សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក នៅទីស្តីការក្រសួងកិច្ចការនារី។
សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក នៅទីស្តីការក្រសួងកិច្ចការនារី។
សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក នៅទីស្តីការក្រសួងកិច្ចការនារី។
លោកជំទាវរដ្ឋមន្រ្តី ជួបពិភាក្សាជាមួយលោកស្រី Barbara Bylenga ប្រធានអង្គការ SHE-CAN ដើម្បីពិភាក្សារកវិធីសាស្រ្តដើម្បីបង្កើនចំនួនក្មេងស្រីប្រលងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិក។ សូមចុចតំណភ្ជាប់ www.shecan.global ដើម្បីទទួលបានព័ត៌មានពីនីតិវិធី និងដំណើរការនៃការជ្រើសរើសបេក្ខជនសម្រាប់ការប្រលង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមជាមួយនិងគណៈប្រតិភូកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកដល់កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតជូនក្រុមការងាររបស់ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា (world life pharma) ដើម្បីជួបសម្តែងការគួរសម និងប្រគល់ ជែលលាងសំអាតដៃ ព្រមទាំងជែលបិតបញ្ចុះកំដៅ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីការពារ ពីការឆ្លងរីករាលដាល របស់វីរុសកូវីដ ១៩ នាពេលបច្ចុប្បន្ន។ ដោយផ្អែកលើគោលការណ៍ ការរួមចំណែកទទួលខុសត្រូវចំពោះសង្គម ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា បានផ្តល់ ជាជែលលាងសំអាតដៃចំនួន៣កេះ (១០៨ដប) និងជែលបិតបញ្ចុះកំដៅចំនួន៥កេះ (១,០០០ ប្រអប់) ដល់លោកជំទាវរដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋសម្រាប់បង្កើនអនាម័យនៅតាមភូមិឃុំ។ ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា ក៏មានសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈផ្សព្វផ្សាយសារដែលមានខ្លឹមសារអប់រំអំពីសុខភាពតាមរយៈបណ្តាញសង្គម ។ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងកោតសរសើរដល់ក្រុមការងារដែលជាសហគ្រិនកម្ពុជាវ័យក្មេង បានយកចិត្តទុកដាក់ចូលរួមចំណែកជួយសង្គមជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ ១៩នេះ។ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ព្រមទាំងលើកទឹកចិត្តក្រុមការងារ សូមឱ្យបន្តសកម្មភាពជួយដល់សង្គម ព្រមទាំងអាចសម្រេចកិច្ចការងាររបស់ពួកគេឱ្យបានជោគជ័យ។…
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ អំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់សិក្ខាកាមដែលជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិទាំង០៨ខេត្ត ដែលមានអ្នកចូលរួមសរុប៣៤នាក់ ស្រី២៨នាក់ រយៈពេលពីរថ្ងៃបានបញ្ចប់ទៅតាមការគ្រោងទុកក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចកានារី និងលោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ លោកជំទាវ និងលោកស្រីលេខាទូតបានកោតសសើរសិក្ខាកាមទាំងអស់ដែលខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់អំពីគោលការណ៍ណែនាំនេះ និងមានក្តីរំភើបចំពោះការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការយកចំនេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបណ្តុះបណ្តាលបន្តដល់អ្នកពាក់ព័ន្ធដែលកំពុងបំពេញការងារក្នុងការជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្តនិងថ្នាក់ស្រុកអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សកម្មភាពបណ្តុះបណ្តាលនេះ គឺជាការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សម្ថភាព ដែលឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាចក្ខុវិស័យមួយដែលធ្វើឱ្យសម្រេចបានថែមទៀតក្នុងការធានាការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈក្នុងការជួយស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា។
នាថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងទៀនជ័យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២២) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២។
ថ្ងៃច័ន្ទ ៩រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២រោច ខែមេសា ឆ្នាំ២០១៨ ការិ. ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីកិច្ចការនារីខេត្តកំពត រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នៅខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចកានារី ដោយមានអ្នកចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្រី៤១នាក់ មកពីខេត្តចំនួន៨ និងចុះផ្សព្វផ្សាយបន្តចំនួនពីរកន្លែង នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍