បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧
បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧
ទាញយកបញ្ជីឈ្មោះជាទម្រង់ PDF ៖ bit.ly/mowaEx2017
បញ្ជីឈ្មោះបេក្ខជនប្រឡងចូលក្របខ័ណ្ឌក្រសួងកិច្ចការនារី នាសម័យប្រឡង ថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ២០១៧
ទាញយកបញ្ជីឈ្មោះជាទម្រង់ PDF ៖ bit.ly/mowaEx2017
នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារីនិងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមសន្និសីទ ស្ដីពី 10th ASEAN Social Work Consortium (ASWC) Conference តាមរយៈវីដេអូអនឡាញ។ សន្និសីទនេះមានគោលបំណងបង្កើតជាវេទិកាមួយ សម្រាប់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធនានា ពិភាក្សាអំពីប្រធានបទរួមដែលផ្ដោតទៅលើការងារសង្គមកិច្ច និងសេវាសង្គមកិច្ច ក្នុងការ បន្ស៊ាំជាមួយជីវភាពក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនអាស៊ានប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ -១៩ ក៏ដូចជាបង្ហាញអំពីការប្តេជ្ញាចិត្ត និងការគាំទ្រ ដើម្បីសម្រេចបាននូវការងារ ព្រមទាំងការរួមចំណែករបស់ ASEAN Social Work Consortium (ASWC) លើការអនុវត្តផែនការមេ the Road Map of the Ha Noi Declaration on Social Work។
សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រកួតប្រជែងជ្រើសរើសមន្រ្តីរាជការ និងនិស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៩។ ១.បេក្ខជនទាំងអស់អាចទាញយកពាក្យសុំចុះឈ្មោះប្រឡងតាមរយៈតំណភ្ជាប់ខាងក្រោម៖ សូមចុចទីនេះដើម្បីមើលសេចក្តីជូនដំណឹង សូមចុចទីនេះដើម្បីទទួលបានពាក្យសុំចុះឈ្មោះប្រឡង ២. សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៦ ៦១២ ៤៥៩ / ០១៧ ៣៣៣ ៦១៣ / ០៩៧ ២១៤ ៧៩៤៣
លិខិតអបអរសាទរ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការអាស៊ានដើម្បីស្រ្តី (ACW) ដឹកនាំក្រុមការងារក្រសួងកិច្ចការនារីចូលរួមកិច្ចប្រជុំតាមប្រពន្ធ័អនឡាញ ស្តីពី ” Roll-out of the ASEAN Gender Outlook and A Dialogue to Enhance the Complementarities between the ASEAN Community Vision 2025 and the 2030 Agenda for Sustainable Development through the Gender Lens in COVID-19 Recovery” ។ កិច្ចប្រជុំនេះមានគោលបំណងកំណត់វិស័យសំខាន់ៗក្នុងការបញ្ជ្រាបនិងដាក់បញ្ចូលសមភាពយេនឌ័រក្នុងការអនុវត្តផែនការមេ(២០២០-២០២៥) ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនិងក្របខណ្ឌអាស៊ានក្នុងការធ្វើឱ្យ មានភាពល្អប្រសើរឡើងវិញ។
អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក! World Press Freedom Day 2016 #WPFD2016 ក្នុងឱកាសនៃទិវានេះ ក្រសួងកិច្ចការនារី សូមបង្ហាញការគាំទ្រឲ្យមានការទទួលបានព័ត៌មានស្មើភាពគ្នារវាងបុរស និងស្ត្រី។ លើសពីនេះក្រសួងសូមគាំទ្របណ្តាញព័ត៌មានដែលមិនរើសអើង និងមិនបន្តរក្សាផ្នត់គំនិតដែលរើសអើងលើស្ត្រី និងក្មេងស្រី។
នារសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាណឱ្យលោកស្រី កាមេយ ហារូកុ (KAMEI Haruko) ប្រធាន JICA ថ្មីនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបនោះដែរ បានពិភាក្សាលើប្រធានបទ ការបញ្ជ្រាបយេនឌ័រ និងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដោយផ្អែកលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីកិច្ចការនារី ឱ្យចេះធ្វើការជាមួយក្រសួងពាក់ព័ន្ធ៨ផ្សេងទៀត។ ក្រៅពីកិច្ចពិភាក្សារលើប្រធានបទនេះ JICA និងក្រសួងកិច្ចការនារីក៏ចូលរួមកិច្ចសហការប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីដ១៩ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចស្រ្តី ឱ្យចេះអនាម័យ ចេះទប់ស្កាត់នឹងជំងឺនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍។ គម្រោងថ្មីមួយទៀតដែល JICA និងក្រសួងកិច្ចការនារី ក៏មានគោលបំណងធំៗ ៣ដែរគឺ ជួយស្ត្រីជាសហគ្រិន (ចាប់ពីអាយុ១៧ឆ្នាំ រហូតដល់៣០ឆ្នាំ) ជាស្ត្រីម្ចាស់សហគ្រិន និងសហគ្រិនតូច-មធ្យម។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍