អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ មន្រ្តីជាប់កិច្វសន្យា និងមន្រ្តីចូលនិវត្តន៍ ក្រសួងកិច្ចការនារី លោកជំទាវសមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត លោកស្រីអភិបាលរងរាជធានី ខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តចំនួនប្រមាណជាង ៥១៩នាក់។ ក្នុងពីធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

កាលពីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើក ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាមន្រ្តី ជាន់ខ្ពស់ អញ្ជើញមកពីតាមក្រសួងស្ថាប័នានា និងពីថ្នាក់ក្រោមជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៩០០នាក់។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ និងគូសបញ្ចាក់ថានៅក្នុងអង្គពិធីថា  «បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺបង្កើនភាពអង់អាចដល់គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងឱកាសនោះ, ឯកឧត្តមបានបន្ថែមថា…

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

វិមាន៧មករា រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនារីចំនួន ២៥០រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។ តាងនាមស្រ្តីកម្ពុជា លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកា សមាជិក នៃព្រឹទ្ធសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែល​​ការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី។ ការបន្តគាំទ្ររបស់ព្រឹទ្ធសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងគាំទ្រទាំងស្រុង លើប្រធានបទទិវាអន្តរជាតិនារី…

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា ក្នុងពិធីអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណសចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ថា ទិវាអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូ និងគំរូវីរភាពរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ឋានៈ តួនាទី និងសេចក្តីថ្លៃថ្នូរ ចៀសផុតពីទង្វើជិះជាន់ កៀបសង្កត់នានាកាលពីអតីតកាល។ សម្តេចមហារដ្ឋសភាធិការធិបតី បានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍និងអរគុណចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី នាងកញ្ញា និងគណៈប្រតិភូស្រ្តីទាំងអស់ ដែលបានឆ្លៀតឱកាសមកជួបជាមួយរដ្ឋសភា នាពេលនេះ និងថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ « សិទ្ធិ…