
Similar Posts

លោកជំទាវ ខេង សំវ៉ាដា បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន
កាលពីព្រឹកថ្ងៃ ពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការអាស៊ានស្ដីពីស្រ្តី (ACW Vice Chair) បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន ស្ដីពី “Fifteen Coordinating Conference on the ASEAN Socio-Cultural Community (15th SOC-COM)” តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជូនជាវេទិកាមួយសម្រាប់អង្គភាពនានារបស់អាស៊ាន (ASEAN Sectoral Bodies and Entities) ដែលស្ថិតក្រោមឆ័ត្រនៃសហគមន៍សង្គមនិងវប្បធម៌អាស៊ាន (ASCC) បង្ហាញអំពីការធ្វើបច្ចុប្បន្នភាពការងារ ស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិលើឯកសារមេ ASCC Blueprint 2025 និងចែករំលែកបទពិសោធន៍ថ្មីៗនៃកិច្ចសហការនានា ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃមេរោគ កូវីដ-១៩ ក្នុងតំបន់អាស៊ាន។

គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV)
ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយអង្គការ UNWomen, , គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណង: ស្នើសុំការគាំទ្រពីសមាជិកក្រុមការងារបច្ចេកទេស(TWGG-GBV) ដើម្បីអនុម័តលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១(AOP) ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣។ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗពីការឆ្លើយតបសេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទកូវីត-១៩ ។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមរបស់ក្រុមការងារ (TWGG-GBV) សរុប ៩៨ នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិល ចំនួន ២២ និងអង្គការដៃគូអភិវឌ្ឍន៍ មានចំនួន ០៣។ ជាលទ្ធផលកិច្ចប្រជុំបានគាំទ្រលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ដែលគោលការណ៍នេះអភិវឌ្ឍន៍ឡើង ដើម្បីប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់ ហើយផ្តោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចកម្រិតឱ្យប្រើប្រាស់បាននៅពេលណានិងដោយរបៀបណា ដើម្បីធានានូវគោលការណ៍នីត្យានុកូលភាព និងភាពសមស្របដែលការពារសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីរងគ្រោះជាចម្បង។ ឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី បានដាក់ឆ្លងកិច្ចប្រជុំថ្នាក់បច្ចេកទេសចំនួន៤លើក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងកិច្ចការនារីចូលរួមពិភាក្សាផ្តល់ធាតុចូលដោយ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធរួមមាន…

ពិធីបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ
ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេវាកម្ម បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងស្ថានទូត តំណាងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង ដៃគូអភិវឌ្ឍន៍ មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីទាំង១៤ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមផលិតក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៨០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទទួលបានការគាំទ្រនិងអនុសាសន៍ សំខាន់ៗសម្រាប់តំរង់ទិសសម្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាពពីអ្នកពាក់ព័ន្ធនានា។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមផលិតជាស្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈ គម្រោង ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក្រោមជំនួយ របស់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា បានបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងសេវា ប្រើប្រាស់កុំព្យូទ៍រ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សម្តេចម៉ែ…

វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់
នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៏មួយចំនួនដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ស្រុក ខណ្ឌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាពខ្ពស់ និងជួយជនរងគ្រោះបានទាន់ពេលវេលា។ វគ្គបណ្តុបណ្តាលនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកជំទាវទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការ ។ ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះបុរសមានចំនួន៣នាក់ ដែលជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧រាជធានី- ខេត្ត មានកណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ឆ្នាំងជាខេត្តម្ចាស់ផ្ទះ និងមន្ត្រីក្រសួងកិច្ចការនារី។

លោកជំទាវ ខេង សំវ៉ាដា បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ផងដែរ ក្រសួងកិច្ចការនារី គ្រោងរៀបចំវេទិកាក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្រោមប្រធានបទ វេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរ ជាពិសេសពិនិត្យកាលានុវត្តភាពក្នុងការបង្កើតយន្តការរួមក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៣២៥ ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ។