
Similar Posts

ក្រសួងកិច្ចការនារី បានវគ្គបណ្តុះបណ្តាលស្តីពីការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត
ព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅខេត្តកំពង់ឆ្នាំង នាយកដ្ឋានរដ្ឋបាលបុគ្គលិក នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត ស្រុក ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី អ៊ុក សុខមុនី អនុប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក ក្រសួងកិច្ចការនារី និងលោកស្រី អុិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពដល់ មន្ត្រី ដែលនៅថ្នាក់មន្ទីរ ខេត្ត ស្រុកកិច្ចការនារី អោយយល់ពីការងារគ្រប់គ្រងរដ្ឋបាល ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងមន្ត្រីមកពីខេត្តចំនួន៨ រួមមាន កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពត កែប ព្រះសីហនុ និងកោះកុង សរុបចំនួន៥០នាក់ (ស្ត្រី៤៤នាក់)…

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប
(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តសៀមរាប ដែលអមដំណើរដោយលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប រួមទាំងមន្ត្រីរាជការមន្ទីរខេត្ត ។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព និងតម្រូវការបន្ថែមរបស់មជ្ឈមណ្ឌល នៅពេលស្ថានការក្រោយ Covid-19ត្រូវបញ្ចប់ ដើម្បីបង្កើនចង្វាក់ផលិតកម្ម និងស្វែងរកទីផ្សារ ដូចជា៖ រៀបចំវេទិការជាមួយនឹងវិស័យឯកជនដើម្បីឲ្យតំណាងមជ្ឈមណ្ឌល វិស័យឯកជន អ្នកផលិតក្នុងសហគមន៍ និងសហគ្រិនមានឱកាសពិគ្រោះយោបល់លើតម្រូវការទីផ្សារ។ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនទៅលើការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភស្ត្រីផ្នែកបច្ចេកវិទ្យាបន្ថែមទៅលើការអភិវឌ្ឍធុរកិច្ចតាមអនឡាញក្រោយ Covid-19។ ចំពោះវគ្គបណ្តុះបណ្តាលដែលបានធ្វើកន្លងមក លោកជំទាវបានសំណូបពរឲ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា ផ្នែកសិប្បកម្មឲ្យទាន់សម័យទៅលើតម្រូវការទីផ្សារ។ ក្នុងនោះផងដែរលោកជំទាវបានណែនាំប្រធានមជ្ឈមណ្ឌលឲ្យរៀបចំសកម្មភាពឲ្យមានភាពទាក់ទាញដៃគូឲ្យមករៀបចំសឹក្ខាសាលានៅក្នុងមជ្ឈមណ្ឌល និងភ្ញៀវទេសចរណ៍ឲ្យចុះទស្សនកិច្ខមជ្ឈមណ្ឌលដោយបង្ហាញសកម្មភាពផលិតកម្ម និងផលិតផលចុងក្រោយរបស់ខ្មែរ រួមទាំងការធ្វើបដសណ្ឋារកិច្ច។ ហើយនារសៀលថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីបានបន្តដំណើរទស្សនកិច្ចការជួសជុលប្រសាទកណ្តាលស្រះស្រង់ និងដឹកនាំក្រុមការងារជិះកង់នៅបរិវេណប្រសាទអង្គរដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍វប្បធម៌ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព ។

វគ្គបណ្តុះបណ្តាល ស្តីពី សុខមាលភាពសង្គម
ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានស្រ្តីនិងការអប់រំ នៃក្រសួងកិច្ចការនារី បានរៀបចំ នៅខេត្តរតនគីរី ក្រោមអធិបតីភាពលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីជួយឲ្យស្រ្តីនិងក្មេងស្រី បានយល់ដឹងពីសិទ្ធិទទួលបានការគ្រប់គ្រងអចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្ប:ក្នុងការរស់នៅប្រកបដោយសមធម៌យេនឌ័រ។ មេរៀនវគ្គបណ្តុះបណ្តាលមាន៖ ១.ភេទនិងយេនឌ័រ ២.តម្រូវការយេនឌ័រ ៣.សមធម៌និងសមភាពយេនឌ័រ ៤.ស្រ្តីនិងកម្មសិទ្ធិដីធ្លី ៥.សិល្ប:ក្នុងការនិយាយនិងចរចា ៦.ដំណើរជីវិត ៧.សិល្ប:ក្នុងការរស់នៅ ៨.ការប្រាស្រ័យទាក់ទង ៩.តួនាទីស្វាមីនិងភរិយា ១០.តួនាទីមាតាបិតា និងបុត្រធីតា ១១.អត្រានុកូលដ្ឋាន ១២.សំបុត្រកំណើត ១៣.សំបុត្រអាពាហ៏ពិពាហ៏ ១៣. សំបុត្របរណៈភាព សិក្ខាកាមចូលរួមសរុបចំនួន៤១នាក់ (ប្រុស៧នាក់)។

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧
សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៧ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០១៦ ៦១២ ៤៥៩ / ០១២ ៣៩៧ ៦៣៨ / ០៨៨ ៦៧៧ ៨៨៨៨ និង នៅតាមមន្ទីរកិច្ចការនារីរាជធានី ខេត្ត និងក្រសួងកិច្ចការនារី រៀងរាល់ម៉ោងធ្វើការ។