចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានក្រុមការងារយុវជនខេត្ត ឯកឧត្តមប្រធាន ស.ស.យ.ក ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស លោក លោកស្រី អភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុកបន្ទាយមាស និងអាជ្ញាធរក្នុងមូលដ្ឋាន។ អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:មន្ទីរកិច្ចការនារីខេត្ត ដែលចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ទឹកត្រី១ដប(២លីត្រ) សាប៊ូម្សៅ១កញ្ចប់ ស្ករស១គីឡូក្រាម សាប៊ូលាងដៃ១ដុំ និងថវិកា ២០,០០០៛ ក្នុងនោះដែរឧបត្ថម្ភកងកំលាំង ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០៛។ ឆ្លៀតក្នុងពេលនោះដែរ ឯកឧត្តម…
មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖ មន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គមនៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីយភាព លោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី សួស សំអូន សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំ ថ្នាក់ដឹកនាំឃុំជាស្រ្តី អ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក សរុប ២០នាក់ (ស្រី្ត ១៩នាក់)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ ២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម ៣-យល់ដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ សម្រាប់កុមារ និងសម្រាប់មនុស្សចាស់ ៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការការចម្លងមេរោគអេដស៏ពីម្តាយទៅកូន។ ព្រមទាំងធ្វើការណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ចូលរួមយកចិត្តទុកដាក់កុំមានការធ្វេសប្រហែសក្នុងការថែរក្សាអនាម័យ និងរក្សា គម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ទាំងអស់គ្នា។ នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍