ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ
ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ នារីរតនៈ ទី៤ (ឆ្នាំ២០១៤-២០១៨) ទាញយកឯកសារ
ក្របខណ្ឌយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ នារីរតនៈ ទី៤ (ឆ្នាំ២០១៤-២០១៨) ទាញយកឯកសារ
ថ្ងៃទី១០ ១២ ១៧ ១៩ ២៤ ២៦ ៣១ ខែ ឧសភា និងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានការពារផ្លុវច្បាប់ ក្រសួងកិច្ចការនារី ក្រោមជំនួយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS បានរៀបចំបន្តវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការទប់ស្តាប់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ រយៈពេល១៦ ម៉ោង តាមរយៈប្រព័ន្ធអនឡាញZoom បណ្តុះបណ្តាលដោយលោកមេធាវី សុខ សំអឿន និងមានការចូលរួមពីសិក្ខាកាមដែលជាក្រុមការងារ ៤១នាក់ ( ស្រ្តី២៩នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពនៃការយល់អំពីច្បាប់នានា ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ជូនទៅមន្រី្ត/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីមកពីអន្តរនាយកដ្ឋាន ក្រសួងកិច្ចការនារី ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃក្នុងនាមមន្រ្តីក្រសួងកិច្ចការនារី ដែលជាអ្នកផ្តល់សេវាក្នុងការជួយជនរងគ្រោះដោយអំពើហិង្សា ឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលដែលមានមេរៀនអំពីច្បាប់នានា និងជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបាន បានបញ្ចប់ទៅដោយជោគជ័យ តាមរយៈ ការធ្វើលំហាត់នៅពេលបញ្ចប់ការបង្រៀនជារៀងរាល់វគ្គ រួមនឹងការតេស្តសមត្ថភាពបញ្ចប់វគ្គ ជាលទ្ធផល គឺសិក្ខាកាមមានការកើនឡើងចំណេះដឹង បើធៀបនឹងការតេស្តសមត្ថភាពមុនពេលចាប់ផ្តើមវគ្គ។
វេទិកាអបអរសាទរខួប អនុស្សាវរីយ៏លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ” នៅក្រុមហ៊ុន Tripos Co. Ltd ស្រុកកំពង់ត្រឡាចខេត្ត កំពង់ឆ្នាំង នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២០។ ក្រោមអធិបតីភាពលោកជំទាវស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី គោលបំណង៖ ដើម្បីរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ។ សមាសភាពថ្នាក់ដឹកនាំក្រុមការងាររបស់ក្រសួងកិច្ចការនារី អភិបាលស្រុក, ខេត្តមន្ទីរ កិច្ចការនារី,មន្ទីរការងារបណ្តុះបណា្តលវិជា្ជជីវ: តំណាងក្រុមហ៊ុនកម្មការិនីកម្មកររោងចក្រចំនួន(300នាក់) ។
ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ ក្នុងគោលបំណង បង្កើនការយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ និងស្វែងរកទិសដៅអាទិភាពតាមវិស័យនានា ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ។ សិក្ខាសាលានេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ក្រសួងនិងមន្ទីរកិច្ចការនារី ២៥ រាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល និងសមាគមជនពិការ ។ សិក្ខាសាលានេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។
ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផតដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខទៀត ដោយមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលោកស្រីអភិបាលរងខេត្ត និងតំណាងមន្ទីរកិច្ចការនារីចំនួន ៥ខេត្ត មានខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងព្រះសីហនុ សរុបមានចំនួន២៧នាក់ ក្នុងនោះមានប្រុសចំនួន ៣នាក់ ។ លទ្ធផលដែលសម្រេចបានគឺ បានដាក់ចេញនូវសកម្មភាពជាយុទ្ធសាស្រ្តមួយចំនួន ជាមួយនឹងការតាំងចិត្តដើម្បីធ្វើឱ្យប្រាកដថាលទ្ធផលនៅក្នុងចុងឆ្នាំ ២០២១ នឹងសម្រេចបានតាមគោលដៅ និងបានដាក់ចេញផែនការសម្រាប់២ឆ្នាំខាងមុខទៀតផងដែរ ។ អ្នកចូលរួមបានបញ្ជាក់ថានឹងបន្តពង្រីកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុកឱ្យបានគ្រប់ស្រុកនៅក្នុងខេត្តគោលដៅ និងបន្តពង្រឹងសម្ថភាពដល់មន្ត្រីមូលដ្ឋាន ដើម្បីធានាថាសេវាដែលផ្តល់ឱ្យ គឺមានគុណភាព ។
«គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ គឺដើម្បីបង្កើតបរិយាកាស និងលទ្ធភាពពេញលេញដល់ស្រ្តី និងបុរស ក្នុងការបង្កើតជម្រើសរបស់ខ្លួន សម្រាប់ចាប់យកការងារ មុខរបរ និងសកម្មភាពនានាក្នុងសង្គមដោយគ្មានការរើសអើង» ប្រសាសន៍ របស់លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក្នុងពិធីបិទទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥ (Women’s Entrepreneurship day) ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកម្ពុជាបានរៀបចំ «ទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥» ក្រោមប្រធានបទ «ស្រ្តី ក្នុងបរិយាកាសការងារប្រកួតប្រជែង – Women in the Context of Challenging Workforce» ដែលមានការចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីវាគ្មិនសំខាន់ៗ និងបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងស្រ្តីនៅកន្លែងធ្វើការ៖ បញ្ហាប្រឈម ការផ្លាស់ប្តូរដែលកើតឡើងដោយស្រ្តី តុល្យភាពរវាងការងារនិងជីវិតរស់នៅ និងតម្រូវការទីផ្សារការងារ ។
© 2025 រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ ក្រសួងកិច្ចការនារី គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍